ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​​សម្រាប់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ប្រកាស​នៅ​ថ្ងៃ​ស្អែក


រូបឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA Khmer)

សហគមន៍​អន្តរជាតិ រួម​ទាំង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ផង​ ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​លោក ​អ៊ួន​ ឈិន និង​លោក យៀង សុធារិន្ទ ហៅ​យៀង សុជាមេត្តា និង​បាន​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ។

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​ត្រូវ​ប្រកាស​សាល​ក្រម​របស់​លោក​ យៀង សុធារិន្ទ និង​លោក​ អ៊ួន ឈិន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ខែ​តុលា​ស្អែកនេះ។

​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរីទាំងពីរ​រូប​ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស ឬ​ស្មើ​នឹង​បទ​ចោទ​អំពី​ការ​ធ្វើ​ចារកម្ម និង​បទ​ចោទ​មួយ​ទៀត​អំពី​ការ​ផលិត​ភាព​យន្ត​អាសអាភាស។

ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ​ដោយ​យោង​តាម​មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ មាត្រា​នេះ​ ចែង​ពី​កម្រិត​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧​ទៅ​១៥​ឆ្នាំ។

​ទោះ​ជា​យ៉ាង​ណា​អ្នកកាសែត​ទាំង​ពីរ​រូប​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទៅលើ​ពួកគេ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំងនេះ​ដើម្បី​ពួកគេ​អាច​មាន​សិទ្ធិ​សេរីភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

សហគមន៍​អន្តរជាតិ រួម​ទាំង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ផង​ ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​លោក ​អ៊ួន​ ឈិន និង​លោក យៀង សុធារិន្ទ ហៅ​យៀង សុជាមេត្តា និង​បាន​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ។

អង្គការ​ការពារ​សេរីភាព​អ្នក​កាសែត Reporter Without Borders ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ដាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​១៨០ កាល​ពី​ឆ្នាំ​២០១៨។ ពោល​គឺ​ចំណាត់​ថ្នាក់​នេះ​ បាន​ធ្លាក់​ចុះ​ចំនួន​ដប់​លេខ បើ​ធៀប​ទៅ​នឹង​ការវាយតម្លៃ​កាល​ពី​ឆ្នាំ​២០១៧។

អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​ដដែល​បាន​និយាយ​យោង​ទៅ​ដល់​ការ​បង្ក្រាប​សារព័ត៌មាន​ឯករាជ្យ​នៅ​មុន​ការ​បោះឆ្នោត​សកល​កាល​ពី​ឆ្នាំ ២០១៨៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG