ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Jeb Bush ​​ចូល​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ក្នុង​គណបក្ស​សាធារណរដ្ឋ


លោក​ Jeb Bush អតីត​អភិបាលរដ្ឋ​ Florida ​ឡើង​លើ​ឆាក​នៅខណៈ​លោក​ប្រកាស​ជាផ្លូវការ​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅទីក្រុង ​Miami កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។
លោក​ Jeb Bush អតីត​អភិបាលរដ្ឋ​ Florida ​ឡើង​លើ​ឆាក​នៅខណៈ​លោក​ប្រកាស​ជាផ្លូវការ​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅទីក្រុង ​Miami កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។

លោក Jeb​ Bush អតីត​អភិបាលរដ្ឋ Florida ​និង​ជា​កូន​ព្រម​ទាំង​ជា​ប្អូន​ប្រធានាធិបតី​ស.រ.អ.​ពីរ​នាក់​ បាន​ចូល​ជា​ផ្លូវ​ការ​ក្នុង​ការប្រកួត​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦។ លោកជា​សមាជិកទី​១១​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងការ​ប្រកួតប្រជែង​នេះ​ ដោយ​ទំនង​ជា​នឹង​មាន​បេក្ខជន​ថែម​ទៀត​ឈរ​ឈ្មោះ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាង​មុខនេះ។

នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សមាជិក​ឈរ​ឈ្មោះ​ភាគ​ច្រើន​ជា​ពួក​អភិរក្សនិយម​ហើយ​អំពាវ​នាវ​ដល់ក្រុម​អ្នក​បោះឆ្នោត​ដែល​មាន​ទស្សនៈ​ដូច​គ្នា​ លោក Jeb Bush ​បាន​បង្ហាញ​ខ្លួន​លោក​នៅ​ក្នុង​វីដេអូ​មួយ​ថា​ ជា​បេក្ខជន​ម្នាក់​ដែល​បាន​អំពាវ​នាវ​ដល់​ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន។

លោក Jeb Bush ​បាននិយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​មាន​បង្ហាញស្ត្រី​ ពួក​ជន​អំបូរ​ភាគ​តិច​និង​កុមារវិកល​ម្នាក់​ថា៖ «ជំនឿ​ជា​មូលដ្ឋាន​របស់​ខ្ញុំ​ចាប់ផ្តើម​ជាមួយ​ការសំអាងថា ​ពួក​ជន​ដែល​អាច​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​ក្នុង​សង្គម​យើង​គួរ​ទទួល​ការ​យក​ចិត្ត​ទុកដាក់​មុន​គេ​ហើយ​មិន​មែន​ក្រោយ​គេ​ទេ។ អ្វី​ដែល​យើង​ត្រូវការ​គឺ​ភាព​ជា​អ្នក​ដឹកនាំ​ថ្មី​មួយ​ដែល​យក​គោលការណ៍​អភិរក្សនិយម​ទៅ​អនុវត្ត​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​អាចងើប​ឈរ​បាន»។

លោក​បានថ្លែង​សុន្ទរកថា​ប្រកាស​ការ​ឈរឈ្មោះ​របស់លោក​កាល​ពី​ថ្ងៃចន្ទ​នៅជិត​ផ្ទះ​លោក​ក្នុង​ក្រុង​ Miami៕

XS
SM
MD
LG