កងទ័ពដែលលម្អៀងទៅប្រទេសរុស្ស៊ី បានកាន់កាប់ទីបញ្ជាការកងទ័ពជើងទឹករបស់ប្រទេសអ៊ុយក្រែនក្នុងទីក្រុងកំពង់ផែ Sevastopol នៃឧទ្វីបគ្រីមា (Crimea) មួយថ្ងៃបន្ទាប់រុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយពួកអាជ្ញាធរមូលដ្ឋានដើម្បីធ្វើតំបន់ គ្រីមា ជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក និយាយថា កងទ័ពការពារខ្លួនដែលគ្មានប្រដាប់អាវុធយ៉ាងហោចណាស់ក៏២០០នាក់ដែរ បានចូលក្នុងមូលដ្ឋាននោះនៅថ្ងៃពុធនេះហើយបានដាក់ទង់ជ័យរុស្ស៊ី។ គ្មានអំពើហិង្សា នៅពេលដែលកងទ័ពអ៊ុយក្រែនមិនបានតដៃក្នុងការរឹបអូសយកនេះ។
ទាហានរុស្ស៊ីរាប់ពាន់នាក់ បានកាន់កាន់តំបន់គ្រីមាក្នុងប៉ុន្មានសប្តាហ៍នេះ។ តំបន់ដែលមានជនជាតិរុស្ស៊ីភាគច្រើន បានបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យដើម្បីផ្តាច់ចេញពីប្រទេសអ៊ុយក្រែនហើយចូលជាមួយរុស្ស៊ី។
ចំណាត់ការរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (Vladimir Putin) ដើម្បីយកតំបន់គ្រីមា ធ្វើជាផ្នែកមួយរបស់រុស្ស៊ី បានធ្វើឲ្យសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបខឹងសម្បារ ដែលបានប្រកាសថា ការបោះឆ្នោតប្រជាមតិនោះខុសច្បាប់ហើយបានដាក់ទណ្ឌកម្មលើរុស្ស៊ីនៅក្នុងការឆ្លើយតបនោះ។
ប្រធានាធិបតី Putin បានប្រាប់សភារុស្ស៊ីកាលពីថ្ងៃអង្គារថា ការបោះឆ្នោតនោះ ជាការណ៍ត្រឹមត្រូវតាមច្បាប់ ហើយតំបន់គ្រីមាជាផ្នែកមួយរបស់រុស្ស៊ី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន