ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​​ទីភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​យោធា​​​​រុស្ស៊ីបាន​ស្លាប់ក្នុង​ក្រុង​មូស្គូ


រូបឯកសារ៖ លោក​ Igor Korobov ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការ​បរទេស​រុស្ស៊ី កាល​លពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក​ Igor Korobov ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការ​បរទេស​រុស្ស៊ី កាល​លពី​ឆ្នាំ​២០១៧។

ប្រធាន​នៃទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​យោធា​របស់​ប្រទេស​រុស្ស៊ី​ហៅ​កាត់​ថា GRU ​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បានជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ក្រុង​មូស្គូ។

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​រុស្ស៊ី​បានិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​ Igor Korobov ​ដែល​បាន​ដឹក​នាំ​ទី​ភ្នាក់ងារ GRU ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ហើយ​ដែល​បាន​ត្រូវ​យក​ធ្វើជា​ទីដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ស.រ.អា.​ បាន​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​អ្វី​ដែល​ក្រសួង​នេះ​ហៅ​ថា​ជា​«ជំងឺ​យូរនិង​ធ្ងន់ធ្ងរ»​មួយ​ដែល​ជា​ពាក្យ​សម្រាល​ក្នុង​ប្រទេស​រុស្ស៊ី​សម្រាប់​សម្គាល់​ជំងឺ​មហារីក។​ លោក​មាន​អាយុ​៦២​ឆ្នាំ។​

ស.រ.អា.​និង​ពួក​សម្ព័ន្ធមិត្តរបស់​ប្រទេស​អាមេរិក​បាន​ចោទ​ប្រកាន់​ទី​ភ្នាក់​ងារ GRU​ ថា​បាន​លប​លួច​ចូល​មើលទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​ ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦​ ចាត់​ចែង​ការ​វាយ​ប្រហារ​ដោយ​សារ​ធាតុ​គីមី​លើ​ប្រព័ន្ធ​ប្រសាទ​ ប្រឆាំង​នឹង​អតីត​ចារ​បុរស​រុស្ស៊ី​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ និង​បង្អាក់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​នឹង​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង​ក្នុង​ពិភព​កីឡាផង​ដែរ។

អាជ្ញាធរ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ហើយ​ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា​ជា​យុទ្ធនាការ​បង្ខូច​ឈ្មោះ​រុស្ស៊ី៕

XS
SM
MD
LG