ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អភិបាល​រដ្ឋ​ Maryland ព្យាយាម​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី


លោក Martin O'Malley អតីត​អភិបាល​រដ្ឋ​ Maryland។
លោក Martin O'Malley អតីត​អភិបាល​រដ្ឋ​ Maryland។

កាលពី​ថ្ងៃសៅរ៍​លោក Martin O'Malley អ្នក​សេរី​និយម​និង​ជា​អតីត​អភិបាល​រដ្ឋ​ Maryland នា​ប៉ែក​ខាង​កើត​ស.រ.អា.​បាន​ប្រកាស​បេក្ខភាព​របស់​លោកសម្រាប់​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៦។​

លោក​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុងការ​ប្រជែង​ជាមួយ​លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. ​Hillary Clinton ​ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​សម្រាប់​ការ​ទទួល​ការ​តែងតាំង​នេះ។ ​ក៏​ប៉ុន្តែ​លោក O'Malley ដែល​មាន​អាយុ​៥២ឆ្នាំ​សង្ឃឹម​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ដែល​មាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូចគ្នា​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ក្នុង​រដ្ឋ​ Maryland ការ​បញ្ឈប់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​រដ្ឋ​នេះ និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ទាប​បំផុត​សម្រាប់​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​នឹង​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​រំភើបចិត្ត។ ​ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ទាក់ទាញ​ការ​គាំទ្រ​តែ​បន្តិចបន្តួច​ដោយ​ការ​ស្ទង់មតិ​ជាតិ​មួយ​ក្នុង​សប្តាហ៍​នេះ​បង្ហាញ​ថា​លោក​មាន​ការ​គាំទ្រ​តែ​មួយ​ភាគរយ​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​នៅ​ឆ្ងាយ​ពី​ក្រោយ​លោកស្រី​ Clinton ដែល​មាន​ការ​គាំទ្រ​៥៧​ភាគរយ៕

XS
SM
MD
LG