ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចរន្ត​អគ្គិសនី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​រដ្ឋ​ Florida ​បន្ទាប់​ពី​ព្យុះ​សង្ឃរា​ Irma


ការ​បំផ្លិច​បំផ្លាញ​របស់​ព្យុះ​សង្ឃរា Irma ក្នុង​ក្រុង Islamorada នៃ​រដ្ឋ​ Florida។
ការ​បំផ្លិច​បំផ្លាញ​របស់​ព្យុះ​សង្ឃរា Irma ក្នុង​ក្រុង Islamorada នៃ​រដ្ឋ​ Florida។

ភ្លើង​អគ្គសនី​បានចាប់​ផ្តើម​ដំណើរ​ការវិញហើយកាល​ពី​ថ្ងៃសុក្របន្ទាប់​ពី​ព្យុះ​សង្ឃរា​ Irma ​បាន​បោក​បក់​ឆ្លង​កាត់​រដ្ឋ​នោះ​កាល​ពី​សប្តាហ៍​មុន ​ហើយ​នៅថ្ងៃ​សុក្រ​ម្សិលមិញ​ពលរដ្ឋ​នៅ​រដ្ឋ ​Florida ​ជាង​៨០​ភាគរយ​មាន​អគ្គីសនី​ប្រើ​ប្រាស់​វិញ។

​ខណៈ​ដែល​ផ្នែក​ភាគ​ច្រើន​នៃ​រដ្ឋ​ Florida ​ទទួល​បានអគ្គីសនីឡើង​វិញ ​ពួក​អាជ្ញា​ធរ​រដ្ឋ​នោះ​បាន​និយាយ​ថា ​ផ្ទះ​ប្រហែល​១លាន​៩សែន​២ម៉ឺន​ខ្នង​ហើយ​នឹង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ខ្វះ​អគ្គីសនី​ប្រើ​ប្រាស់​នៅ​ឡើយ។

​តំបន់​នានា​ដែល​អតិថិជន​នៅ​មិន​ទាន់​មាន​ភ្លើង​អគ្គីសនី​បានស្ថិត​នៅទូទាំង​តំបន់​ភាគ​នារតី​និង​ខាងត្បូង​រដ្ឋ​ Florida ហើយ​ពួកមន្រ្តី​បាន​និយាយថា ​មនុស្ស​ទាំង​នោះ​ទំនង​ជានឹង​មិន​មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​រហូត​ដល់​សប្តាហ៍​ក្រោយ។លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ចែក​ចាយ​នំប៉័ង ​សាំងវិច ​ហើយ​និង​ទឹក​ដល់​ជន​រង្គ្រោះ​ដោយ​ព្យុះ​សង្ឃរា​និង​បុគ្គលិក​ជួយ​សង្គ្រោះ​ដែល​លោក​ប្រធានា​ធិបតី​បាន​និយាយថា​ កំពុង​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្ស​ដើម្បី​ជួយ​រដ្ឋ ​Florida ​ឲ្យ​ងើប​ចេញ​ពី​ព្យុះ​សង្ឃរា Irma ​ដ៏​ខ្លាំង​នៅ សប្តាហ៍​នេះ។

​លោក​ប្រធានា​ធិបតី ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង ​Naples ​និង​ទីក្រុង ​Fort Myers ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ជា​ទីក្រុង​២​ទទួល​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដែលស្ថិត​នៅ​ចំផ្លូវ​របស់​ព្យុះ Irma ​នៅពេល​ដែល​វា​បាន​ធ្វើ​ចលនា​ទៅ​កាន់ឆ្នេរ​នៃ​ឈូង​សមុទ្រ​ម៉ិចស៊ិច។

​លោក​ប្រធានា​ធិបតី ​ត្រាំ បាន​និយាយ​នៅ​ពេល​ដែល​លោក​បាន​ចាប់​ដៃ​ខណៈ​ដែល​ឈរ​នៅ​ជាប់​លោក​ស្រី ​Melania Trump ​និង​អនុ​ប្រធានា​ធិបតី Mike Pence។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៥​នាក់​ដែរ​បាន​ស្លាប់​ពាក់​ព័ន្ធ​នឹង​ខ្យល់​ព្យុះ​នេះ​ខណៈ​ដែល​មនុស្ស​ស្លាប់​ប្រហែល​៥០​នាក់​ទៀត​បាន​ត្រូវ​គេ​រាយការណ៍​នៅ​ក្នុង​តំបន់​ការ៉ាអ៊ីប ​ដែល​នៅ​ទី​នោះ​ព្យុះ Irma ​បានបក់​បោក​យ៉ាង​ខ្លាំង​នៅ​លើ​កោះ​មួយ​ចំនួន​ដែល​ជា​ប្រភេទ​ព្យុះ​ទី៥​កាល​ពី​សប្តាហ៍​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG