ភ្នំពេញ —
គិតពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដល់ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៤ នេះគឺជាខួប ៣៩ឆ្នាំគត់នៃការឡើងកាន់អំណាចរបស់កងទ័ពខោអាវខ្មៅនៃពួកកុម្មុយនិស្តម៉ៅនិយម ខ្មែរក្រហម។
កាលពី៣៩ឆ្នាំមុនពួកកុម្មុយនិស្តបានបង្កើតរបបដឹកនាំផ្តាច់ការមួយឈ្មោះថាកម្ពុជាប្រជាធិបតេយ្យដែលមានមេដឹកនាំកំពូលៗដូចជា ប៉ុល ពត នួន ជា ខៀវ សំផន និង អៀង សារី ជាដើម។
ក្រោមការគ្រប់គ្រងនៃមេដឹកនាំខ្មែរក្រហមទាំងនេះប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវជម្លៀសចេញពីទីក្រុង ចេញពីទីប្រជុំជន ទៅកាន់តំបន់វាលស្រែជនបទ។ មានប្រជាពលរដ្ឋយ៉ាងតិច ១,៧ លាននាក់បានស្លាប់ដោយសារការកាប់សម្លាប់ក្រៅច្បាប់ ដោយការធ្វើទារុណកម្ម ដោយការបង្អត់អាហារនិងដោយសារការធ្វើការដោយបង្ខំ។
នៅថ្ងៃនេះមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីតុលាការ មន្ត្រីរដ្ឋាភិបាល និងជនរងគ្រោះដោយរបបឃោរឃៅនេះបានពិនិត្យមើលឡើងវិញពីដំណើរការយុត្តិធម៌និងកេរដំណែលនៃការកាប់សម្លាប់។
លោក ប៊ូ ម៉េង ជាអតីតអ្នកទោសគុកទួលស្លែងម្នាក់។ គាត់ត្រូវឃុំឃាំងនៅទីនេះជាមួយប្រពន្ធរបស់គាត់។ ប្រពន្ធរបស់គាត់ត្រូវខ្មែរក្រហមសម្លាប់ចោល។
«ថ្ងៃទី១៧មេសា គឺជាថ្ងៃប្រវត្តិសាស្ដ្រមួយ ដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន»។
ជិតបួនទសវត្សមកនេះឧក្រិដ្ឋកម្មខាងលើ ទើបតែបាននាំឲ្យមានការផ្តល់យុត្តិធម៌មួយផ្នែកតូចតែប៉ុណ្ណោះ សម្រាប់លោកប៊ូ ម៉េង តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលគេស្គាល់ថាជាសាលាក្តីខ្មែរក្រហម។ យុត្តិធម៌មួយផ្នែកតូចនោះគឺ តាមរយៈការផ្តន្ទាទោសឌុច អតីត ប្រធានគុកទួលស្លែងឬមន្ទីរស ២១។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ២០០៦ តុលាការខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានចាប់ផ្តើមបើកទា្វរ។ ជនជាប់ចោទមាន កាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង នួន ជា ខៀវ សំផន អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និង អៀង ធីរិទ្ធ ភរិយារបស់គាត់ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចត្រូវចាប់ខ្លួនជាបន្តបន្ទាប់។ជនជាប់ចោទទាំងនេះត្រូវចោទប្រកាន់ទាក់ទងទៅនឹងអំពើឃោរឃៅក្រោមការទទួលខុសត្រូវរបស់ពួកគេ។
នៅក្នុងពេលនេះ អតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនតែពីរនាក់គត់ ដែលកំពុងស្ថិតក្នុងរង្វង់ក្រចកសេះ។ គឺ នួន ជា អតីតប្រធានសភាខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបនេះ។ ចំណែកឯ អៀង សារី បានស្លាប់មុនការកាត់ទោសបានបញ្ចប់ និងភរិយារបស់គាត់ត្រូវដោះលែងដោយភ្ជាប់ជាមួយលក្ខខណ្ឌ័ដោយសារជំងឺវង្វេងវង្វាន់។
លោក ឡុង បញ្ញាវុធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជាដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា អតីតកាលកាលពី៣៩ឆ្នាំមុន បានរំលឹកដល់កម្ពុជាអំពីអំពើឧក្រិដ្ឋដែលមិនអាចលើកលែងឲ្យបាន និងរំលឹកអំពីការទទួលខុសត្រូវនៃមេដឹកនាំ ចំពោះការដឹកនាំរបស់ខ្លួន។
«ទីមួយយើងអាចនិយាយបានថាបទល្មើសដែលមានទ្រង់ទ្រាយធំ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម បទល្មើសប្រល័យពូជសាសន៍ គ្មានអាជ្ញាយុកាល និងទី២បង្ហាញឲ្យយើងឃើញថាទោះបីជាក្នុងកាលៈទេសៈណាក៏ដោយអ្នកដែលទទួលខុសត្រូវរឿងព្រហ្មទណ្ឌត្រូវតែប្រឈមមុខនឹងការផ្តន្ទាទោសនៅក្នុងពេលដែលខ្លួនដឹកនាំប្រទេស ដែលការដឹកនាំរបស់ខ្លួននោះបណ្តាលឲ្យមានការសម្លាប់រង្គាល»។
យ៉ាងណាក៏ដោយលោក ឡុង បញ្ញាវុធ កត់សម្គាល់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជាក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ នៅមានភាពយឺតយ៉ាវនៅឡើយ។
ប៉ុន្តែលោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមកំពុងព្យាយាមពន្លឿនដំណើរការក្តី។
«យើងឃើញថាថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ គឺជាថ្ងៃឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមក៏ប៉ុន្តែថ្ងៃទី១៧មេសា ឆ្នាំ២០១៤ គឺអង្គជំនុំជម្រះសាលាដំបូងកំពុងសរសេរសាលក្រមលើសំណុំរឿងដែលជាអតីតអ្នកគ្រប់គ្រងសម័យខ្មែរក្រហមនៅពេលនោះ។ គឺយើងកំពុងពន្លឿននិតិវិធីដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍យុត្តិធម៌របស់ជនរងគ្រោះ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីអធិប្បាយថា ការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅថ្ងៃទី១៧ខែមេសាបានក្លាយជាមេរៀននៃការដឹកនាំប្រទេសក្នុងពេលបច្ចុប្បន្ន។
សម្រាប់លោក ផៃ ស៊ីផាន គឺជាមេរៀនដែលនាំឲ្យមានការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងជនជាប់ចោទ និងការបំបាត់នូវអតីតកាលមិនឲ្យវិលត្រឡប់ឡើងវិញ។
«យើងបានរៀនសូត្រច្រើននៃបទពិសោធន៍ដែលធ្វើឲ្យមានការផ្លាស់ប្តូរទៅតាមហឹង្សាដែលរបបខ្មែរក្រហមបានធ្វើនិងការកសាងប្រទេសដោយឈរលើមូលដ្ឋានហឹង្សាជាធំ»។
នៅក្នុងពេលនេះដែរ សាលាក្តីខ្មែរក្រហមបានបង្ហាញឲ្យឃើញថាខ្លួនកំពុងជំរុញដំណើរការឆ្ពោះទៅរកការកាត់ក្តីសំណុំរឿង ០០៣ និង០០៤ បន្ថែមទៀត។ ជនជាប់សង្ស័យក្នុងសំណុំរឿងទាំងពីរ មានចំនួនប្រាំនាក់ហើយសុទ្ធសឹងតែមានវ័យកាន់តែចាស់ជរាទៅហើយ។ ពួកគេគឺជាកម្មាភិបាលជាន់ខ្ពស់បំផុតដែលគេជឿថា ពួកគេមានសិទ្ធិដាក់បញ្ជាក្នុងការចាប់ខ្លួន ជម្លៀស ឬសម្លាប់ប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហម៕