ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​ការ​ចរចា​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ


រូបឯកសារ៖ សន្តិសុខ​អាហ្វហ្គានីស្ថាន​មក​ដល់​ទី​តាំង​នៅ​ជិត​ផ្ទះ​មួយ​ដែល​ពួក​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​​បាន​លាក់​ខ្លួន នៅ​ទីក្រុង​កាប៊ុល កាល​ពី​ខែ​សីហា ២០១៨។

ប្រទេស​រុស្ស៊ី​បាន​ប្រាប់​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ចរចា​ស្តី​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ​ជាមួយ​ពួក​អ្នក​តំណាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ក្រុម​តាលីបាន។

ប្រទេស​រុស្ស៊ី​បាន​ប្រាប់ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ចរចា​ស្តី​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ​ជាមួយ​ពួក​អ្នក​តំណាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ក្រុម​តាលីបាន ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការ​បរទេស​រុស្ស៊ី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រធានា​ធិបតី​អាហ្វហ្គានីស្ថាន​លោក ​Ashraf Ghani​ និង​ក្រុម​តាលីបាន​បាន​យល់​ព្រម​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​កាន់​សន្និសីទ​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការ​បរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ «នេះ​ជា​លើក​ទី​១​ហើយ​ដែល​គណៈ​ប្រតិភូ​របស់​ការិយាល័យ​នយោបាយ​ចលនា​តាលីបាន​នៅ​ក្នុង​ទីក្រុង​ដូហា ​នឹង​ចូល​រួម​ការ​ចរចាអន្តរជាតិ​ក្នុង​កម្រិត​បែប​នេះ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន​មិន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ក្រុង​កាប៊ុល ​នឹង​ចូល​រួមការ​ចរចា​នេះ​ដែរ​ឬទេ។

លោក ​Sebghatullah Ahmadi​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា «យើង​នៅ​កំពុង​ចរចា​និង​ពិភាក្សា​ជាមួយ​ពួក​មន្រ្តី​រុស្ស៊ី​នៅ​ឡើយ​អំពី​សន្និសីទ​នេះ។ យើង​មិន​បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ណាមួយ​នៅ​ឡើយ​ទេ»។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយថា ​ខ្លួន​ក៏​បាន​អញ្ជើញ​ពួក​អ្នក​តំណាង​មក​ពី​សហ​រដ្ឋ​អាមេរិក​និង​ឥណ្ឌា ​អ៊ីរ៉ង់ ​ចិន ប៉ាគីស្ថាន​និង​អតីត​សាធារណរដ្ឋរបស់​សហ​ភាព​សូវៀត​៥​ទៀតនៅ​តំបន់​អាស៊ី​កណ្តាល​ឲ្យ​ចូលរួម​សន្និសីទ​នេះ​ដែរ៕

XS
SM
MD
LG