ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ Florida ​ដែល​រង​ការ​បំផ្លាញ​ដោយខ្យល់ព្យុះ


ប្រធានាធិបតី​ត្រាំ​និង​លោកស្រី​ទី១​ Melania Trump ​រួមទាំង​លោក​អនុប្រធានាធិបតី​ Mike Pence ​ជួប​​និង​និយាយ​ជាមួយ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន ជម្លៀស​ដោយសារ​ព្យុះសង្ឃរា Irma នៅទីក្រុង​ Naples Estates កាលពី​ព្រហស្បតិ៍ទី​១៤ កញ្ញា ២០១៧។
ប្រធានាធិបតី​ត្រាំ​និង​លោកស្រី​ទី១​ Melania Trump ​រួមទាំង​លោក​អនុប្រធានាធិបតី​ Mike Pence ​ជួប​​និង​និយាយ​ជាមួយ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន ជម្លៀស​ដោយសារ​ព្យុះសង្ឃរា Irma នៅទីក្រុង​ Naples Estates កាលពី​ព្រហស្បតិ៍ទី​១៤ កញ្ញា ២០១៧។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋFloridaដែលរងការបំផ្លិចបំផ្លាញ​ដោយ​ព្យុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បានសរសើរបុគ្គលិក​ជួយ​សង្គ្រោះ​និង​យោធា​ចំពោះ​ការ​ឆ្លើយតប​របស់​ពួកគេ​ដល់​ព្យុះសង្ឃ​ រាអឺម៉ា​ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នៅពេល​ដែល​វាបានបក់​បោក​យ៉ាង​ខ្លាំង​ទៅកាន់​តំបន់​ភាគ​ខាង​លិច​រដ្ឋនោះ។

​លោក​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ភ្លាម​ៗ​បន្ទាប់​ពីបាន​អញ្ជើញ​ទៅដល់​ទីក្រុង Fort Myers ​ដែលជា​ដំណើរ​ទស្សនកិច្ច​ឈប់​សំចត​២កន្លែង​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida ​ហើយ​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​ទទួល​ព័ត៌មាន​ត្រួសៗស្តីពី​កិច្ច​ខំ​ប្រឹងប្រែង​ស្តារ​តំបន់​នោះ​ឡើង​វិញ។ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ថា «​ការ​ងារ​ដែល​អស់​លោក ​អ្នក ​បាន​ធ្វើ​នេះ​អស្ចារ្ស​ណាស់‍»។

​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៥​នាក់​ដែល​បាន​ស្លាប់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ខ្យល់ព្យុះ​នេះ​នៅ​ក្នុង​រដ្ឋ Florida ​ហើយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​សរសើរអ្នក​ឆ្លើយតប​និងបុគ្គ​លិក​ជួយ​សង្គ្រោះ​លើកដំបូង​ចំពោះ​ការ​រារាំង​កុំ​ឲ្យ​មនុស្ស​បន្ថែម​ទៀត។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ថា «​ខណៈ​ដែល​មនុស្ស​ដែល​មិន​មាន​សំណាង​បានស្លាប់​បាត់​ទៅ​ហើយ មនុស្ស​បាន​គិតថា ​មនុស្ស​រាប់​ពាន់​នាក់​ប្រហែល​បាន​ស្លាប់​ហើយ​ចំនួន​នេះ​ជា​ចំនួច​ដែល​តិច​បំផុត​ដែល​ជា​ការខិតខំ​ជួយ​របស់​អស់លោក ​អ្នក‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ត្រូវ​អម​ដំណើរ​ដោយ​លោក​ជំទាវ Melania Trump ​ហើយលោក​អនុប្រធានា​ធិបតី Mike Pence ក៏​បាន​ទៅ​ទស្សនកិច្ច​ទីក្រុង Naplesដែរ។​ ព្យុះអឺម៉ា​បាន​ឆ្លងកាត់ទីក្រុង Fort Myers និង​ក្រុង Naples ​នៅពេល​ដែល​វា​បក់​បោក​រដ្ឋ​នោះ​ដោយ​មាន​ល្បឿន​ខ្យល់​យ៉ាង​ខ្លាំង ​ហើយ​រួមជាមួយការ​ធ្លាក់​ភ្លៀង​និង​ខ្យល់​យ៉ាង​ខ្លាំង​ដែល​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG