ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បេក្ខជន​ប្រធានាធិបតី​​ខាង​គណបក្ស​សាធារណរដ្ឋ​បញ្ចុះបញ្ចូល​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Iowa


អតីត​អភិបាល​រដ្ឋ​​ Florida លោក​ Jeb Bush និយាយ​ទៅ​កាន់​កិច្ចប្រជុំ​​មួយ​នៅ​សាកលវិទ្យាល័យ​ Loras នៅ​ក្រុង Dubuque រដ្ឋ Iowa។ បេក្ខជន​ប្រធានាធិបតី​​ខាង​គណបក្ស​សាធារណរដ្ឋ​បញ្ចុះបញ្ចូល​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Iowa។
អតីត​អភិបាល​រដ្ឋ​​ Florida លោក​ Jeb Bush និយាយ​ទៅ​កាន់​កិច្ចប្រជុំ​​មួយ​នៅ​សាកលវិទ្យាល័យ​ Loras នៅ​ក្រុង Dubuque រដ្ឋ Iowa។ បេក្ខជន​ប្រធានាធិបតី​​ខាង​គណបក្ស​សាធារណរដ្ឋ​បញ្ចុះបញ្ចូល​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Iowa។

កាល​ពី​ថ្ងៃ​សៅរ៍​ឥស្សរជ​ន១១នាក់​ដែល​ប្រជែង​គ្នា​សម្រាប់​តំណែង​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ស.រ.អ​.បានជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋ​ Iowa​ នា​ផ្នែក​កណ្តាល​ស.រ.អា ដើម្បី​អំពាវនាវដល់​ពួក​សកម្មជន​គណបក្ស​អំពី​ហេតុផល​ដែលពួក​គេ​គួរ​ទទួល​ការ​តែងតាំងជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ក្នុង​ឆ្នាំ២០១៦។​

វេទិកា​នេះ​បានត្រូវ​ឧបត្ថម្ភ​ដោយ​គណបក្សសាធារណរដ្ឋនៃរដ្ឋ Iowa ហើយ​បានត្រូវ​គ្របដណ្តប់​ដោយការ​ពិភាក្សា​គ្នា​អំពី​បញ្ហាប្រទេស​អ៊ីរ៉ង់ សាសនា​អ៊ីស្លាម​ និង​ចលាចលនៅ​ក្នុងភូមិភាគ​មជ្ឈិមបូព៌ា​ ដោយ​មានបេក្ខជន​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មាន​គោលជំហរ​ម៉ឺងម៉ាត់​ជាង​មុន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេរ៉ង់ និង​ឲ្យ​មាន​ការ​វាយ​ប្រហារ​ច្រើន​ជាង​មុន​លើ​ពួកបះបោរ​រដ្ឋ​អ៊ីស្លាម។​

ក្រុម​បេក្ខជន​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​វត្តមាន​អាមេរិកាំង​ខ្លាំង​ ជាង​មុន​នៅ​ក្នុង​ពិភពលោក​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ខ្វែង​មតិ​គ្នា​អំពី​ថាតើ​ស.រ.អា​គួរ​មាន​ភាព​តឹងរឹង ​បែបណា​ជាមួយ​ពួក​សត្រូវ​របស់​ខ្លួន។

ចម្លើយ​របស់​លោក​ Rick Santorum អតីត​សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ចំពោះ​សំណួរ​ទាក់ទិន​នឹង​ប្រទេសអ៊ីរ៉ង់​គឺ​ថា «ដាក់​គ្រាប់​បែក​ឲ្យ​ពេញ​កងយន្តហោះទ​ម្លាក់​គ្រាប់បែក​របស់​យើង​ ហើយ​ទម្លាក់​គ្រាប់បែក​លើ​ពួក​ Iran ឲ្យ​ហិនហោច​និង​ធ្វើ​ឲ្យពួក​នេះ​មាន​ស្ថានភាព​ដូចកាល​ពី​សតវត្សរ៍​ទី៧»។ ក៏​ប៉ុន្តែ​លោក Rand Paul សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ប្រចាំរដ្ឋ Kentucky ​ដែល​ជា​អ្នកសាធារណរដ្ឋផ្នែក​សេរី ​បាន​សាកសួរ​ថា​តើ​ការចូល​លុកលុយ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​កាលពី​ឆ្នាំ២០០៣​ ជា​ការមាន​ប្រយោជន៍​ឬទេ​ ដោយ​ពិចារណា​អំពី​ការ​លេច​ឡើង​ខ្លាំង​ជាង​មុ​ននៃ​ពួក​រដ្ឋអ៊ីស្លាម​ កាលពី​ពេល​ថ្មីៗនេះ។

ពួក​សាធារណរដ្ឋ​ឯទៀតៗ​បាន​បន្ទោស​អំពី​ការ​លេចទ្បើង​នៃ​ពួក​រដ្ឋ​អ៊ីស្លាម​ទៅ​លើ​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​បាន​បន្សល់​ទុក​នូវ​កងកម្លាំង​មួយ​នៅ​ក្រោយ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ការ​ដក​ក្រុម​ទាហាន​អាមេរិកាំង​នៅ​ដំណាច់​ឆ្នាំ​២០១១។ ​បេក្ខជន​មួយ​ចំនួន​ក៏​បានចោទ​ប្រកាន់​លោក​អូបាម៉ា​ថា មិនបាន​គិត​ឲ្យ​បាន​ហ្មត់ចត់អំពី​ការ​គម្រាមកំហែង​របស់​ពួក​រដ្ឋអ៊ីស្លាម​ផង​ដែរ៕

XS
SM
MD
LG