ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមតាលីបង់ សហរដ្ឋអាមេរិក​នឹង​ចូលរួម​សន្និសីទ​លើកដំបូង​រៀបចំ​​ដោយ​រុស្ស៊ី


រូបភាពឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ Maria Zakharova ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ម៉ូស្គូ។

សហរដ្ឋអាមេរិក​និង​ក្រុមតាលីបង់​នឹង​ចូលរួម​សន្និសីទ​ពហុភាគី​ជាលើកទីមួយ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេសរុស្ស៊ី​នៅ​ថ្ងៃសុក្រ​នេះ​ក្នុង​ទីក្រុង​ម៉ូស្គូ ​ដើម្បី​ពិភាក្សា​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សារជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

សហរដ្ឋអាមេរិក​និង​ក្រុមតាលីបង់​នឹង​ចូលរួម​សន្និសីទ​ពហុភាគី​ជាលើកទីមួយ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេសរុស្ស៊ី​នៅ​ថ្ងៃសុក្រ​នេះ​ក្នុង​ទីក្រុង​ម៉ូស្គូ ​ដើម្បី​ពិភាក្សា​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សារជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova​ បាន​និយាយ​នៅ​មុន​កិច្ចពិភាក្សា​នេះ​ថា​ប្រតិភូ​មក​ពី១២ប្រទេស​ រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​នឹង​ចូលរួមក្នុង​កិច្ចពិភាក្សា​ក្រុងម៉ូស្គូ​ដែល​រៀបចំ​ជា​លើកទីពីរ​នេះ។

លោកស្រី​បាន​បញ្ជាក់​អំពី​សន្និសីទ​នេះ​ថា​មាន​គោលបំណង​ជួយ​សម្របសម្រួល​បង្កើត «បរិយាកាស​អំណោយផល​មួយ​សម្រាប់​កិច្ចសន្ទនារ​ទ្វេភាគី​ និង​ពហុភាគី»​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​រកដំណោះស្រាយ​ចំពោះ​បញ្ហា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឲ្យ​បាន​ឆាប់​បំផុត។

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​ដែល​ក្រុងម៉ូស្គូ​បាន​រៀបចំ​ឡើង​កាល​ពី​ឆ្នាំមុន ​ខណៈ​ក្រុមតាលីបង់​ក៏​មិន​បាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ។

អ្នកនាំពាក្យ​ក្រសួងការ​បរទេសអាមេរិក​កាល​ពីថ្ងៃពុធ​បាន​បញ្ជាក់​ថា​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ម៉ូស្គូ​នឹង​បញ្ជូន​អ្នកតំណាង​ទៅ​ចូលរួម​អង្កេត​កិច្ចពិភាក្សា​ទាំងនេះ»។ ប្រទេសចិន ប៉ាគីស្ថាន អ៊ីរ៉ង់ ឥណ្ឌា អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អាហ្វហ្គានីស្ថាន កាហ្សាក់ស្ថាន និង​តួកម៉េនីស្ថាន នឹង​ចូលរួម​កិច្ចពិភាក្សា​នេះ។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​បដិសេធ​មិនបញ្ជូន​មន្រ្តីរបស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំនេះ ប៉ុន្តែបានអនុញ្ញាត​ឲ្យ​ប្រតិភូ​នៃ​ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​របស់​ប្រទេស​ទៅ​ចូលរួម​កិច្ច​ប្រជុំនេះ៕

XS
SM
MD
LG