ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​កូរ៉េខាង​ជើង​ម្នាក់​និយាយ​ថា ​អាមេរិកត្រូវ​តែ​ស៊ូទ្រាំ​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង


រូបឯកសារ៖ លោក​ស្រី Choe Son-hui អគ្គនាយក​រង​​យកដ្ឋាន​កិច្ច​ការ​សហរដ្ឋ​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​ស្រី Choe Son-hui អគ្គនាយក​រង​​យកដ្ឋាន​កិច្ច​ការ​សហរដ្ឋ​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៦។

មន្រ្តី​ជាន់​ខ្ពស់​កូរ៉េខា​ងជើង​ម្នាក់​បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​មិន​មាន​ផែនការ​ពិភាក្សា​ពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។​ មន្រ្តី​កូរ៉េខាង​ជើង​រូប​នេះ​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ត្រូវ​តែ​ស៊ូទ្រាំ​ជា​មួយការ​ពិត​ដែល​ថា​កូរ៉េខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ។

លោកស្រី ​Choe Son-hui មន្រ្តីក្រសួង​ការបរទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​សន្និសីទ​មិន​រីកសាយ​អាវុធ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ថា៖ «​នេះ​ជា​បញ្ហា​ស្លាប់​រស់​សម្រាប់​យើង‍»។​លោកស្រី ​Choe ​បាន​និយាយ​ទៀត​ថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ត្រូវ​តែ​ឆ្លើយ​តប​ទៅនឹង​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ណា​មួយ។

លោកស្រី Choe បាន​និយាយ​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ការ​ឆ្លើយ​ត​ប​ដោយ​ភ្លើង​ទល់​នឹង​ភ្លើង‍»។

កូរ៉េខាង​ជើង​បាន​និយាយ​ជា​ច្រើនលើក​មក​ហើយ​ថា ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​មែន​ជា​ប្រធាន​បទ​ដើម្បី​ធ្វើការ​ចរចា​ទេ ​ហើយ​បាន​ច្រាន​ចោល​ការអំពាវ​នាវ​របស់​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។

​យោង​តាម​មន្រ្តី​សហរដ្ឋ​អាមេរិក​២​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូរ៉េខាង​ជើង​ទំនង​នៅ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ដែល​អាច​មាន​លទ្ធភាព​ធ្វើ​ការ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិកដោយ​អាវុធ​នុយក្លេអ៊ែរ។

លោក ​Mike Pompeo នាយក​ទី​ភ្នាក់​ងារស៊ើបការណ៍​កណ្តាល​សហរដ្ឋ​អាមេរិក CIA ​បាន​មាន​ប្រសាសន៍ថា ​លោក​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំ​ពីការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រទេស​កូរ៉េខាង​ជើង​ ហើយ​និង​ពី​លទ្ធភាពដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​អាស៊ី​ខាង​កើត៕

XS
SM
MD
LG