ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ភូមា​ស្ថិត​ក្នុ​ង​លំដាប់​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​អាក្រក់​ជាង​គេ​បំផុត​


مغل پورہ کے قریب تاریخی شالامار باغ کے قریب جی ٹی روڈ پر بُدھو کا مقبرہ بھی لاہور کے تاریخی مقامات میں شمار ہوتا ہے۔
مغل پورہ کے قریب تاریخی شالامار باغ کے قریب جی ٹی روڈ پر بُدھو کا مقبرہ بھی لاہور کے تاریخی مقامات میں شمار ہوتا ہے۔

ក្រសួង​ការ​បរទេស​អាមរិក​បាន​និយាយ​ថា​ ប្រទេស​ភូមា​បាន​ជាប់​លំដាប់​លេខ​រៀង​ជាមួយ​ប្រទេស​ចិន ​រុស្ស៊ី ​ស៊ូដង់​ខាងត្បូង ​ស៊ីរី ​អ៊ីរ៉ង់ ​កូរ៉េខាង​ជើង​ វ៉េណេស៊ូអេឡា​ និង​ប្រទេសដទៃទៀត​ ដែលមាន​ការ​ជួញដូរ​មនុស្ស​និង​ពលកម្ម​ដោយ​បង្ខំ​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។ ​ប៉ុន្តែ​ក្រសួង​ការ​បរទេស​ក៏​បាន​ទទួល​ស្គាល់​វីរជន​១០​នាក់​ដែល​បាន​បូជា​ជីវិត​របស់​ពួកគេ​ដើម្បី​បញ្ចប់​នូវ​ទាសភាព​សម័យ​ទំនើប​នេះ។

លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ រួម​ជាមួយ​នឹង​លោក​ស្រី​ Ivanka Trump ​ទីប្រឹក្សា​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ស្តីពី​«ការជួញ​ដូរ​មនុស្ស»។​ លោក​មាន​ព័ត៌មាន​មិន​ល្អទាក់​ទិន​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពីមុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ប្រទេស​ភូមា។​

Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា៖ «នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ភូមា​និង​កង​កម្លាំង​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋ​ Rakhine ​ប្រទេស​ភូមា​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច​ដទៃ​ទៀត​ភៀសខ្លួន​ចោល​ផ្ទះ​សម្បែង​ ដែល​ភាគច្រើន​ត្រូវ​បានគេ​កេង​ប្រវ័ញ្ច​តាម​រយៈ​បណ្តាញ​នៅ​ក្នុង​តំបន់​នេះ។ ​មន្ត្រី​ខ្លះ​ទៀត​ក្នុង​កងទ័ព​ភូមា​បាន​ជ្រើសរើស​កុមារ​ធ្វើជា​ទាហានហើយ​បាន​យក​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ពី​ក្រុមជន​ជាតិ​ភាគ​តិច​មក​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់»។​

លោក​ Pompeo ​ក៏​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​លីប៊ី ​កូរ៉េខាង​ជើង​ និង​អ៊ីរ៉ង់​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដ៏​អាក្រក់​ជាង​គេ​បំផុត។​

លោក​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​មិន​ផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​ទេ​ តែ​បែរ​ជា​ផ្តន្ទាទោស​ជនរង​គ្រោះ​នៃការ​ជួញ​ដូរ​មនុស្ស​ទៅ​វិញ។​

ប៉ុន្តែ​ពិធី​នោះ​ក៏​បាន​ផ្តល់​កិត្តិយស​ដល់​វីរបុរស​ចំនួន​១០​នាក់​ដែល​បាន​ជួយ​បញ្ចប់​ការ​ជួញ​ដូរ​មនុស្ស​ដែល​ជា​រឿយៗ​បាន​ប្រថុយ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។​

លោកស្រី ​Francisca Awah Mbuli ​ មកពី​ប្រទេស​ Cameroon ធ្លាប់​ទទួល​រង​គ្រោះ​ជា​ទាសករ​សម័យ​ទំនើប​ដោយ​ផ្ទាល់។

លោកស្រី ​Francisca Awah Mbuli ​ដែល​ជ័យលាភីរង្វាន់​វរជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​និយាយ​ថា៖ «នៅ​ពេល​ខ្ញុំទៅ​ដល់​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​សមុទ្រ​នោះ​មិន​មាន​ការ​ងារ​បង្រៀន​ភាសា​អង់គ្លេស​ទេ។ ​ខ្ញុំត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ជា​ទាសករ​ ធ្វើ​ជាកម្មករ​បម្រើ​ការ​តាម​ផ្ទះ​ដែល​ខ្ញុំ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វីទេ​គឺ​រង​ការ​ធ្វើ​បាប​បែប​អមនុស្ស​ធម៌ ​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ ​នៅ​ពេល​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ចង់​ទៅ​ផ្ទះ​វិញ​ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​ជំពាក់បំណុល​៣​ពាន់​ដុល្លារ​ ដែល​ខ្ញុំ​ត្រូវ​សង​ ហើយ​បន្ទាប់​មក​ខ្ញុំ​ត្រូវ​ចំណាយ​ថ្លៃ​ជិះ​យន្តហោះ​ត្រឡប់​មក​ផ្ទះ​វិញ។ នេះ​ជា​ពាក្យ​កុហក»។​

បច្ចុប្បន្ន​ លោក​ស្រី​ជាអ្នក​ដឹកនាំ​កម្មវិធី​ដើម្បី​ផ្តល់​លទ្ធភាព​ខាង​សេដ្ឋ​កិច្ច​ដល់​ស្ត្រី​ដែល​ជា​អ្នក​រួច​ជីវិត​ពីការ​ជួញដូរ​មនុស្ស​នៅ ​Cameroon។

ជ័យ​លាភី​ម្នាក់​ទៀត​បាន​និយាយ​ថា មនុស្ស​គ្រប់​គ្នា​អាច​ចូលរួម​ចំណែក​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បំផុត ​ដោយ​គ្រាន់តែ​ធ្វើ​ជា​អតិថិជន​មាន​មនសិកា​ខ្ពស់​បំផុត។​

លោក ​Kim Jong Chul ជា​ម្ចាស់​ពាន​រង្វាន់​វរជន​ម្នាក់​ដែរ​ បាន​និយាយ​ថា៖​ «នៅ​ក្នុង​ករណី​ជាច្រើន ​ខ្ញុំ​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូល​ដៃ​គ្នា​ក្នុង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ។​ ដូច្នេះ​យើង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន ​ដោយនិយាយ​ថា​ ខ្ញុំ​មិន​ចង់​ទិញ​ផលិត​ផល​ដែល​កេង​ប្រវ័ញ្ច​ញើស​ឈាម​ទាសករ​នោះ​ទេ»។​

លោក ​Kim Jong-chul​ បាន​លាយ​ត្រដាង​អំពី​ស្ថានភាព​នៃ​ការ​បង្ខំ​ឲ្យ​ធ្វើ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​និង​ទូទាំង​ពិភព​លោក ​ជាពិសេស​ជន​ចំណាក​ស្រុក​ដែល​ជា​កម្មករ​នេសាទ៕​

ប្រែសម្រួលដោយ​ ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG