វ៉ាស៊ីនតោន៖ ក្រោយពីបានទទួលលិខិតជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ព្រះមហាក្សត្រខ្មែរសម្តេច ព្រះនរោត្តម សីហមុនីនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ដើម្បីជាជំហានឆ្ពោះទៅរកការបង្កើតសភាថ្មីនិងរដ្ឋាភិបាលថ្មីដែលកើត ឡើងក្រោយការបោះឆ្នោត។
នៅក្នុងព្រះរាជសារឆ្លើយតបទៅនឹងលោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដែលថ្វាយដំណឹងដល់ព្រះមហាក្សត្រអំពីការប្រកាសលទ្ធផលចុងក្រោយនោះ ព្រះអង្គមានព្រះរាជបន្ទូលតាមខ្លឹមសារដើមថា៖
«ខ្ញុំនឹងអញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ទាំងអស់ប្រជុំ ដំបូងនាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣នៅវិមានរដ្ឋសភា»។
លោកទេព នីថា អគ្គលេខាធិការនៃគ.ជ.ប.បានបញ្ជាក់ប្រាប់វីអូអេថា គ.ជ.ប.ពិតជាបានថ្វាយលិខិតទៅព្រះមហាក្សត្រ និងទទួលព្រះរាជសារពីព្រះមហាក្សត្រមែន។
«ព្រះអង្គមានព្រះរាជបន្ទូលថា ព្រះអង្គបានទទួលលិខិតរបស់គ.ជ.ប.ដែលទូល ថ្វាយអំពីលទ្ធផលនៃការបោះឆ្នោតដែលបានផ្ញើរថ្វាយកាលពីថ្ងៃទី៨ខែកញ្ញា។ ហើយលិខិតព្រះអង្គប្រោះប្រទានឆ្លើយមកវិញនៅថ្ងៃទី៩ខែកញ្ញា»។
ព្រះមហាក្សត្រខ្មែរបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃ១២ខែ សីហាដើម្បីព្យាបាលព្រះរោគ។ មន្ត្រីព្រះបរមរាជវាំងបានអះអាងប្រាប់វីអូអេថា ព្រះអង្គបានដាក់គម្រោងការយាងមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១១ខែកញ្ញាខាងមុខនេះ។
តាមច្បាប់របស់ប្រទេសកម្ពុជា ព្រះមហាក្សត្រត្រូវកោះប្រជុំសមាជិកសភាដែល ជាប់ឆ្នោតដំបូង៦០ថ្ងៃយ៉ាងយូរបន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០១៣ និងក្រោយពីលទ្ធផលផ្លូវការចុងក្រោយបានប្រកាសដោយគ.ជ.ប.។
គណបក្សជំទាស់ដែលជាប់ឆ្នោតក្នុងលំដាប់លេខពីរគឺគណបក្សសង្គ្រោះជាតិ បានអះអាងថា ខ្លួននឹងមិនចូលរួមប្រជុំសភាដំបូងទេ មុនពេលភាពមិនប្រក្រតី នៃការបោះឆ្នោតដែលគេចាត់ទុកថា មានការលួចបន្លំយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យ ប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតផងនោះ មិនត្រូវបានដោះស្រាយដោយ មានតម្លាភាពនិងយុត្តិធម៌។ ការមិនចូលប្រជុំសភាដំបូងនេះត្រូវគេគិតថា អាចធ្វើឲ្យការបង្កើតសភាថ្មីនិងរដ្ឋាភិបាលថ្មីគាំងដំណើរលើកលែងតែគណបក្សកាន់ អំណាចបង្ខំចិត្តបង្កើតឡើងហើយគ្មានការទទួលស្គាល់ពីអន្តរជាតិដ៏ទូលំទូលាយ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា ដំណោះស្រាយ ដោយយុត្តិធម៌គួរត្រូវកើតឡើងដើម្បីបញ្ចប់បញ្ហាគាំងដំណើរនយោបាយ។
«បើសិនគេមិនដោះស្រាយរហូតដល់ថ្ងៃគេប្រជុំសភា គឺយើងមិនចូលរួមប្រជុំទេ បើគ្មានដំណោះស្រាយយុត្តិធម៌ រកការពិតជូនប្រជាពលរដ្ឋ។ យើងបានធ្វើ លិខិតទៅទូលថ្វាយព្រះមហាក្សត្រដើម្បីទូលលោកហើយ ដូចដែលយើងធ្លាប់ ដាក់ញ្ញត្តិ ដូចញ្ញត្តិបាតុកម្មដាក់ថ្វាយលោកពីរឿងសុំឲ្យលោកអន្តរាគមន៍ដើម្បី រកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ ហើយបើអត់រកយុត្តិធម៌ជូនម្ចាស់ឆ្នោតទេគឺយើង បានសម្រេចក្នុងថ្នាក់ដឹកនាំយើង ហើយថា យើងអត់អាចចូលប្រជុំសភាលើកដំបូងនោះទេ»។
បើតាមការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការចុងក្រោយរបស់គ.ជ.ប. គណបក្សប្រជាជនកម្ពុជាឈ្នះ៦៨អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។គណបក្សសង្គ្រោះជាតិឈ្នះ៥៥អាសនៈក្នុងចំណោម១២៣អាសនៈសភាសរុប។
គណបក្សសង្គ្រោះជាតិទាមទារឲ្យមានគណៈកម្មការឯករាជ្យស៊ើបអង្កេត ស្រាវជ្រាវអំពីភាពមិនប្រក្រតីនានា តែគណបក្សប្រជាជនកម្ពុជាបានជំទាស់។
ទោះជាយ៉ាងណាក៏ដោយ ច្រកចេញដើម្បីទម្លុះទម្លាយភាពទាល់ចក្រនយោ បាយមួយត្រូវគេមើលឃើញថា គឺជាជំនួបកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ ដែលទំនងជាតាមរយៈព្រះមហាក្សត្រខ្មែរដែលក្រុមមេដឹកនាំគណបក្សជំទាស់ នឹងចូលគាល់ព្រះអង្គនៅសប្តាហ៍នេះ បន្ទាប់ពីព្រះអង្គយាងទៅដល់កម្ពុជា៕