ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាមេរិក​បារម្ភ​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​អាច​ឲ្យ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ រាលដាល​បន្ថែម​ទៀត

ប៉ូលិស បានឡោមព័ទ្ធ​មនុស្ស​មួយ​ក្រុម​នៅ​សាល Radio City Music Hall មុន​ពេល​ចាប់ខ្លួន​ពួកគេ​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ ២០២០។ ក្រុម​បាតុករ បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាមដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ញូវយ៉ក ដើម្បី​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd។

កន្លង​មក មនុស្ស​ជាង ១ សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ។

កំហឹង​ដែល​កើត​ចេញ​ពី​ការ​ស្លាប់​របស់​លោក George Floyd បាន​ធ្វើ​អ្នក​តវ៉ា​លែង​ខ្លាច​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​ពួកគេ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើរ​តវ៉ា​កាត់​តាម​ដង​ផ្លូវ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​អាជ្ញាធរ​ផ្នែក​សុខភាព​សាធារណៈ​មាន​ការ​បារម្ភ​ថា ការ​តវ៉ា​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត​នូវ​ជំងឺ​កូវីដ១៩។

កន្លង​មក មនុស្ស​ជាង ១ សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ។

មនុស្ស​ដែល​នៅ​ជិតៗ​គ្នា​អាច​ចម្លង​ជំងឺ​នេះ​តាម​រយៈ​កម្ទេច​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​នៅ​ពេល​ពួកគេ​ដក​ដង្ហើម និយាយ ក្អក និង​កណ្ដាស់។

មន្ទីរ​សុខាភិបាល​ទីក្រុង​ញូយ៉ក​បាន​បង្ហោះ​សារ​នៅ​លើ Twitter ដោយ​ផ្ដល់​យោបល់​ដល់​អ្នក​តវ៉ា​ឲ្យ​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​ពី​គ្នា និង​ការ​មិន​ស្រែក​ខ្លាំងៗ​ជា​ដើម៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG