ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ព្រមាន​ពីការ​ខូចខាត​ធ្ងន់​ធ្ងរ​ដល់​រុស្ស៊ី


លោក​ស្រី​អធិការបតី​ អង់ហ្កែលឡា មឺកែល (Angela Merkel)​ ថ្លែង​សុន្ទរកថា​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​នៅ​ឯ​ក្នុង​សភា​ជាតិ​អាល្លឺម៉ង់​នៅ​ក្នុង​​រដ្ឋធានី​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ មីនា ២០១៤ នេះ។
លោក​ស្រី​អធិការបតី​ អង់ហ្កែលឡា មឺកែល (Angela Merkel)​ ថ្លែង​សុន្ទរកថា​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​នៅ​ឯ​ក្នុង​សភា​ជាតិ​អាល្លឺម៉ង់​នៅ​ក្នុង​​រដ្ឋធានី​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ មីនា ២០១៤ នេះ។
លោក​ស្រី​អធិការបតី​ អង់ហ្កែលឡា មឺកែល (Angela Merkel)​ នៃ​ប្រទេស​អាឡឺម៉ង់​ ថ្លែង​ថា​ រុស្ស៊ី​ អាច​រង​ការ​ខូច​ខាត​«យ៉ាង​ធ្ងន់»​ ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ បើ​សិន​ជា​ខ្លួន​មិន​ផ្លាស់​ប្តូរ​មាគ៌ា​ នៅ​ក្នុង​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ចំពោះ​មុខ​រដ្ឋសភា​អាឡឺម៉ង់​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ លោក​ស្រី​ Merkel​ ថ្លែង​ថា​ បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន​«មិន​អាច​លើក​មក​ចរចា​គ្នា​ទេ»។​

បស្ចិមប្រទេស​និង​ប្រទេស​ រុស្ស៊ី​ កំពុង​ប្រឈម​នឹង​ភាព​ទាល់​ច្រក​ដ៏​តឹង​តែង​មួយ​ អំពី​ការ​លុក​លុយ​របស់​កង​យោធា​ រុស្ស៊ី​ នៅ​ក្នុង​ឧបទ្វីប​គ្រីមៀ (Crimea)​របស់​ប្រទេស​អ៊ុយក្រែន។​

លោក​ប្រធានាធិបតី​ សរអា​ បារ៉ាក់ អូបាម៉ា (Barack Obama)​ បាន​ព្រមាន​ រុស្ស៊ី​ ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ថា​បស្ចិមប្រទេស​នឹង​«ដាក់​តម្លៃ»​ទៅ​ឲ្យ​ក្រុង​ម៉ូស្គូ​ បើ​សិន​ជា​រុស្ស៊ី​នៅ​តែ​បន្ត​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​អ៊ុយក្រែន​ត​ទៅ​ទៀត។​

ក្នុង​ការ​ចរចា​ជាមួយ​លោកអាសេនីយ៍ យ៉ាតសេនយុគ (Arseniy​ Yatsenyuk) ​នាយក​រដ្ឋមន្រ្តី​បណ្តោះ​អាសន្ន​របស់​អ៊ុយក្រែន​នៅ​សេតវិមាន​ លោក​ អូបាម៉ា​ ថ្លែង​ថា​ ក្រុង​វ៉ាស៊ីនតោន​ «ច្រាន​ចោល​ទាំង​ស្រុង»​ នូវ​ការ​បោះ​ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ទោះ​ជា​តំបន់​គ្រីមៀ​ចង់​បំបែក​ខ្លួន​ចេញ​ពី​អ៊ុយក្រែន​ដើម្បី​ទៅ​ចូល​រួម​ជា​មួយ​ រុស្ស៊ី​នោះ​ក៏​ដោយ៕​
XS
SM
MD
LG