ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ព្យាយាម​បន្ថយ​ការភ័យ​ខ្លាច​សកល​ក្រោយ​ពេល​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញ​ពី​EU


លោក​ អូបាម៉ា ថ្លែង​ការណ៍​អំពី​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស នៅឯ​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​សកល នៅ​សាកលវិទ្យាល័យ​ Stanford ក្នុង​ក្រុង Palo Alto រដ្ឋ​កាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០១៦។
លោក​ អូបាម៉ា ថ្លែង​ការណ៍​អំពី​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស នៅឯ​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​សកល នៅ​សាកលវិទ្យាល័យ​ Stanford ក្នុង​ក្រុង Palo Alto រដ្ឋ​កាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០១៦។

នៅ​ខណៈពេលទីផ្សារ​ហិរញ្ញវត្ថុ​ពិភព​លោក​មាន​ភាព​រអាក់រអួល​ដោយសារប្រទេស​អង់គ្លេសបាន​បោះឆ្នោតចាក​ចេញពី​សហភាព​អឺរ៉ុប ​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មាន​ការ​គិត​ទុក​ជា​មុន​កាល​ពី​ថ្ងៃ​សុក្រ។​

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «ប្រជារាស្ត្រនៃ​ប្រទេស​អង់គ្លេស​បាន​បញ្ចេញ​មតិ​ហើយ​ ហើយ​យើង​គោរព​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ»។ លោក​បាន​មានប្រសាសន៍​បន្ថែម​ថា៖ «ទំនាក់ទំនង​ពិសេស​រវាង​ស.រ.អា.​និង​ប្រទេស​អង់គ្លេស​នៅ​មាន​ឋិតថេរ​ហើយ​ថាសមាជិកភាព​របស់​អង់គ្លេស​នៅ​ក្នុង​អង្គការ​អូតង់​នៅ​តែ​ជា​មូលដ្ឋាន​សំខាន់​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស គោល​នយោបាយ​សន្តិសុខ​ និង​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ស.រ.អា.~។

នៅ​ពេល​លោក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ខែ​មេសា លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​ឈរ​នៅជិត​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron ហើយ​លោក​បាន​មាន​ប្រសាសន៍​ជំទាស់​យ៉ាង​ខ្លាំង​ដល់​អ្វី​ដែល​គេ​ហៅ​ថា​ ការ​បោះឆ្នោត Brexit ​ដែល​មាន​ន័យ​ថា​ ការ​បោះឆ្នោត​របស់​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​ប្រទេស​អង់គ្លេស​បោះឆ្នោត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​ត្រូវ​តែ​ទៅ​ឈរ​ចុង​ក្រោយ​គេ ដើម្បី​ធ្វើការ​ចរចា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ស.រ.អា.។

លោក អូបាម៉ា​ ហាក់​ដូច​ជា​អំពាវ​នាវ​ដល់​ក្រុម​អ្នក​បោះឆ្នោត​អង់គ្លេស​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រទេស​អង់គ្លេស​បាន​ធ្វើការ​ល្អ​បំផុត​នៅ​ពេល​ខ្លួន​ជួយ​ដឹកនាំ​ទ្វីបអឺរ៉ុប​មួយ​ដែល​ខ្លាំង​មួយ។ប្រទេស​អង់គ្លេស​មាន​ឥទ្ធិពល​នៅ​ពេល​ឋិត​ក្នុងសហភាព​អឺរ៉ុប»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG