ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Christie Throws​ ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​​ការ​តែតាំង​ជា​បេក្ខជន​ប្រធានាធិបតី


អភិបាលរដ្ឋ​ New Jersey លោក Chris Christie បាន​ថ្លែង​នៅ​មុខ​អ្នក​គាំទ្រ​ក្នុង​ពេល​ប្រកាស​ថា លោក​នឹង​ស្វះស្វែង​ឲ្យទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ នៅក្នុង​រដ្ឋ​ New Jersey កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។
អភិបាលរដ្ឋ​ New Jersey លោក Chris Christie បាន​ថ្លែង​នៅ​មុខ​អ្នក​គាំទ្រ​ក្នុង​ពេល​ប្រកាស​ថា លោក​នឹង​ស្វះស្វែង​ឲ្យទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ នៅក្នុង​រដ្ឋ​ New Jersey កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។

លោក​ Chris Christie ​អភិបាល​រដ្ឋ​ News Jersey ​ដែល​និយាយ​សម្តី​កាច​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​ចូលរួម​ជា​មួយ​ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ស្វះស្វែង​ឱ្យទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​របស់​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦​ ដោយ​លោក​ប្តេជ្ញា​ថា​នឹង​សម្របសម្រួល​មិន​ឱ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​ខាង​នយោបាយ​នៅ​ក្នុង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក​ Christie បាន​និយាយ​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​ News Jersey ​ដែល​លោក​បាន​ទទួល​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​លោក​ក្លាយ​ទៅ​ជា​សមាជិក​ទី​១៤​នៃ​គណបក្ស​សាធារណរដ្ឋ។ លោក​បាន​ប្រកាស​ពី​ការឈរ​ឈ្មោះ​ជា​បក្ខជន​ប្រធានាធិបតី​អាមេរិកាំងថា៖ «ប្រទេស​អាមេរិក​ធុញ​ទ្រាន់​នឹង​ការ​រារាំង ​ការ​សម្រេច​ចិត្ត​មិន​ដាច់ស្រេច​និង​ភាព​ទន់ខ្សោយ​នៅ​ក្នុងបន្ទប់​រាង​ពង​ក្រពើ​នៃ​សេតវិមាន»។

លោក​ Christie ​ដែល​មាន​អាយុ​៥២ឆ្នាំ​ បាន​និយាយ​ប្រាប់ពួក​អ្នកគាំទ្រ​លោក​ថា៖ «ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​និយាយ។​ ការ​ពិត​និងសេចក្តីសម្រេច​ចិត្ត​ដ៏ពិបាក​នៅ​ពេល​សព្វថ្ងៃ​នេះ​នឹង​នាំ​ឱ្យ​មាន​ការលូតលាស់​និង​ឱកាស​នៅ​ថ្ងៃស្អែក»៕

XS
SM
MD
LG