ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្យុះ​សង្ឃរា Irma ​បក់​បោក​នៅ​ប្រទេស​គុយបា​ខណៈ​រដ្ឋ Florida ​ប្រុង​ប្រៀប​ការ​មក​ដល់​របស់​វា


ខ្យល់​ព្យុះ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាល​ពី​ថ្ងៃសៅរ៍ ទី​៩ ខែ​កញ្ញា។ មាន​សេចក្តី​រាយការណ៍​ថា មនុស្ស​២២​បាន​ស្លាប់​ដោយ​សារ​ព្យុះ នេះ។​

ព្យុះ​សង្ឃរា Irma បន្ត​បក់​បោកហើយ​នឹង​មាន​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​ប្រទេស​គុយបា​នៅ​ពេល​ដែល​វា​បក់​បោក​យ៉ាង​ខ្លាំង​ឆ្ពោះ​មក​កាន់​រដ្ឋ Florida ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២២​នាក់​ដែរនិង​កំពុង​បំផ្លាញយ៉ាង​ខ្លាំង​នៅ​ទី​កន្លែង​ផ្សេង​ៗ​ទៀត។

បន្ថែម​ពី​ប្រទេស​គុយបា ​មជ្ឈមណ្ឌល​ជាតិ​ព្យុះ​សង្ឃរា​សហរដ្ឋ​អាមេរិកបាន​ព្រមាន​ពី​ផល​ប៉ះ​ពាល់​នៅ​កោះ​ Andros, Bimini និង​កោះ​ Grand Bahama ​នៃ​ប្រជុំ​កោះ Bahama​ ឧបទ្វីប​ Florida ​ហើយ​នឹង​តំបន់ ​Florida Keys។

មជ្ឈមណ្ឌល​ជាតិ​ព្យុះ​សង្ឃរា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ព្យុះ​សង្ឃរា Irma បាន​ចុះ​ខ្សោយពី​ប្រភេទ​ព្យុះ​សង្ឃរា​ទី​៤​មក​ប្រភេទ​ព្យុះ​សង្ឃរា​ទី​៣ ក៏ប៉ុន្តែ ​ត្រូវ​គេ​រំពឹង​នឹង​បង្កើន​កម្លាំង​នៅ​ពេល​ដែល​វា​ខិត​មកជិត​តំបន់​ Florida Keys។ ព្យុះ​នោះ​ជា​ព្យុះ​សង្ឃរា​មួយ​ដែល​ត្រូវ​បាន​គេ​កត់​ត្រា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ថាជា​ព្យុះ​សង្ឃរា​ដ៏​ខ្លាំង​បំផុត ​ត្រូវ​បាន​ព្យាករណ៍​ថានឹង​ចាប់​ផ្តើម​បក់​បោក​នៅ​តំបន់​ Florida Keys​ នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ហើយ​នឹង​បន្ត​ទៅជិត​ឆ្នេរ​សមុទ្រ​ភាគ​នារតី​នៃ​រដ្ឋ ​Florida នៅពេលថ្ងៃ​ត្រង់នៅ​ថ្ងៃ​អាទិត្យ​នេះ។

ព្យុះ​សង្ឃរា ​Irma​ កំពុង​មាន​ល្បឿន​ខ្យល់​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

នៅ​ពេល​ដែល​ព្យុះ​សង្ឃរា Irma ​ធ្វើ​ចលនា​មក​កាន់​រដ្ឋ​ Florida ​ពួកមន្រ្តី​នៅ​ទី​នោះ​បាន​ព្រមានដល់​រាប់​លាន​នាក់​ថា ​ពេល​វេលា​កាន់​តែ​ខើច​ទៅ​សម្រាប់​ពួកគេ​ជម្លៀស​ចេញ។

រដ្ឋ Florida បាន​ស្នើ​សុំ​មនុស្ស​ជាង​៦​លាន​៥សែន​នាក់​គឺ​ស្មើ​ជាង​១ភាគ​៤​នៃ​ចំនួន​ពលរដ្ឋ​របស់​រដ្ឋ​នោះ​ឲ្យ​ជម្លៀស​ចេញ​មុន​ពេលព្យុះ​សង្ឃរា​ត្រូវ​គេ​រំពឹង​នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក ​Rick Scott ​អភិបាល​រដ្ឋ Florida ​បានចាត់​ទុក​ព្យុះ​សង្ឃរា Irma ​ជា​ប្រភេទ​ព្យុះ​ប្រកប​ដោយ​មហន្តរាយ​ដែល​រដ្ឋ​នេះ​មិនដែល​បាន​ឃើញ​កាល​ពី​ពេល​មុន។​លោក​បាន​និយាយ​ថា ​ព្យុះ​នោះ​មាន​ទំហំ​ធំជាង​រដ្ឋ​ Florida៕

XS
SM
MD
LG