ទីក្រុងគាវ —
លោកមីកូឡា មាល់មុស (Mykola Malmuzh) អតីតប្រធានស៊ើបការណ៍សម្ងាត់កិច្ចការបរទេសរបស់អ៊ុយក្រែននិយាយថា ពួកប្រធានសន្តិសុខអ៊ុយក្រែនបានភ័យខ្លាចថា រុស្ស៊ី នៅទីបញ្ចប់នឹងព្យាយាមរឹបអូសយកឧបទ្ទីប Crimea ហើយ បានជំរុញលោក Leonid Kuchma ដែលកាលពីពេលនោះ គឺជាប្រធានាធិបតីអ៊ុយក្រែនឱ្យទាមទារបញ្ចូលយន្តការអនុវត្តន៍ទៅក្នុងអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ មុនពេលចុះហត្ថលេខា។
«លោកនិយាយថា ពួកប្រធានស៊ើបការណ៍សម្ងាត់ព្រួយបារម្មណ៍ថាកិច្ចព្រមព្រៀងនោះ ដែលត្រូវចុះហត្ថលេខាដោយសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងអ៊ុយក្រែន បានខកខានក្នុងការផ្តល់ការធានាខាងផ្លូវច្បាប់ដែលតម្រូវឲ្យប្រតិបត្តិតាម»។
មហាអំណាចប្រទេសលោកខាងលិចនិងអ៊ុយក្រែន និយាយថា រុស្ស៊ី បានរំលោភកិច្ចព្រមព្រៀងដោយការឈ្លានពានឧបទ្វីប Crimea ។ អនុស្សរណៈទីក្រុងប៊ុយដាប៉ែសបានតម្រូវឲ្យគ្រប់ភាគីទាំងអស់ទប់កំគំរាមកំហែងឬប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង មិនមែនជាសន្ធិសញ្ញាទេ ហើយក៏មិនតម្រូវឲ្យប្រទេសហត្ថលេខីណាមួយត្រូវចាត់វិធានការយ៉ាងណាទេក្នុងករណីមានការរំលោភកិច្ចព្រមព្រៀងនោះ។
លោក Malmuzh ជាឧត្តមសេនីយ៍កងទ័ពដែលកំពុងផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីពេលបច្ចុប្បន្ននេះ និយាយថា លោកនិងប្រធានសន្តិសុខនិងយោធាអ៊ុយក្រែន បានចរចាសម្ងាត់ជាមួយសមភាគីរុស្ស៊ីចាប់តាំងរុស្ស៊ីរឹបអូសយកឧបទ្វីប Crimea ដើម្បីស្វែងរកមធ្យោបាយដោះស្រាយវិបត្តិនេះ។
«លោក និយាយថាកងទ័ពអ៊ុយក្រែនបានលើកទ័ពទៅកាន់តំបន់ខាងកើតដើម្បីទប់ការឈ្លានពានបន្ថែមទៀតពីរុស្ស៊ី។ កងទ័ពអ៊ុយក្រែន នឹងបន្តបង្ហាញនូវភាពអត់ធ្មត់ហើយធ្វើការប្រយុទ្ធ ប្រសិនបើ មានការរំលោភបន្តទៀតរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន ឬប្រសិនបើអាយុជីវិតរបស់កងទ័ពត្រូវគំរាមកំហែងនោះ»។
ក៏ប៉ុន្តែ ការយឺតយ៉ាវនៃការដាក់ពង្រាយកងទ័ពអ៊ុយក្រែនបានធ្វើឲ្យមានការស្តីបន្ទោសពីពួកមេដឹកនាំបះបោរនៅទីលាន Maidan។ លោក Sergey Poyarkov ជាមេដឹកនាំបះបោរនៅទីលាន Maidan ម្នាក់ និយាយថា រដ្ឋាភិបាលអន្តរកាល មានការយឺតយ៉ាវពេកនៅក្នុងការឆ្លើយតបនឹងរុស្ស៊ីដែលបានដណ្តើមយកដីឧបទ្វីប Crimea។
«ការណ៍នេះ ហាក់ដូចជាពួកគេបានព្រងើយកន្តើយយ៉ាងខ្លាំងដល់ស្ថានការណ៍នេះ។ យើង មិនយល់ថាតើហេតុអ្វីបានជាពួកគេ មិនបានធ្វើអ្វីពិតប្រាកដនោះ»។
ខណៈដែលមិនអំពាវនាវឲ្យមានការប្រយុទ្ធគ្នានោះ លោកPoyarkovនិងមេដឹកបះបោរផ្សេងទៀតដែលបានផ្តួលរំលំប្រធានាធិបតីវីកទ័រ យ៉ាណុកូវិច (Viktor Yanukovych) កាលពីខែមុនជឿជាក់លើរដ្ឋាភិបាលអន្តរកាលរបស់អ៊ុយក្រែន។
«អាចបិទផ្លូវចេញចូលទៅកាន់ឧបទ្វីប Crimea ហើយនឹងផ្នែករបស់ Crimea ដោយកងទ័ពផ្ទាល់របស់យើង។ យើង អាចមើលឃើញដូចជាខ្សែបន្ទាត់ការពារប្រហែលពាក់កណ្តាលឧបទ្វីប Crimea»។
ដោយការបោះឆ្នោតប្រជាមតិលើអនាគតរបស់ឧបទ្វីប Crimea នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការតានតឹងកំពុងតែមានកាន់តែខ្លាំងឡើង៕
ប្រែសម្រួលដោយម៉ែន គឹមសេង