ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ឧស្សាហកម្ម​សព្វាវុធ​មីយ៉ាន់ម៉ា​កើនឡើង​បន្ទាប់ពី​ការកាន់កាប់​ដោយ​កងទ័ព


ក្នុងរូបថតដែលផ្តល់ឱ្យដោយអង្គការ Free Burma Rangers នេះបង្ហាញពីសាលារៀន​ដែលត្រូវបានបំផ្លាញនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រៀបរាប់លម្អិតអំពី​របៀប​ដែលក្រុមហ៊ុនបានជួយមីយ៉ាន់ម៉ាផលិតអាវុធដែលត្រូវបានប្រើដើម្បីប្រព្រឹត្តអំពើ​ឃោរឃៅ។

របាយការណ៍​មួយ​បាន​និយាយ​ថា ​ក្រុមហ៊ុន​មក​ពី​ប្រទេស​យ៉ាងហោចណាស់​ចំនួន​១៣​ បាន​ជួយប្រទេស​មីយ៉ាន់ម៉ា ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការផលិត​អាវុធ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ​កាលពី​ថ្ងៃចន្ទ។ ​

របាយការណ៍​របស់​ក្រុមប្រឹក្សា​ពិសេស​សម្រាប់​មីយ៉ាន់ម៉ា​បាន​រៀបរាប់​លម្អិត​អំពី​វិធីដែល​ប្រទេស​នេះ​បាន​បង្កើន​ការផលិត​អាវុធ​ចាប់​តាំងពី​កងទ័ព​បាន​ដណ្តើម​អំណាច​នៅ​ដើមឆ្នាំ​២០២១​ ដោយ​បាន​បញ្ឆេះ​ចលនា​ប្រឆាំង​ជា​សាធារណៈ​ដ៏​ធំ​មួយ។ ​របាយការណ៍​បាន​និយាយ​ថា ​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​អាស៊ី ​និង​មជ្ឈិមបូព៌ា​កំពុង​គាំទ្រ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​យោធា​ ហើយ​បាន​ទទូច​ក្រុមហ៊ុនទាំងនោះ​ឱ្យ​ធានា​ថា​ ពួកគេ​មិន​សម្រប​សម្រួល​ឲ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ទេ។

ការរីកចម្រើន​នៃ​ឧស្សាហកម្ម​អាវុធ​ក្នុង​ស្រុក​កើតឡើង​នៅពេល​ដែល​ប្រទេស​មួយ​ចំនួន​បាន​អនុវត្ត​ការហាមឃាត់​អាវុធ​ ឬ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល ​និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុង​ការជួញដូរ​ ឬ​ផលិត​អាវុធ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG