ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ដែល​ទំនង​ជា​ត្រូវ​បាន​ជ្រើសរើស​ជារដ្ឋ​មន្រ្តី​ការ​បរទេស​កំពុង​ប្រឈម​ការ​រិះ​គន់​ពី​គណបក្ស​សាធារណរដ្ឋ


រូបឯកសារ៖ លោក Rex Tillerson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ExxonMobil។
រូបឯកសារ៖ លោក Rex Tillerson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ExxonMobil។

លោក​ Rex Tillerson​ នាយក​ប្រតិបត្តិ​ដ៏​ល្បីល្បាញ​ដែល​ជា​មិត្តភក្តិ​ប្រធានា​ធិបតី​រុស្ស៊ី​ហើយបាន​ចំណាយ​អាជីព​៤១​ឆ្នាំ​របស់​លោក​នៅ​ឯ​ក្រុមហ៊ុន​ប្រេង​នោះ ​នៅតែ​ជា​បេក្ខជន​នាំ​មុខ​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​ឈរ​ឈ្មោះ​ជា​រដ្ឋ​មន្រ្តីការ​បរទេស​នៅ​រដ្ឋបាល​របស់​លោកប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ។

ក៏ប៉ុន្តែ ​ប្រធានា​ធិបតី​ជាប់​ឆ្នោត ​ដូណាល់ ​ត្រាំ ​អាច​ត្រូវ​គេ​បង្ខំ​ឲ្យ​ជ្រើសរើស​បេក្ខ​ជន​ផ្សេង​ទៀត​ដូចជា​លោក ​Mitt Romney ​អតីត​អភិបាល​រដ្ឋ ​Massachusetts ​នៅ​ពេល​ដែល​ការ​គាំទ្រ​របស់​លោក ​Tillerson ​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មានការ​រង្គោះ​រង្គើ។

នៅ​ក្នុង​អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មីៗ​របស់​លោក​ស្តី​ពី​លោក ​Tillerson​ ប្រធានា​ធិបតី​ជាប់​ឆ្នោត​បាន​សរសេរ​កាល​ពី​ថ្ងៃ​អាទិត្យនៅ​លើ​បណ្តាញ​ Twitter ​ថា​ «ទោះ​បី​ខ្ញុំ​មិន​ជ្រើស​រើស​លោក ​Tillerson ​ក៏​ដោយ ​ប្រធាន​និង​អគ្គនាយក​ក្រុមហ៊ុន​ប្រេង ExxonMobile ​ជាអ្នក​ដើរតួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក»។

អ្នកវិភាគ​ខ្លះ​បាន​បកស្រាយ​ថា ​សារតាម​ប្រព័ន្ធ​ Twitter ​របស់​លោក ត្រាំ​ ជា​ការ​ចង្អុល​បង្ហាញ​ថា លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត​បាន​ដឹង​ពីការ​លំបាក​របស់ ​Tillerson​ ដែល​នឹង​ប្រឈម​នៅ​ក្នុង​សវនាការ​ដើម្បី​បាន​ទទួល​ការ​តែងតាំង​នៅ​ក្នុង​ព្រឹទ្ធសភា​ ហើយ​ទំនង​ជា​លោក​ជ្រើស​រើស​បេក្ខជនណា​ផ្សេង​ដូចជា​លោក ​Romney ​ឬ​លោក ​Dana Rohrabacher ​សមាជិក​សភា​ដំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជាប់​ឆ្នោត​១៣​អាណត្តិ​ ហើយល្បីល្បាញ​ដោយ​សារ​សកម្មភាព​សិទ្ធិ​មនុស្ស​របស់​លោក។

គូប្រកួត​ប្រជែង​ដំណែង​នោះ​ក៏មាន​លោក ​Jon Huntsman ​ដែល​ជា​អភិបាល​រដ្ឋ Utah ​ហើយ​និង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ផង​ដែរ៕

XS
SM
MD
LG