រដ្ឋធានីវ៉ាស៊ីនតោន —
នៅថ្ងៃច័ន្ទនេះ មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសនូវែលហ្សេឡង់បានដើរក្បួនតវ៉ាដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយនឹងក្រុមបាតុករនៅក្នុងសហរដ្ឋអាមេរិក ដែលតវ៉ាពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd។
លោក Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកអាយុ ៤៦ ឆ្នាំ បានស្លាប់ក្រោយពីមន្ត្រីប៉ូលិសឈ្មោះ Derek Chauvin សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។
ក្រុមអ្នកតវ៉ានៅក្នុងទីក្រុង Auckland បានដើរក្បួនទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិក និងបានស្រែកបន្ទោរពាក្យមួយចំនួនដូចទៅនឹងពាក្យស្រែកបន្ទោររបស់ក្រុមអ្នកតវ៉ានៅក្នុងសហរដ្ឋអាមេរិក ដែលនោះមានដូចជា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» និង «គ្មានយុត្តិធម៌ គ្មានសន្តិភាព» ជាដើម។
កម្រងរូបភាព VOA៖ ពលរដ្ឋនៅក្នុងទីក្រុងមួយចំនួនក្នុងពិភពលោកតវ៉ាអំពីការស្លាប់របស់លោក George Floyd
1/10
ពលរដ្ឋមួយចំនួននៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ឆ្នាំ ២០២០ បន្ទាប់ពីការស្លាប់របស់លោក George Floyd ដោយអំពើហិង្សាពីសំណាក់ប៉ូលិសស្បែកសនៅសហរដ្ឋអាមេរិក ដោយពួកគេកាន់បដាដែលសរសេរថា « តើរកនរណាឲ្យជួយ នៅពេលប៉ូលិសជាឃាតករនោះ ?» ។ (AP)
ផ្សេងទៀត
បិទ
2/10
ក្នុងរូបដែលថតនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ បាតុករដែលតវ៉ាអំពីការស្លាប់របស់លោក George Floyd ប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងប៊ែរឡាំង។ បាតុករម្នាក់ (ខាងឆ្វេង) កាន់បដាដែលសរសេរថា «យុត្តិធម៌សម្រាប់លោក George Floyd» និងម្នាក់ទៀតកាន់បដាសរសេរថា «គ្មានយុត្តិធម៌ គ្មានសន្តិភាព»។ (AP)
ផ្សេងទៀត
បិទ
3/10
នៅក្នុងរូបដែលបានថតនៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ បាតុករដែលតវ៉ាអំពីការស្លាប់របស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិក លោក George Floyd ដោយប៉ូលិសស្បែកសនោះ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ (AP)
ផ្សេងទៀត
បិទ
4/10
ក្រុមបាតុករដែលដើរក្បួនគាំទ្រដល់ជនចំណាកស្រុកដែលត្រូវបានឃុំខ្លួននៅប្រទេសស៊ីប (Cyprus) បង្ហាញពីសាមគ្គីភាពរបស់ពួកគេដល់លោក George Floyd ដែលបានស្លាប់។ ការដើរក្បួនេះ ធ្វើឡើងនៅរដ្ឋធានីនៃប្រទេសស៊ីបនៅថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ ២០២០។ (AP)
ផ្សេងទៀត
បិទ
5/10
ក្រុមបាតុករដែលដើរក្បួនគាំទ្រដល់ជនចំណាកស្រុកដែលត្រូវបានឃុំខ្លួននៅប្រទេសស៊ីប (Cyprus) បង្ហាញពីសាមគ្គីភាពរបស់ពួកគេដល់លោក George Floyd ដែលបានស្លាប់។ ការដើរក្បួនេះ ធ្វើឡើងនៅរដ្ឋធានីនៃប្រទេសស៊ីបនៅថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ ២០២០។ (AP)
ផ្សេងទៀត
បិទ
6/10
ពលរដ្ឋ បានដើរក្បួនឆ្ពោះទៅកាន់ទីលាន Trafalgar នៅកណ្តាលទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យ ទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីតវ៉ាអំពីការស្លាប់របស់លោក George Floyd ដែលជាពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិក។ (AP)
ផ្សេងទៀត
បិទ
7/10
មនុស្សមួយចំនួនប្រមូលផ្ដុំគ្នា នៅទីលាន Trafalgar Square នៅកណ្តាលទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅរដ្ឋមីនីសូតា ដែលបណ្តាលឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ (AP)
ផ្សេងទៀត
បិទ
8/10
មនុស្សមួយចំនួនប្រមូលផ្ដុំគ្នា នៅទីលាន Trafalgar Square នៅកណ្តាលទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅរដ្ឋមីនីសូតា ដែលបណ្តាលឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ (AP)
ផ្សេងទៀត
បិទ
9/10
រូបរបស់លោក George Floyd អមទៅផ្កាកូលាប និងស្លាកសញ្ញាដែលសរសេរថា « ការប្រកាន់ពូជសាសន៍ពណ៌សម្បុរ នាំឲ្យមានការសម្លាប់នៅទូទាំងពិភពលោក » ត្រូវបានដាក់នៅលើរបាំងសន្តិសុខនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងម៉ិកស៊ីកូស៊ីតធី កាលពីថ្ងៃសៅរ៍ទី ៣០ ខែឧសភាឆ្នាំ ២០២០។ (AP)
ផ្សេងទៀត
បិទ
10/10
មនុស្សមួយចំនួនប្រមូលផ្ដុំគ្នា ដោយមានអ្នកខ្លះបានលុតជង្គង់ចុះ នៅទីលាន Trafalgar Square នៅកណ្តាលទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅរដ្ឋមីនីសូតា ដែលបណ្តាលឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ (AP)
ផ្សេងទៀត
បិទ
Previous slide
Next slide
ការតវ៉ានៅថ្ងៃច័ន្ទនេះ បានធ្វើឡើង បន្ទាប់ពីមានការតវ៉ាអំពីរឿងនេះដែរកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល កាណាដា និងប្រទេសផ្សេងៗទៀត។
នៅក្នុងប្រទេសដាណឺម៉ាក ក្រុមអ្នកតវ៉ាបានដើរក្បួនទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង Copenhagen កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយកាន់បដាដែលមានសរសេរអក្សរថា «ឈប់សម្លាប់ពលរដ្ឋស្បែកខ្មៅ»។
ចំណែកឯនៅប្រទេសអាល្លឺម៉ង់វិញ ក្រុមអ្នកតវ៉ាកាន់បដាសរសេរអក្សរថា «ប៉ូលិសត្រូវទទួលខុសត្រូវ» និង «តើយើងពឹងលើអ្នកណានៅពេលដែលប៉ូលិសប្រព្រឹត្តិអំពើឃាតកម្ម?»។
នៅតាមប្រទេសដែលមានរដ្ឋាភិបាលផ្ដាច់ការ មន្ត្រីរដ្ឋាភិបាលនានាបានរិះគន់លើទង្វើរបស់ប៉ូលិសនេះ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៃប្រទេសទាំងនោះបានចាក់ផ្សាយអំពីការតវ៉ាទាំងនេះ ដោយផ្ដោតលើបរិបទនៃការរិះគន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការបង្ក្រាបអ្នកតវ៉ានៅតាមប្រទេសផ្សេងៗដូចជាវិធានការរបស់ចិនចំពោះក្រុមអ្នកតវ៉ាប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះថា ភាពចលាចលនេះបង្ហាញឲ្យឃើញពី «ភាពធ្ងន់ធ្ងរនៃបញ្ហាពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិក»។
លោក Zhao Lijian បានបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការលើកឡើងរបស់លោក Hu Xijin និពន្ធកាសែតGlobal Times របស់គណបក្សកុម្មុយនិស្តចិន ដែលបាននិយាយថា ឥឡូវនេះ មន្ត្រីសហរដ្ឋអាមេរិកអាចមើលឃើញការតវ៉ាដោយផ្ទាល់ភ្នែកនៅក្នុងប្រទេសរបស់ខ្លួន។
លោក Hu Xijin លើកឡើងដូច្នេះថា៖ «ខ្ញុំចង់សួរប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ថា តើរដ្ឋាភិបាលចិនគួរគាំទ្រការតវ៉ានៅក្នុងសហរដ្ឋអាមេរិក ដូចសហរដ្ឋអាមេរិកគាំទ្រក្រុមកុប្បករនៅក្នុងទីក្រុងហុងកុងដែរឬទេ?»។
ចំណែកឯនៅក្នុងប្រទេសអ៊ីរ៉ង់វិញ ដែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានអនុវត្តវិធានការបង្ក្រាបលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសរបស់ខ្លួននោះ គេឃើញទូរទស្សន៍រដ្ឋរបស់ប្រទេសនេះបានចាក់ផ្សាយម្ដងហើយម្ដងទៀតនូវទិដ្ឋភាពនៃភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យអាជ្ញាធរសហរដ្ឋអាមេរិក «បញ្ឈប់អំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិក និងទុកឲ្យពួកគេអាចដកដង្ហើមបាន»៕