ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាន់​សាសនា​អ៊ិស្លាម​ព្រួយបារម្ភ នៅពេល​ដែល​ក្រុម​ជនជាតិ​ភាគតិច​ចង់​បាន​អំណាច​នៅ​ក្នុង​រដ្ឋ Rakhine


រូបឯកសារ៖ អ្នកភូមិ​មួយ​នៅ​រដ្ឋ Rakhine មក​ដល់​ជំរំ​បណ្ដោះ​អាសន្ន​មួយ​ដោយនាំ​របស់​របរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​មក​ជាមួយ កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុងក្រុង Sittwe រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ អ្នកភូមិ​មួយ​នៅ​រដ្ឋ Rakhine មក​ដល់​ជំរំ​បណ្ដោះ​អាសន្ន​មួយ​ដោយនាំ​របស់​របរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​មក​ជាមួយ កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុងក្រុង Sittwe រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។

ខណៈ​ពួក​យោធា​មីយ៉ាន់ម៉ា​កំពុង​ជាប់​ដៃ​នៅ​កន្លែង​ផ្សេង ពួក​មេដឹកនាំ​ជន​ជាតិ​ភាគ​តិច​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​រដ្ឋ​ Rakhine ភាគ​ខាង​លិច ​កំពុង​បង្កើត​រដ្ឋាភិបាល ​និង​កងកម្លាំង​សន្តិសុខ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដោយ​ខ្លួន​ឯងនៅ​ក្នុង​រដ្ឋ​នោះ​ ហើយ​កំពុង​បញ្ចុះ​បញ្ចូល​យ៉ាង​ហោច​ណាស់​ក៏​ពួក​អ្នក​កាន់​សាសនា​អ៊ិស្លាម​ខ្លះ​ថា ពួក​គេ​ជា​ជម្រើស​ប្រសើរ​ជាង​របប​យោធា។​

ក៏​ប៉ុន្តែ​ ព្រឹត្តិ​ការណ៍​នេះ ​កំពុង​ធ្វើ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ដទៃ​ទៀត​ព្រួយ​បារម្ភ​នៅ​ក្នុង​រដ្ឋនេះ​ដែល​មាន​ការ​កាប់​សម្លាប់​ដ៏ច្រើន​នៅ​ឆ្នាំ​២០០៧​ ដោយ​កងទ័ព​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​សាសនា​អ៊ិស្លាម​រាប់​ពាន់​នាក់​ស្លាប់​ ហើយ​បាន​បង្ខំ​ឲ្យ​ជនជាតិ​ភាគ​តិច​ Rohingya ​កាន់សាសនា​អ៊ិស្លាម​ជាង​៧​សែន​នាក់ ​រត់​គេច​ខ្លួន​ទៅរក​ទី​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិត​ខាង។​

ចំពោះ​ពួកគេ ​ឧបទ្ទវហេតុ​នៃ​ការ​កាប់​សម្លាប់​ជនជាតិ​ភាគតិច​ជា​បន្ត​បន្ទាប់​នៅ​ពេល​ថ្មីៗ​នេះ​ ដែល​រួមមាន​ការ​ធ្វើ​ឃាត​មន្ត្រី​មូលដ្ឋាន​ម្នាក់​ផង​នោះ​ ​កំពុង​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ជម្លោះ​រវាង​សហគមន៍​ទាំង​២ ​នៅ​ក្នុង​ឆ្នាំ​២០១២ ​នៅពេល​ដែល​មនុស្ស​ ត្រូវ​បាន​សម្លាប់ ​ផ្ទះនិង​អាគារ​សាសនា​ បាន​ត្រូវ​គេ​ដុត ​ហើយ​មនុស្ស​ជាង​៣​ម៉ឺន​នាក់ ​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង។​

ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​រដ្ឋ​ Rakhine​ នៅតែ​មាន​ភាព​ស្ងប់ស្ងាត់ ថ្វីបើ​មាន​កំណើន​អំពើ​ហិង្សា​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ខណៈ​ពួក​យោធា ​ត្រូវ​បាន​គេ​ហៅ​ថា Tatmadaw ​កំពុង​ប្រឈម​ការ​តស៊ូ​ពី​ប្រជា​ពលរដ្ឋ​ប្រឆាំង​ការ​ដណ្តើម​អំណាច​ដោយ​យោធា​នៅ​ក្នុង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី១ ​ខែ​កុម្ភៈ​ឆ្នាំ ២០២១។​

ការណ៍​នេះ​ បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស្វះស្វែង​រក​អំណាច​ដោយ​ក្រុម​ជនជាតិ​ភាគ​តិច​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែល​គេ​ហៅ​ថា ​Rakhines ​ឬ Arakans ​ដែល​ដឹកនាំ​ដោយ​ពួក​កង​ជីវពល​ប្រដាប់​អាវុធ​ដែល​គេ​ហៅ​ថា​ ​កងទ័ព​ Arakan ​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​ចាប់​តាំង​ពីឆ្នាំ​២០០៩ ​មក​ ដើម្បី​ទាមទារ​ការ​គ្រប់គ្រង​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​សម្រាប់​ប្រជា​ពលរដ្ឋ ​Rakhine។​

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​ទៅ​ កងទ័ព​ Arakan​ បាន​បង្កើត​រដ្ឋាភិបាល​មួយ​ទៀត​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រដ្ឋ ​Rakhine ​ដោយ​បាន​អញ្ជើញ​សាធារណ​ជន​ឲ្យ​ដាក់​ពាក្យ​បណ្តឹង ​ហើយ​នឹង​ដោះស្រាយ​បញ្ហា​ខាង​ផ្លូវ​ច្បាប់​នានា​ដែលរួម​មាន​ចោរកម្ម ​ការ​លួចប្លន់​ និង​ជម្លោះ​ដីធ្លី៕

XS
SM
MD
LG