ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​កោត​សរសើរ​លោក​ស្រី​ Clinton នៅ​ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត​​រួម​គ្នា​ដំបូង


លោក​ប្រធានាធិបតី ​អូបាម៉ា ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី​ Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ទីក្រុង​ Charlotte កាល​ពី​ថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី ​អូបាម៉ា ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី​ Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ទីក្រុង​ Charlotte កាល​ពី​ថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ចូល​រួម​ជាមួយ​លោកស្រី​ Clinton ​ដែលជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ក្រុង​ Charlotte ​រដ្ឋ​ North Carolina ​ថា​លោក​ចង់​ជួយ​លោក​ស្រី​ឱ្យ​ជាប់​ឆ្នោត​ដើម្បី​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស.រ.អា.​បន្ទាប់​ពី​រូប​លោក។

មាគ៌ា​ផ្ទាល់​របស់​លោក​ អូបាម៉ា​ ទៅ​កាន់​តំណែង​ប្រធានាធិបតី​បាន​ត្រូវ​កំណត់​ដោយ​ការ​ឃោសនា​បោះ​ឆ្នោត​យ៉ាង​តឹង​តែង​ប្រឆាំង​នឹង​លោកស្រី ​Clinton នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​នៃ​គណបក្ស​ប្រជាធិបតេយ្យកាល​ពី​៨ឆ្នាំ​មុន។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ប្រុង​ប្រៀបនិង​អំណត់​របស់​លោក​ស្រី ​Clinton​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​ បាន​បង្ខំ​លោក​ឱ្យ​មាន​ការ​ប្រុង​ប្រៀប​ជានិច្ច។

ទោះ​ណា​ជា​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​រវាង​លោក និង​លោកស្រី​ដើម្បី​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​លោក អូបាម៉ា បាន​មាន​ប្រសាសន៍​ថា​ លោក​និង​លោកស្រី​ Clinton មាន​ទស្សនៈ​វិស័យ​ដូច​គ្នា​អំពី​ប្រទេស​អាមេរិក​និង​នៅ​តែ​មាន​ទស្សនៈ​វិស័យ​ដូចគ្នា​អំពី​ឧត្តមគតិ​ជា​ចាំបាច់​នៅ​ពេល​ប្រទេស​ជាតិមាន​ដំណើរ​ទៅ​មុខ។

លោក​ប្រធានាធិបតី​បាន​សរសើរ​ប្រវត្តិ​ការងារ​របស់​លោកស្រី​ Clinton ​ក្នុង​ឋានៈ​លោកស្រី​ជា​រដ្ឋមន្ត្រី​ការបរទេស ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោកស្រី​បាន​ធ្វើ​ការ​ងារ​ដោយ​ល្អ​អស្ចារ្យ​ ជា​អ្នកការ​ទូត​កំពូល​របស់​ប្រទេស​ជាតិ។ លោក​ក៏​បាន​សរសើរ​ការ​គាំទ្ររបស់​លោក​ស្រី​យូរយា​មក​ហើយ​លើការ​ថែ​រក្សាសុខភាព​ដែល​ប្រជារាស្ត្រ​អាច​មាន​ប្រាក់​បង់​បាន (Affordable health care) និង​ការ​គាំទ្រ​របស់​លោក​ស្រី​ដល់​ការ​ទ្រទ្រង់​គោល​នយោបាយ​ដែល​ជួយ​គ្រួសារ​អាមេរិកាំង។

លោក អូបាម៉ា បាន​មាន​ប្រសាសន៍​ថា ជាមួយ​ប្រវត្តិ​យ៉ាង​វែង​របស់​លោក​ស្រី​ក្នុង​ការ​បម្រើការ​ក្នុង​រដ្ឋាភិបាល​ លោក​ អូបាម៉ា​ បាន​មានប្រសាសន៍​ថា​ «មិន​មាន​បុរស​ណា​ម្នាក់​ឬ​ស្ត្រី​ណា​ម្នាក់​មាន​គុណវុឌ្ឍិ​ (សមត្ថភាព)​សម្រាប់​តំណែង​នេះ​ជាង​លោកស្រី Hillary Clinton ​ទេ»។

លោកស្រី​ Clinton ក៏​បាន​សរសើរ​ប្រវត្តិ​ការងារ​របស់​លោក អូបាម៉ា​ ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​គាំទ្រ​លោក​ស្រី​យ៉ាង​កក់ក្តៅ​ នៅ​ក្នុង​រដ្ឋ​ North Carolina។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​លោក​ប្រធានាធិបតី​និង​លោក​ស្រី​យល់​ស្រប​គ្នា​ថា​ ថ្ងៃ​ល្អ​ប្រសើរ​បំផុត​របស់​ប្រទេស​អាមេរិក​មាន​នៅ​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG