ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

LIVE BLOG: កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥

ថ្មី៖ បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនង​​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

០៨:៥៥ ៣.៦.២០២២

ថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

  • គណបក្សនយោបាយជាច្រើន ដែលបានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ ប្រមូលផ្តុំគ្នានៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួន នាថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅថ្ងៃសុក្រ ទី ៣ ខែមិថុនានេះ។ ខាងក្រោមនេះជាសេចក្តីរាយការណ៍វីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់លោក ហ៊ុល រស្មី និងក្រុមការងាររបស់វីអូអេ នៅខេត្តសៀមរាប។
២០:២០ ៤.៦.២០២២

មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥

  • ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២ នេះ គេឃើញពលរដ្ឋជា​ច្រើន​នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរចាកចេញពីទីក្រុង ទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា មុនថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៤ ឈាន​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ។

២០:២៩ ៤.៦.២០២២

ពលរដ្ឋនៅភ្នំពេញចេញទៅផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត

  • នៅរសៀលថ្ងៃសៅរ៍ ទី ៤ ខែមិថុនានេះ ពលរដ្ឋមួយចំនួននៅសង្កាត់ផ្សារកណ្តាលទី ១ ក្នុងខណ្ឌដូនពេញ បាននាំគ្នាចេញទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ខណៈការរៀបចំបន្ទប់សម្ងាត់សម្រាប់ការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានាត្រៀមដំណើរការនៅថ្ងៃស្អែកនេះ។ សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ គណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែងយកតំណែងជាមេឃុំ ឬចៅសង្កាត់នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១.៦៥២ ឃុំសង្កាត់។

០៥:១៤ ៥.៦.២០២២

ការិយាល័យបោះឆ្នោតចាប់ផ្តើមដំណើរការម៉ោង ៧ ព្រឹក

  • នៅព្រឹកថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជា ចាប់ផ្តើមដំណើរការនៅម៉ោង ៧ ព្រឹក ដោយគេនឹងឃើញវត្តមានពលរដ្ឋដែលមានឈ្មោះបោះឆ្នោត តម្រង់ជួរត្រៀមបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដើម្បីដឹកនាំសហគមន៍របស់ពួកគេ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG