ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្លឹង​មើល​អនាគត​របស់​ទីក្រុង​ម៉ូស៊ូល ក្នុង​ពេល​ដែល​ហិង្សា​នៅ​តែ​កើត​មាន


ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​១០​ម៉ឺន​នាក់​ប្រហែល​ជាប់​គាំង​នៅ​ខាង​ក្នុង​ក្រុង​ចាស់​នៃ​ក្រុង​ម៉ូស៊ូល ហើយ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ទៅ​ជំរំ​ជន​ភៀសខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ (រូបភាព​ ១៥ មិថុនា ២០១៧)។
ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​១០​ម៉ឺន​នាក់​ប្រហែល​ជាប់​គាំង​នៅ​ខាង​ក្នុង​ក្រុង​ចាស់​នៃ​ក្រុង​ម៉ូស៊ូល ហើយ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ទៅ​ជំរំ​ជន​ភៀសខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ (រូបភាព​ ១៥ មិថុនា ២០១៧)។

នៅខាង​ក្រៅ​ហាង​កែ​សម្ភស្ស​មួយ​នៅ​ភាគ​ខាង​កើត​ទីក្រុង​ម៉ូស៊ូល​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា អ្នក​ស្រី​ Umm Safaa បាន​ពន្យល់ហេតុ​ផល​ដែល​អ្នក​ស្រី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ថត​រូប​របស់​អ្នក​ស្រី ស្រប​ពេល​ដែលកូន​ស្រីអ្នក​ស្រី​កំពុង​កែ​សម្ភស្ស​ដល់​ភ្ញៀវ​របស់​នាង។

អ្នក​ស្រី​ពន្យល់​ថា៖ «នៅ​ពេល​ពួក​សកម្មជន​រដ្ឋ​ឥស្លាម​ឃើញ​អ្វី​មួយ​ល្អ​តាម​កញ្ចក់​ទូរទស្សន៍​ ពួក​គេ​នឹង​បំផ្ទុះ​គ្រាប់​បែក​នៅ​ទី​នេះ។ អ្នក​មើល​ចុះ​នៅ​ភោជនីយដ្ឋាន​ My Beautiful Lady មើល​ចុះ​ហាង​លក់​ទឹក​អប់​នោះ»។

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយ​ប្រហារ​ហាង​ជំនួញ​ទាំង​ពីរ​ខាង​លើ​ នៅ​ពេល​ហាង​ទាំង​នោះ​ត្រូវ​បាន​ផ្សាយ​ក្នុង​សារព័ត៌មាន​ដែល​ជា​សញ្ញា​បញ្ជាក់​ថា​ ទីក្រុង​ម៉ូស៊ូល​ត្រលប់​មក​វិញ​ហើយ ក្រោយ​ពេល​ក្រុង​នេះ​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ឥស្លាម​អស់​រយៈ​ពេល​៣​ឆ្នាំ។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២៩​នាក់​ត្រូ​វបាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ប៉ុន្តែ​ពលរដ្ឋ​ក្នុង​តំបន់និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​បំផ្ទុះ​ចំ​ផ្សារ​ដែល​មាន​មនុស្ស​កក​កុញ នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​ម៉ូស៊ូល នៅ​ខណៈ​ពេល​ដែល​កង​កម្លាំង​អ៊ីរ៉ាក់​នៅ​ភាគ​ខាង​លិច​ក្រុង​ម៉ូស៊ូល​បាន​វាយ​ប្រហារ​លើ​មូលដ្ឋាន​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម។ គ្មាន​ព័ត៌មាន​បញ្ជាក់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​ ឬ​រង​របួស​ទេ​នៅ​ពេល​នោះ ប៉ុន្តែ​នេះ​ជា​ថ្ងៃ​សាមញ្ញ​ទៅ​ហើយ​នៅ​ក្រុង​ម៉ូស៊ូល​ ដែល​អំពើ​ហិង្សា​កើត​ឡើង​ឥត​ស្រាក​ស្រាន្ត។

