ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​មូស្គូ ចេញ​សាលក្រម​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Navalny ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំ​កន្លះ


មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី គឺ​លោក Alexei Navalny ត្រូវបាន​ចោទ​ពី​បទ​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ក្នុង​ពេល​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ទីក្រុង​មូស្គូ នៃ​ប្រទេសរុស្ស៊ី នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី គឺ​លោក Alexei Navalny ត្រូវបាន​ចោទ​ពី​បទ​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ក្នុង​ពេល​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ទីក្រុង​មូស្គូ នៃ​ប្រទេសរុស្ស៊ី នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

តុលាការ​ក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ចេញ​សាលក្រម​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Alexei Navalny ជាប់​ពន្ធនាគារ​ជាង២ឆ្នាំ​កន្លះ​ពី​បទ​ចោទ​ថា​ លោក​បាន​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ក្នុង​ពេល​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។​

ការ​កាត់​ទោសមេដឹកនាំបក្ស​ប្រឆាំង​រូប​នេះ​ ដែល​ជា​អ្នក​រិះ​គន់​ដ៏​ខ្លាំងក្លា​ទៅ​លើ​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin នោះ អាចដុត​បញ្ឆេះ​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​កាន់​តែ​ខ្លាំង​ថែម​ទៀត​ពី​ក្រុម​អ្នក​គាំទ្រ​របស់​លោក បន្ទាប់​ពីមាន​ការ​ប្រឆាំង​តវ៉ា​អស់​រយៈ​ពេល​២ចុង​សប្តាហ៍​មក​ហើយ នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​រុស្សី​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​រូបលោក​នោះ។​

លោក Navalny ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​លោកបាន​ត្រឡប់​មក​ដល់​ទី​ក្រុង​មូស្គូ​វិញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​ ពី​បទ​បំពាន​ទៅ​លើលក្ខខណ្ឌ​នៃ​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​លោក​ក្នុង​ពេល​កន្លង​ទៅ ដោយ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែលោក​បាន​ចេញ​ទៅសម្រាក​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​៥​ខែ​ ដោយសារ​តែ​លោក​ត្រូវ​បានគេ​ដាក់​ថ្នាំ​បំពុល​ក្នុង​ប្រទេស​រុស្សី​។

សហរដ្ឋ​អាមេរិក​ និង​បស្ចិម​ប្រទេស​ជា​ច្រើន​ បាន​ថ្កោល​ទោស​ជា​ខ្លាំង​ដល់​ការ​ចាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ហើយ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​រូប​លោក​ ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។​

​ការិយាល័យ​ពន្ធនាគារ​សហព័ន្ធ​របស់​រុស្សីនិយាយ​ថា​ លោក​ Navalny រំលោភ​បំពាន​ទៅ​លក្ខខណ្ឌ​នៃ​ការ​ជាប់​ទោស​របស់​លោកក្នុង​ឆ្នាំ​២០១៤ ហើយ​ដែល​ទោស​នោះ​ត្រូវ​បាន​គេព្យួរ ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់របស់​លោក​។ លោក​បាន​បដិសេធ​ការ​កាត់​ទោស​នោះ​ ហើយ​ថានេះ​ជា​រឿង​នយោបាយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG