វ៉ាស៊ីនតោន —
សាលាក្តីកាត់ទោសខ្មែរក្រហមបានសម្រេចកំណត់វិសាលភាពនៃបទឧក្រិដ្ឋនៃសំណុំរឿង០០២ វគ្គទី២ ក្រោយពីមានការស្នើសុំពីភាគីពាក់ព័ន្ធនានា។ ថ្វីបើការសម្រេចនេះត្រូវគេគិតថា ជាជំហានជឿនលឿនទៅមុខមែន តែវានៅមានភាពមិនច្បាស់លាស់នៅឡើយ ថាតើសំណុំរឿងនេះអាចនឹងត្រូវដំណើរការទៅមុខបានដោយគ្មានការពន្យារពេលឬយ៉ាងណានោះទេ។
អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានសម្រេចកំណត់ទំហំវិសាលភាពនៃបទឧក្រិដ្ឋនៃសំណុំរឿង០០២ វគ្គ២ ដែលគេរង់ចាំជាយូរមកហើយនោះ។ ការសម្រេចនេះមានការទទួលយកសំណើពីភាគីខ្លះនិងច្រានចោលសំណើពីភាគីខ្លះ។
នៅក្នុងការសម្រេចរបស់ខ្លួនលើដីកាបំបែកសំណុំរឿង០០២ និងវិសាលភាពនៃសំណុំរឿង០០២ វគ្គ២ កាលពីសប្តាហ៍មុននេះ អង្គជំនុំជម្រះសាលាដំបូងបាន សម្រេចផ្អែកទៅលើផ្នែកខ្លះនៃសំណើរបស់សហព្រះរាជអាជ្ញា និងសហមេធាវីនិងការសម្រេចរបស់អង្គជំនុំជម្រះអង្គតុលាការកំពូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកាដែលថា «វិសាលភាពនៃឧក្រិដ្ឋកម្មជាមូលដ្ឋាននៃសំណុំរឿង០០២ វគ្គទី២គឺមានបញ្ចូលគុកទួលស្លែងឬស ២១ ការដ្ឋានទំនប់ ១មករា សហករណ៍ត្រាំកក់ និងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាម និងជនជាតិចាម មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល ការដ្ឋានសំណង់វាលយន្តហោះខេត្តកំពង់ឆ្នាំង សហករណ៍ទំនប់ត្រពាំងថ្ម ការបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍និងអំពើរំលោភសេពសន្ទវៈទូទាំងប្រទេស ការធ្វើទុក្ខបុកម្នេញលើអ្នកកាន់សាសនាព្រះពុទ្ធ(កម្រិតត្រឹមសហករណ៍ត្រាំកក់) ការប្រព្រឹត្តលើអ្នក រដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ(កម្រិតត្រឹមតែសហករណ៍ត្រាំកក់ ការដ្ឋានទំនប់ ១មករា មន្ទីរសន្តិសុខស២១ និងមន្ទីរសន្តិសុខ ក្រាំងតាចាន់) ហើយនឹងការកាប់សម្លាប់ផ្ទៃក្នុង»។
ក៏ប៉ុន្តែអង្គជំនុំជម្រះសាលាដំបូងច្រានចោលសំណើរបស់សហមេធាវីរបស់ជនជាប់ចោទនួន ជាជាច្រើន ដូចជាការសុំដាក់បញ្ចូលការជម្លៀសពលរដ្ឋវគ្គបី និង មន្ទីរសន្តិសុខចំនួន២គឺមន្ទីរសន្តិសុខវត្តគីរីរម្យ និងវត្តធ្លក និងមន្ទីរសន្តិសុខភូមិភាគខាងជើងនិងបញ្ហាមួយចំនួនទៀត។ នេះបើតាមការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងជាភាសាអង់គ្លេសចំនួនសរុប២៥ទំព័រដែលចុះហត្ថលេខាដោយលោកប្រធាន និល ណុន ហើយដែលវីអូអេទទួលបាន។
នៅពេលសួរអំពីការសម្រេចថ្មីៗនេះរបស់អង្គជំនុំជម្រះសាលាដំបូងទៅលើ វិសាលភាពនៃបទឧក្រិដ្ឋនៃសំណុំរឿង០០២ វគ្គ២ ដែលត្រូវគេរំពឹងថា នឹងចាប់ ផ្តើមកាត់ទោសជាបន្តឆាប់ៗខាងមុខនោះ លោកឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើល សាលាក្តីខ្មែរក្រហម និងជាមន្ត្រីកម្មវិធីផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានអះអាងថា លោកស្វាគមន៍សេចក្តីសម្រេចរបស់សាលាដំបូងនោះ ទោះជាវាមិនអាចឆ្លើយតបនឹងសំណើនៃគ្រប់ភាគីដើម្បីបញ្ចូលរាល់បទល្មើស និងទីតាំងបទល្មើស ដូចដែលភាគីនានាស្នើសុំក៏ដោយ។
«តែអ្វីដែលចៅក្រមសាលាដំបូងសម្រេចផ្តល់ឲ្យនៃវិសាលភាពនៃសំណុំរឿង ០០២ វគ្គ២នេះ យើងអាចថា វាបានបង្ហាញនូវបទល្មើសជាតំណាងដែលបាន កើតឡើងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ហើយសេចក្តីសម្រេចរបស់សាលាដំបូង ដែលនិយាយអំពីការបំបែកសំណុំរឿងនេះ អាចបើកផ្លូវឲ្យភាគីនានាក្នុងការដាក់ ចេញនូវបញ្ជីសាក្សី បញ្ជីភស្តុតាង ដើមបណ្តឹងរដ្ឋប្បវេណី។ល។និង។ល។ ដែលខ្លួនយល់ឃើញថា មានប្រយោជន៍សម្រាប់យកមកបង្ហាញក្នុងការជំនុំជម្រះក្នុងសំណុំរឿង០០២ វគ្គ២»។
ក្រុមអ្នកវិភាគខ្លះដែលវីអូអេបានទាក់ទង រួមទាំងលោកឡុង បញ្ញាវុធផង មានការព្រួយបារម្ភខ្លាចមានការពន្យារពេលអំពីរឿងនេះតាមលេសជាច្រើន។រឿងនោះគឺចៅក្រមអាចអូសបន្លាយសវនាការលើភស្តុតាងមុនសវនាការពិតប្រាកដ ដោយទី១ ជំនុំជម្រះបឋមលើបញ្ហាភស្តុតាង ហើយផ្អាករហូតដល់ចុងឆ្នាំឬពេលណាមួយ។ ទី២គឺពន្យារពេលរហូតដល់ចុងឆ្នាំទើបចាប់ផ្តើមកាត់ទោស។ ហើយម្យ៉ាងទៀត ចៅក្រមខ្លះក៏មិនទាន់សម្រេចថា នៅបន្តឬក៏លាលែង។ នេះជាសំណួរដែលគេបានសួរ ថាតើចៅក្រមអង្គជំនុំជម្រះគ្រោងនឹងយកសំណុំរឿង០០២ វគ្គ២មកជំនុំជម្រះឬអត់។
ក៏ប៉ុន្តែបើតាមឯកសារដែលវីអូអេទទួលបាននោះ លោកចៅក្រមនិល ណុនបានថ្លែងថា៖
«ដោយបានកំណត់អំពីទំហំវិសាលភាពនៃសំណុំរឿង០០២ វគ្គ២ ភាគីពាក់ព័ន្ធត្រូវអញ្ជើញឲ្យដាក់ពាក្យ ជាបញ្ជីឈ្មោះសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី»។
លោកបញ្ជាក់ទៀតថា ក្រោយពេលបានទទួលពាក្យនិងបញ្ជីនានាពីភាគីពាក់ព័ន្ធ ហើយ អង្គជំនុំជម្រះនឹងបន្តកិច្ចការនេះ។ តែលោកពុំបានបញ្ជាក់ថា ត្រូវបើកការ ជំនុំជម្រះទោសនៅថ្ងៃណា ខែណាជាក់លាក់ទេ លើសំណុំរឿង០០២ វគ្គទី២ នេះ។
កាលពីថ្ងៃអាទិត្យ(មុនសាលាក្តីប្រកាសអំពីវិសាលភាព) លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទេ ដោយអះអាងថា លោកពុំទាន់មានព័ត៌មានអំពីការសម្រេចអំពីទំហំវិសាលភាពឧក្រិដ្ឋកម្មសំណុំរឿង០០២ វគ្គ ២ជាផ្លូវការ។ លោកគ្រាន់តែបញ្ជាក់ថា ភាគីពាក់ព័ន្ធនានា ទាំងខាងជនជាប់ចោទ ដូចជា នួន ជា និងខៀវ សំផន សហព្រះរាជអាជ្ញា ជនរងគ្រោះជាដើម បានដាក់សារណានេះជាយូរមកហើយ ដោយមានទាំងសវនាការស្តាប់ទក្ស្ហីករណ៍ផ្ទាល់មាត់លើវិសាលភាពនៃសុំណុំរឿង០០២ វគ្គ២ផងដែរ កាលពីខែកុម្ភៈកន្លងមក។
«ពីព្រោះថា ភាគីពាក់ព័ន្ធនានាមានផលប្រយោជន៍ផ្សេងៗគ្នាសម្រាប់ព្រះរាជ អាជ្ញា ក៏ដូចជាជនរងគ្រោះ។ ពួកគាត់គិតថា ទីតាំងឧក្រិដ្ឋកម្ម ដែលស្នើសុំទៅដាក់បញ្ចូលក្នុងវិសាលភាពនៃសំណុំរឿងហ្នឹង អាចជាភស្តុតាងដើម្បីដាក់បន្ទុកបន្ថែមទៅលើជនជាប់ចោទ។ ហើយសម្រាប់ជនជាប់ចោទ គាត់គិតថា ការដាក់អង្គហេតុ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មផ្សេងៗថែមទៀត វាអាចនឹងជួយដោះបន្ទុកសម្រាប់ពួកគាត់»។
សាលាក្តីកាត់ទោសខ្មែរក្រហមបានកាត់ទោសចប់សំណុំរឿង០០២ វគ្គ១ហើយ អំពីការជម្លៀសពលរដ្ឋចេញពីទីក្រុង តែគេកំពុងរង់ចាំសាលក្រមស្ថាពរនៃសំណុំរឿងនេះ ដែលគេរំពឹងថា នឹងចេញនៅពាក់កណ្តាលឆ្នាំនេះ។ ភាគីនានាចង់បានការកាត់ទោសសំណុំរឿង០០២ វគ្គទី២ឆាប់ៗខាងមុខ ព្រោះជាសំណុំរឿងសំខាន់ដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០៕