នៅ​ពេល​ដែល​កង​ទ័ព​អ៊ីរ៉ាក់​ត្រៀម​ខ្លួន​យក​ឈ្នះ​សមរភូមិ​វាយ​ដណ្ដើម​យក​ក្រុង​ម៉ូស៊ូល​ក្នុង​ប៉ុន្មាន​ថ្ងៃ​ ឬ​សប្តាហ៍​ខាង​មុខ​នេះ ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​ការ​បារម្ភ​ថា​ នៅ​ពេល​ដែល​សង្គ្រាម​ផុត​រលត់​ទៅ ការ​សាង​សង់​តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​អំពើ​ឃោរឃៅ​ជ្រុល​និយម​ជាង​មួយ​ទសវត្សរ៍​ ហើយ​អាច​កសាង​សន្តិភាព​យូរ​អង្វែង​ឡើយ។

ការ​វាយ​ប្រហារ​របស់​ជន​ជ្រុល​និយម​ជា​ញឹក​ញាប់​នៅ​ក្រុង​ម៉ូស៊ូល​ចាប់​ពី​ឆ្នាំ​២០០៤​មក នាំ​ឲ្យ​មាន​ការ​គ្រប់​គ្រង​ដ៏​តឹងរ៉ឹង​ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​គ្មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​លើ​យោធា។ នេះ​បើ​តាម​សម្តី​អ្នក​ស្រី Zainab អាយុ​ ៤០​ឆ្នាំ ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះរ​របស់​អ្នក​ស្រីនៅ​ភាគ​ខាង​កើត​នៃ​ក្រុង​ម៉ូស៊ូល។ នៅ​ពេល​ក្រុម​រដ្ឋ​ឥស្លាម​បាន​កាន់​កាប់​ទី​នេះ មាន​ការ​រើ​បម្រាស់​តិច​តួច​ ស្ទើរ​តែ​គ្មាន​ ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​នេះ។

អ្នក​ស្រី​និយាយ​ថា៖ «អ្វីៗ​មាន​ភាព​ប្រសើរ​ឡើង​ពេល​នេះ។ ពួក​យោធា​អត់​រុកគួនពួក​យើង​ទៀត​ទេ»។

ដោយ​សារ​តែ​គ្រឿង​សង្ហារឹម​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​អ្នក​ស្រី​លក់​ដើម្បី​យក​ប្រាក់​ទិញ​អាហារ​ក្នុង​ពេល​ដែលស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​រដ្ឋ​ឥស្លាម នៅ​ពេល​នេះ​អ្នក​ស្រី​នៅ​សល់​តែ​កៅអី​ជ័រ​ពណ៌​លឿង​តែ​មួយ​គត់​សម្រាប់​ភ្ញៀវ។ អ្នក​ស្រី​និយាយ​ថា ​ទំនាក់​ទំនង​ដែល​មាន​ភាព​ប្រសើរ​ឡើង​រវាង​យោង​ធា​និង​សាធារណជន​ នឹង​ជួយ​បណ្ដេញ​ភាព​ជ្រុល​និយម​ទាំង​នោះ​ចេញ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ ជម្លោះត្រូវ​បាន​បញ្ចប់​នោះ​ទេ។

នៅ​ទូទាំង​តំបន់​ខាង​លិច​នៃ​ក្រុង​ម៉ូស៊ូល ផ្ទះ​ទាំង​ឡាយ​មាន​ប្រហោងនៅ​លើ​ជញ្ជាំងដែល​ប្រើ​ប្រាស់​ដោយ​ពួក​រដ្ឋ​ឥស្លាម​ដើម្បី​រត់​គេច​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គេច​ចេញពី​ការ​វាយ​ប្រហារ​តាម​អាកាស។ ប្រហោង​ទាំងនេះ​ពេល​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​ទាហាន​អ៊ីរ៉ាក់​ដើម្បី​គេច​ពី​ការ​បាញ់​ស៊ីប​របស់​ពួក​រដ្ឋ​ឥស្លាម។
នៅ​ទូទាំង​តំបន់​ខាង​លិច​នៃ​ក្រុង​ម៉ូស៊ូល ផ្ទះ​ទាំង​ឡាយ​មាន​ប្រហោងនៅ​លើ​ជញ្ជាំងដែល​ប្រើ​ប្រាស់​ដោយ​ពួក​រដ្ឋ​ឥស្លាម​ដើម្បី​រត់​គេច​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គេច​ចេញពី​ការ​វាយ​ប្រហារ​តាម​អាកាស។ ប្រហោង​ទាំងនេះ​ពេល​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​ទាហាន​អ៊ីរ៉ាក់​ដើម្បី​គេច​ពី​ការ​បាញ់​ស៊ីប​របស់​ពួក​រដ្ឋ​ឥស្លាម។

