ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដែនដី​គ្រីមា​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​ការ​បំបែក​រដ្ឋ​ចូល​ជាមួយ​រុស្ស៊ី

បាតុករ​គាំទ្រ​រុស្ស៊ីកាន់​បដា​ដែល​សរសេរ​ថា «ដើម្បី​អនាគត​គ្រីមា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី» ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​ Simferopol ឧបទ្វីប​គ្រីមា ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​មីនា​ឆ្នាំ​២០១៤។

លោក​ Mykhailo Malyshew ​ប្រធាន​គណកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៃ​តំបន់​ ​ឧបទ្វីប​គ្រីមា​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដល់​ការ​ប្រុង​ប្រៀប​សម្រាប់​ការ​បោះឆ្នោត​ប្រជាមតិ​លើ​ការ​ស្តី​ពី​ការ​បង្រួបបង្រួម​តំបន់​នោះ​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ។ ​លោក​និយាយ​បន្ត​ទៀត​ថា ​ពួក​អ្នក​បោះឆ្នោត​គ្រីមា ​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់ ​អាច​មាន​លទ្ធភាព​បោះឆ្នោត។

លោក​និយាយ​ថា ​គ្រប់​ពលរដ្ឋ​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ដែនដី​ស្វយ័ត​របស់​សាធារណរដ្ឋ​គ្រីមា ​មាន​សិទ្ធិ​បោះឆ្នោតនៅ​ឯ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ ​មាន​ន័យ​ថា ​គ្មាន​អ្វី​ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យ​បោះឆ្នោត​បាន​ទេ។

បាតុករ​ជនជាតិ​ Tatar នៅ​ដែនដី​គ្រីមា​ស្រែក​ពាក្យស្លោក​គាំទ្រ​ចំពោះ​ប្រទេស​អ៊ុយក្រែន​និង​ប្រឆាំង​នឹង​ការ​បំបែក​រដ្ឋ​ចូល​ជាមួយ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៤។
បាតុករ​ជនជាតិ​ Tatar នៅ​ដែនដី​គ្រីមា​ស្រែក​ពាក្យស្លោក​គាំទ្រ​ចំពោះ​ប្រទេស​អ៊ុយក្រែន​និង​ប្រឆាំង​នឹង​ការ​បំបែក​រដ្ឋ​ចូល​ជាមួយ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៤។
កងទ័ព​រុស្ស៊ី ​បាន​រឹត​បន្តឹង​នៅ​ឧបទ្វីប​គ្រីមា ​នៅ​ពេល​ដែល​ពួក​អាជ្ញាធរ​ក្នុង​ដែនដី​បំបែក​រដ្ឋជំរុញ​ផែនការ​របស់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។

លោក​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​អ៊ុយក្រែន ​បាន​សន្យា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​នឹង​មិន​បោះបង់​ចោល​ទឹក​ដី​មួយ​សង់ទីម៉ែត្រ​ទេ។

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន
XS
SM
MD
LG