ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​រដ្ឋមន្រ្តីយុត្តិធម៌​ស្តីទី​បន្ទរ​តាម​ការរិះគន់​របស់លោក Trumpចំពោះ​ការស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី


រដ្ឋមន្រ្តីយុត្តិធម៌​ស្តីទី​និង​ជាអ្នកត្រួតពិនិត្យ​លើ​ករណី​ស៊ើបអង្កេត​ លោក Matthew Whitaker ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ត្រាំ។

លោក Matthew Whitaker ត្រូវ​បាន​តែងតាំង​ដោយ​លោកប្រធានាធិបតី Donald Trump ជា​រដ្ឋមន្រ្តីយុត្តិធម៌​ស្តីទី​និង​ជាអ្នកត្រួតពិនិត្យ​លើ​ករណី​ស៊ើបអង្កេត​លើ​ការជាប់ពាក់ព័ន្ធ​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦​ របស់លោក Trumpទៅ​នឹង​ប្រទេស​រុស្ស៊ី។

លោក Matthew Whitaker ត្រូវ​បាន​តែងតាំង​ដោយ​លោកប្រធានាធិបតី Donald Trump ជា​រដ្ឋមន្រ្តីយុត្តិធម៌​ស្តីទី​និង​ជាអ្នកត្រួតពិនិត្យ​លើ​ករណី​ស៊ើបអង្កេត​លើ​ការជាប់ពាក់ព័ន្ធ​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦​ របស់លោក Trumpទៅ​នឹង​ប្រទេស​រុស្ស៊ី ​ដែល​ជា​ការស៊ើបអង្កេត​មួយ​តែង​រង​ការរិះគន់​ពី​លោក Trump។

លោក Whitakerវ័យ៤៩ឆ្នាំ​បាន​ចូល​ធ្វើការ​ក្នុង​ក្រសួងយុត្តិធម៌​កាល​ពីឆ្នាំមុន​ដោយ​កាន់​តំណែង​ជា​នាយខុទ្ទការល័យ​នៃ​ក្រសួង​នេះ។

លោកWhitakerមិន​ទាន់​បង្ហាញ​សញ្ញា​ថា​លោក​មាន​គម្រោង​បោះបង់​ចោល​ការគ្រប់គ្រង​របស់​ក្រសួងយុត្តិធម៌​ទៅ​លើ​ការស៊ើបអង្កេត​អំពី​ការជ្រៀងជ្រែក​របស់​រុស្ស៊ី​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា ​លោក​ប្តេជ្ញាថា​នឹង​ដឹកនាំ​ក្រសួងយុត្តិធម៌​ឲ្យ​បាន​ល្អ​ស្រប​តាមបទដ្ឋានសីលធម៌ ​នីតិរដ្ឋ​និង​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋអាមេរិកាំង​គ្រប់រូប។

លោកWhitaker ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋអាជ្ញា​ប្រចាំរដ្ឋ Iowa ​និង​ជា​កីឡាករ​បាល់អោប​អាមេរិកាំង​ប្រចាំ​សកល​វិទ្យាល័យIowaនេះ​ធ្លាប់​បាន​លើក​អំពី​ចំណាត់ការ​មួយចំនួនដើម្បី​បង្អាក់​ដំណើរការ​ស៊ើបអង្កេត​របស់លោក Mueller ​ដោយ​មិន​ចាំបាច់​បណ្តេញ​លោក Muellerចេញ​ពី​តំណែង​ ដែល​ក្នុងនោះ​រួមទាំង​ការលុបចោល​ថវិកា​ដល់​ដំណើរ​ស៊ើបអង្កេត​នេះ​ផងដែរ៕

XS
SM
MD
LG