​អ្នក​ស្រី Zainab បន្ត​ថា៖ «យើង​មាន​ការ​បារម្ភ​ខ្លាច​ក្រែង​ពួក​រដ្ឋ​ឥស្លាម​ដណ្ដើម​យក​ទៅ​គ្រប់​គ្រង​វិញ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុន។ មុន​ពេល​ពួក​គេ​ដក​ថយ ពួក​គេ​បាន​សសេរ​នៅ​លើ​ជញ្ជាំង​អាគារ​ថា យើង​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​និង​រឹង​មាំ​ជាង​មុន ហើយ​យើង​នឹង​ត្រលប់​មក​វិញ»។​

ចំណាប់​ខ្មាំង

ស្រប​ពេល​ដែល​ក្រុង​ម៉ូស៊ូល​ភាគ​ខាង​កើតកំពុង​ប្រឹង​ប្រែង​ស្តារ​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​ការ​វាយ​ប្រយុទ្ធ​នៅ​តែ​បន្ត​ តំបន់​ភាគ​ច្រើន​នៅ​ខាង​លិច​គឺ​ជា​ផ្ទៃ​ដី​ទំនេរ ដែល​មាន​សាក​សព​មនុស្ស​ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​សួន​ច្បារ​ និង​នៅ​ក្រោម​កម្ទេច​ថ្ម។ យុទ្ធជន​រដ្ឋ​ឥស្លាម​ដែល​ស្លាប់​បាន​ស្អុយ​រលួយ​នៅ​លើ​ដង​ផ្លូវ​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ជា​ច្រើន​បាន​រត់​គេច​ខ្លួន​ពី​ទីនេះ ​និង​មាន​អ្នក​ទទួល​រង​ការ​ស្រេក​ឃ្លាន ហើយ​ជា​ញឹក​ញាប់​មាន​របួស​ដោយ​សារ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ទីក្រុង​ចាស់។

ជន​ស៊ីវិល​រហូត​ដល់​ទៅ​ ១សែន​នាក់​ដែល​ជាប់​គាំង​នៅ​ខាង​ក្នុង​នៃ​ទីក្រុង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ចំណាប់​ខ្មាំង ដោយសារ​តែ​ពួក​រដ្ឋ​ឥស្លាម​បាន​ប្រើ​ប្រាស់​ពួក​គេ​ជា​ខែល​មនុស្ស​ក្នុង​សមរភូមិ។

យុវជន​អាយុ​១៦​ឆ្នាំ មាន​ឈ្មោះ​ថា Mohammad កំពុង​អង្គុយ​លើ​កន្ទេល​រឹង​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ​នៅ​ខាង​ក្រៅ​ក្រុង​នេះ បី​ថ្ងៃ​ក្រោយ​ពេល​គ្រួសារ​របស់​គាត់​បាន​រត់​គេច​ខ្លួន។ គាត់​និយាយ​ថា៖ «ការ​វាយ​ប្រហារ​តាម​អាកាស​បាន់​បាញ់​ចំ​ផ្ទះ​របស់​យើង ប៉ុន្តែ​ពួក​យើង​បាន​លាក់​ខ្លួន​នៅ​ខាង​ក្រោម​ដំបូល​ដែល​បាន​បាក់​ធ្លាក់»។ ជើង​របស់​គាត់​ដែល​នៅ​សល់​តែ​ម្ខាង​មាន​រុំ​បង់​ និង​មាន​កំណក​ឈាម​ស្ងួត​ច្រើន​កន្លែង​នៅ​លើ​កំភួន​ជើង​របស់​គាត់។ ចំណែក​ជើង​ម្ខាង​ទៀត​របស់​គាត់​បាន​បាត់​បង់​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ត្បាល់​កាល​ពី​ខែ​មីនា។

