វ៉ាស៊ីនតោន៖ ក្រសួងការបរទេសស.រ.អា.នៅតែជំរុញឲ្យប្រទេសកម្ពុជាដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតតាមរយៈការបង្កើតគណៈកម្មការឯករាជ្យមួយ បើទោះបីជាលទ្ធផលនៃការបោះឆ្នោតត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានឈ្នះរួចហើយក្តី។
លោកស្រីម៉ារី ហាហ្វ (Marie Harf) អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស ស.រ.អា.បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទតាមប្រសាសន៍ដើមថា៖
«យើងនៅតែមានជំនឿថា ការពិនិត្យមើលដោយតម្លាភាពចំពោះភាពមិនប្រក្រតីលើការបោះឆ្នោតក្នុងខែកក្កដានឹងជួយវាយតម្លៃនិងដោះស្រាយការខុសឆ្គងក្នុងពេលបោះឆ្នោតហើយវានឹងផ្តល់នូវការជឿជាក់ច្រើនជាងមុនលើដំណើរការបោះឆ្នោត។ យើងនៅបន្តទទូចឲ្យគ្រប់ភាគីទាំងអស់ដែលយើងធ្លាប់បានទទូចកន្លងមក ឲ្យចាប់យកឱកាសនេះដើម្បីឲ្យដំណើរការប្រជាធិបតេយ្យដើរឆ្ពោះទៅមុខ»។
លោកស្រីបានបន្ថែមថា ស.រ.អា.នៅតែមានក្តីព្រួយបារម្ភចំពោះដំណើរការនេះ។ តែក្តីបារម្ភនោះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការចុងក្រោយរបស់គ.ជ.ប.កាលពីថ្ងៃអាទិត្យកន្លងទៅបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះ៦៨អាសនៈដែលអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។ គណបក្សសង្គ្រោះជាតិឈ្នះ៥៥អាសនៈក្នុងចំណោមអាសនៈសរុបចំនួន១២៣នៅសភា។ តែគណបក្សសង្គ្រោះជាតិវិញអះអាងថា គឺខ្លួនទេជាអ្នកឈ្នះ ដោយបានអាសនៈ៦៣ ហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ប្រសិនបើគណបក្សគ្រប់គ្រងប្រទេសព្រមបង្កើតឲ្យមានគណៈកម្មាធិការឯករាជ្យស៊ើបអង្កេត ស្រាវជ្រាវអំពីភាពមិនប្រក្រតី។
គណបក្សសង្គ្រោះជាតិគ្រោងនឹងធ្វើមហាបាតុកម្ម៣ថ្ងៃជាប់ៗគ្នាពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា បើគ្មានដំណោះស្រាយដោយយុត្តិធម៌រឿងភាពមិន ប្រក្រតី ដែលក្រុមប្រឹក្សាធម្មនុញ្ញបានបិទផ្លូវតវ៉ាទៅហើយនោះ។
គណបក្សជំទាស់គំរាមធ្វើពហិកាមិនចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣កញ្ញា ដែលព្រះមហាក្សត្រត្រូវកោះប្រជុំតាមច្បាប់នោះទេ ប្រសិនបើបញ្ហាវិវាទបោះឆ្នោតមិនត្រូវដោះស្រាយដោយយុត្តិធម៌ទនោះ។
គណបក្សប្រជាជនកម្ពុជាត្រូវគេគិតថា ទំនងជាបង្ខំចិត្តបង្កើតរដ្ឋសភាថ្មីនិងរដ្ឋាភិបាលថ្មីតាមការបកស្រាយច្បាប់ជាឯកតោភាគី ទោះជាប្រថុយប្រថាននឹងការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិក្តី៕