ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មការរដ្ឋ Rakhine ​ថា ​ប្រទេស​មីយ៉ានម៉ា​​ត្រូវ​តែ​បញ្ចប់​ការ​រឹតត្បិត​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​ Rohingya


ក្មេង​ស្រី​ជនជាតិ​ Rohingya ម្នាក់ពរក្មេង​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយនៅ Sitwe ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ាកាល​ពី ថ្ងៃទី​០៤ មីនា ២០១៧។

មីយ៉ានម៉ា​ត្រូវ​តែ​បន្ធូរបន្ថយ​ទៅលើពលរដ្ឋ​និងការ​ធ្វើ​ចលនា​សម្រាប់​ជន​ជាតិ​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​នៃ​ប្រទេស​មីយ៉ាម៉ា ​នេះ​យោងតាម​គណៈ កម្មការ​មួយ​ដែល​ដឹកនាំ​ដោយ​លោក Kofi Annan ​អតីត​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

គណៈ​កម្មការ​នោះ​ក៏​បាន​អំពាវនាវ​ដល់​មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​ជន​ជាតិ​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​ដើម្បី​នាំ​សន្តិភាព​ដល់​រដ្ឋ Rakhine ដែល​នៅ​ទី​នោះ​ជន​ជាតិ​ភាគ​តិច Rohingya​ រស់នៅ។

​ជម្លោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រវាង​ជន​ជាតិ​ភាគ​តិច Rohingya​ និង​ជន​ជាតិ​មីយ៉ាន់​ម៉ា​ដែល​មាន​អ្នកកាន់​ព្រះពុទ្ធ​សាសនា​ភាគ​ច្រើន​បាន​កើត​មាន​ឡើង​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​ដោយ​មានការ​បង្ក្រាប​ខាង​យោ​ធា​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារស្ថានីយ​ប៉ូលិសព្រំដែន​ដែល​បាន​ធ្វើ​ឲ្យ​ប៉ូលិស​៩​នាក់​ស្លាប់។ ​ក្នុង​អំ​ឡុង​នៃ​ការ​បង្ក្រាប​នោះ ​ជន​ជាតិ​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​រាប់​ម៉ឺន​នាក់​បាន​រត់​គេចខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេសជិត​ខាងបាន​ត្អូញត្អែ​ពីការ​សម្លាប់​ជា​ប្រព័ន្ធ​ហើយ​នឹងការចាប់​រំលោភដោយ​កងកម្លាំង​យោ​ធា​មីយ៉ាន់​ម៉ា។

គណៈ​កម្មការ​របស់អង្គការ​សហប្រជាជាតិ​ដែល​បាន​បង្កើត​រយៈ​ពេល​មួយ​ឆ្នាំ ​មាន​ភារៈ​កិច្ច​ផ្សះផ្សារ​ការ​បែក​បាក់​រវាង​ក្រុម​សាសនា​និងជនជាតិ​ភាគ​តិច​នានា​នៅ​ក្នុង​រដ្ឋ Rakhine បាន​ចេញ​ផ្សាយ​របាយការណ៍​ចុះ​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​មួយ​ថ្ងៃ​បន្ទាប់​ពី​បញ្ជូន​របាយការណ៍​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល។ ​របាយការណ៍​នោះ​បាន​លម្អិត​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ដើម្បី​រារាំង​អំពើ​ហឹង្សា​នេះ ​រក្សា​សន្តិភាព និងជំរុញការ​ផ្សះផ្សារ​ជាតិ៕

XS
SM
MD
LG