Mohammad និយាយ​ថា៖ «នៅ​ពេល​កង​កម្លាំង​អ៊ីរ៉ាក់​ចូល​មក​ជិត​ដល់​ផ្ទះ​បាក់​បែក​របស់​គាត់​ ពួក​គេ​ស្រែក​ថា ចេញ​ទៅៗ!»។ Mohammad និយាយ​ថា​ពួក​គេ​បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារទាំង​នោះ​រត់​ទៅ​រក​ទី​មាន​សុវត្ថិភាព​នៅ​ខាង​ក្រោយ​ខ្សែ​ត្រៀម​របស់​កង​ទ័ព​អ៊ីរ៉ាក់។ ឪពុក​របស់​គាត់បាន​រត់​យ៉ាង​លឿន​នៅ​លើ​ដំបូល​ផ្ទះ​អ្នក​ជិត​ខាង​ដោយ​មាន​ Mohammad ឱប​ករ​ពី​ក្រោយ​ផង​ដែរ។

Mohammad បាន​បន្ថែម​ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ឪពុក​របស់​គាត់​មិន​មាន​វត្តមាន​ក្នុង​ជំរំ​ថា៖ «ឪពុក​ម្តាយ​ខ្ញុំ​នឹង​ត្រឡប់​មក​ទី​នេះ​ពេល​ក្រោយ។ ពួក​គាត់​ត្រឡប់​ទៅ​វិញ​ដើម្បី​រក​សាក​សព​អ៊ុំខ្ញុំ ​និង​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ»។ ឈ្មោះ​ Ahmed ដែល​ជា​បង​ប្អូន​ជីដូន​មួយ​របស់​គាត់​មាន​អាយុ​ទើប​តែ​១​ឆ្នាំ​ប៉ុណ្ណោះ។

មនុស្ស​ជិត​មួយ​ម៉ឺន​នាក់​បាន​បាត់​បង់​ទីជម្រក​នៅ​ក្នុង​ទីក្រុង​ចាស់​នៃ​ក្រុង​ម៉ូស៊ូល។
មនុស្ស​ជិត​មួយ​ម៉ឺន​នាក់​បាន​បាត់​បង់​ទីជម្រក​នៅ​ក្នុង​ទីក្រុង​ចាស់​នៃ​ក្រុង​ម៉ូស៊ូល។

ខណៈ​ពេល​ដែល​មនុស្ស​ម្នា​កំពុង​រត់​គេច​ចេញ​ពី​ក្រុង​ចាស់​ដែល​មាន​ចំនួន​រហូត​ដល់​រាប់​ពាន់​នោះ​ វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​វា​ត្រូវ​ការ​ពេល​វេលា​យូរ​ប៉ុណ្ណា​រហូត​ដល់​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​នោះ។ នេះ​បើ​តាម​សម្តី​របស់​ឧត្តម​សេនីយ៍​ត្រី​ Mohammad al-Khodary អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទស​អ៊ីរ៉ាក់​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ទីវាល​នៅ​ខាង​ក្រៅ​តំបន់​វាយ​ប្រយុទ្ធ​គ្នា។

