ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី៖ វិធានការ​ប្រទេស G8 ដាក់​រុស្ស៊ី​ឲ្យ​នៅ​ឯកោ​«មិន​ចំណេញ»


លោក Barack Obama ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​ G7 ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និង​សហគមន៍​អឺរ៉ុប នៅ​ទី​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ក្រៅ​សន្និសីទ​កំពូល​​សន្តិសុខ​នុយក្លេអ៊ែរ​។
លោក Barack Obama ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​ G7 ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និង​សហគមន៍​អឺរ៉ុប នៅ​ទី​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ក្រៅ​សន្និសីទ​កំពូល​​សន្តិសុខ​នុយក្លេអ៊ែរ​។
ប្រទេស​រុស្ស៊ី​បាន​ច្រាន​ចោល​នៅ​ពេល​ដែល​មាន​ចំណាត់​ការ​រារាំង​របស់​មហាអំណាច​ពិភពលោក​ដើម្បី​ដក​ប្រទេស​រុស្ស៊ី​ចេញ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​៨​ (G8) របស់​ពិភពលោក​លើ​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Dmitry Peskov អ្នកនាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​៧​នៃ​ក្រុម​ប្រទេស G8 ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​សន្និសីទ​កំពូល​ក្រុម​ប្រទេស​មាន​ឧស្សា​ហកម្ម​ទាំង​៧ G7 ​នៅ​ក្នុង​ខែ​កក្កដាដោយ​បដិសេធ​ពុំ​ព្រម​ចូល​រួមជំនួប G8 ​ដែល​កាល​ពី​ពេល​មុន​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូលសន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ទី​ក្រុង​ឡាអេ​នៃ​ប្រទេស​ហុល្លង់​ ពួក​មេដឹកនាំ​សហរដ្ឋ​អាមេរិក ​អង់គ្លេស ​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន ​បាន​និយាយ​ថា ​ពួកគេ​បាន​ផ្អាក​ការ​ចូលរួមរបស់​ខ្លួន​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​សន្និសីទ​កំពូល G8 រហូត​ទាល់តែ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ផ្លាស់​ប្តូរជំហរ​របស់​ខ្លួន។ ​មហា​អំណាច​ប្រទេស​លោក​ខាង​លិច ​បាន​ចាត់​វិធានការ​ដាក់​ប្រទេស​រុស្ស៊ី​ឲ្យ​នៅ​ឯកកោ​លើ​បញ្ហា​ការ​យក​ឧបទ្វីប​គ្រីមា (Crimea) ​របស់​អ៊ុយក្រែនធ្វើ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។

​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បាន​ដក​ស្រង់​សម្តី​អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង​មក​ចុះ​ផ្សាយ​ថា រុស្ស៊ី​បានប្រុង​ប្រៀប​ខ្លួន​រួច​ហើយ​ បាន​យក​ចិត្ត​ទុក​ដាក់​បន្ត​ទាក់ទង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុម G8។ ​ក៏​ប៉ុន្តែ​រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​ Sergei Lavrov ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​វា​នឹង​មិន​មែន​ជា​សោដនាដកម្ម​ទេ ​ប្រសិន​បើ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​ក្រុម​ចម្រុះ​នោះ៕
XS
SM
MD
LG