លោក​ al-Khodary និយាយ​ថា៖ «ពួក​អ្នក​កាសែត​នៅ​តែ​សួរ​យើង​ថា​តើ​ពេល​ណា​យើង​បាន​ជ័យ​ជម្នះ។ ប៉ុន្តែ​ការ​ជួយ​ចំណាប់​ខ្មាំង​ដែល​ជាប់​ខាង​ក្នុង​គឺ​ជា​រឿង​សំខាន់​ជាង​ការ​វាយ​យក​បាន​តំបន់​នេះ»។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ ជន​ស៊ីវិល​ដែល​របង​របួស​និង​ស្លាប់​ជា​ច្រើន​នាក់​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​ឡាន​ Humvees។ ក្រុម​ទាហាន​បាន​និយាយ​ថា​ អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​បាន​គេច​ខ្លួន​ចេញ ដោយ​តែង​ខ្លួន​ជា​ជន​ភៀស​ខ្លួន។ ក្រុម​គ្រួសារ​ជា​ច្រើន​ក៏​ត្រូវ​បាន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ ការ​បាញ់​ដោយ​កាំភ្លើង​ត្បាល់ និង​ការ​បាញ់​ស៊ីប​របស់​ពួក​រដ្ឋ​ឥស្លាម។

ឧត្តម​សេនីយ៍​ឯក​ Ma'an Zaid Ibrhahim ថ្លែង​ថា៖ «មាន​គ្រួ​សារ​ជា​ច្រើនដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​ដៃ​របស់​ពួក​រដ្ឋ​ឥស្លាម។ ព្រះ​នឹង​ជួយ​ពួក​គេ​ យើង​នឹង​រំដោះ​ពួក​គេ​ទាំង​អស់»។​

ការ​វិវត្ត​ទៅ​មុខ

សម្រាប់​កង​យោធា​អ៊ីរ៉ាក់​វិញ ការ​វិវត្ត​ទៅ​មុខ​ទៀត​បន្ទាប់​ពី​ការ​ដូល​រលំ​នៃ​ក្រុង​ម៉ូស៊ូល​ គឺ​ស្មើរ​នឹង​ការ​បន្ត​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ឥស្លាម ដែល​រួម​មាន​ទីក្រុង​ Tal Afar ដែល​ជា​ទីក្រុង​មាន​ទីតាំង​នៅ​ប្រហែល​ចន្លោះ​កណ្ដាល​ពី​ក្រុង​ម៉ូស៊ូល​ ទៅ​ព្រំ​ដែន​ស៊ីរី។

តែ​ចំពោះ​ពលរដ្ឋ​នៃ​ក្រុង​ម៉ូស៊ូល​វិញ ការ​បន្ត​ដំណើរ​ទៅ​មុខរបស់​ពួក​គេ​គឺ​ការ​កសាង​ឡើង​វិញ​នូវ​សង្កាត់​របស់​ពួក​គេ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​និង​ភ្លើង​ ជំនួញ ផ្លូវ​ផ្នល់ និង​ជីវិត​រស់នៅ​របស់​ពួក​គេ។

នៅ​ក្រុង​ម៉ូស៊ូល​ភាគ​ខាង​កើត​ ការ​សាង​សង់​បាន​ចាប់​ផ្តើម​ហើយ។ សាក​សព​នៃ​យុទ្ធជន​រដ្ឋ​ឥស្លាម​ដែល​បរាជ័យ​ត្រូវ​បាន​គេ​បោស​សម្អាត​ ឬ​កប់​ចោល។ រណ្ដៅ​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ត្រូវ​បាន​លប់​ដី​ឲ្យ​ស្អាត​ឡើង​វិញ។ ប្រព័ន្ធ​ទឹក​ម៉ាស៊ីន​និង​ភ្លើង​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ឡើង​វិញ​នៅ​ក្នុង​តំបន់​ជា​ច្រើន។

ទោះ​យ៉ាង​ណា ក្រោយ​ពេល​មាន​ការ​បំផ្លិច​បំផ្លាញ​អស់​យ៉ាង​ច្រើន​នេះ ​ដំណើរ​ការ​សាង​សង់​ឡើង​វិញ​មាន​សភាព​យឺតយ៉ាវ​ និង​ត្រូវ​ការ​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​រដ្ឋាភិបាល​ក្នុង​ក្រុង​នេះ​មាន​លទ្ធភាព នេះ​បើ​យោង​តាម​លោក Ahmed Saleh al-Jabouri ជំនួយ​ការ​នាយក​សាលា​ក្រុង​ម៉ូស៊ូល។

លោក Ahmed Saleh al-Jabouri បាន​ថ្លែង​ពន្យល់​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្រុង​ម៉ូស៊ូល​ដែល​អតីត​ជា​បញ្ជាការ​ដ្ឋនា​របស់​រដ្ឋ​ឥស្លាម​ថា៖ «យើង​មិន​ដឹង​ច្បាស់​ថា​តើ​យើង​ត្រូវ​ចំណាយ​ប៉ុន្មាន​ទេ ពី​ព្រោះ​ការ​ខូច​ខាត​នេះ​វា​ធំធេង​ណាស់។ ឧទាហរណ៍​ ឡាន​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រឿង​អាច​បំផ្លាញ​សង្កាត់​ទាំង​មូល​បាន»។

លោក​បន្ថែម​ថា ការ​ស្តារ​ជីវភាព​ឡើង​វិញ​ នឹង​តម្រូវ​ឲ្យ​មាន​មិន​ត្រឹម​តែ​ផ្លូវ​ថ្នល់​ប៉ុណ្ណោះ​ទេ។ អ្នក​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​ក្រុង​ម៉ូស៊ូល​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ខែ​ពី​រដ្ឋាភិបាល​ក្រុង​បាកដាដ​ ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​កាត់​ផ្ដាច់​អស់​រយៈ​ពេល​បី​ឆ្នាំ​មុន គឺ​ពេល​ដែល​ពួក​រដ្ឋ​ឥស្លាម​បាន​កាន់​កាប់​ទី​នេះ ហើយ​មាន​តែ​អ្នក​បម្រើ​ការ​ក្នុង​រដ្ឋាភិបាល​តែ​ពីរ​បី​ក្រុម​ប៉ុណ្ណោះ​ ដែល​បាន​ចាប់​ផ្តើម​ទទួល​ប្រាក់​ខែ​ឡើង​វិញ។

ទាហាន​អ៊ីរ៉ាក់​ម្នាក់​សម្លឹង​មើល​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ឡាន​បំផ្ទុះ​គ្រាប់​បែកនៅ​ក្នុង​មូលដ្ឋាន​រឹង​មាំ​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម នៅ​ទីក្រុង​ម៉ូស៊ូល។
ទាហាន​អ៊ីរ៉ាក់​ម្នាក់​សម្លឹង​មើល​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ឡាន​បំផ្ទុះ​គ្រាប់​បែកនៅ​ក្នុង​មូលដ្ឋាន​រឹង​មាំ​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម នៅ​ទីក្រុង​ម៉ូស៊ូល។

នៅ​ឯ​វិទ្យាល័យ​មួយ​ដែល​នៅ​ជិត​នោះ ក្រុម​គ្រូ​បង្រៀន​និយាយ​ថា​ ការ​ខ្វះ​ប្រាក់​ខែ​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​កាន់​តែ​ខ្លាំង​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ ដែលមនុស្ស​ភាគ​ច្រើន​គេ​បាន​គិត​ឃើញ។ គ្រូ​បង្រៀន​ភាគ​ច្រើន​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ទេ ចាប់​តាំង​ពី​សាលា​រៀន​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ខែ​មករា ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់​រំ​ដែល​ខូច​ខាត​ស្រាប់​នេះ​មាន​តែ​គ្រូ​ស្ម័គ្រ​ចិត្ត​ដែល​មាន​ជីវភាព​ដុនដាប​យ៉ាង​ខ្លាំង​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លោក Ode Ghanem​ នាយក​វិទ្យាល័យ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ស្ថានភាព​របស់​យើង​នឹង​ធ្វើ​ឲ្យ​សូម្បី​តែ​ដុំ​ថ្ម​ក៏​ចេះយំ​ដែរ។ តែ​យើង​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មេ​ដឹកនាំ​ពួក​យើង​មិន​ចេះ​យំ​ដូច្នេះ»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG