កម្រងរូបភាព៖ ពលរដ្ឋនៅភ្នំពេញធ្វើដំណើរទៅស្រុកកំណើតនៅខេត្តនានា មុនថ្ងៃបោះឆ្នោត
ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញជាច្រើនពាន់នាក់បានធ្វើដំណើរទៅតាមខេត្តនានា នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងអំឡុងពេលដែលកម្មករ និងនិយោជិត បានឈប់សម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោតនេះ។ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ទូទាំងប្រទេស នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ស្អែកនេះ។ ការបោះឆ្នោតនេះ មានន័យថា ពលរដ្ឋនឹងជ្រើសរើសផ្តល់អំណាចដល់ក្រុមមន្ត្រីមូលដ្ឋានដើម្បីឲ្យដឹកនាំមូលដ្ឋាន បម្រើ និងផ្តល់សេវាសាធារណៈដល់ពួកគេក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧។ ការិយាល័យបោះឆ្នោត នឹងចាប់ដំណើរការពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល៕

១
ពលរដ្ឋខ្លះនៅភ្នំពេញធ្វើដំណើរតាមរថយន្តឈ្នួលទៅស្រុកកំណើតនៅតាមខេត្ត មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

២
ពលរដ្ឋខ្លះនៅភ្នំពេញធ្វើដំណើរទៅស្រុកកំណើតនៅតាមខេត្ត មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៣

៤
ចរាចរណ៍ណែនតាន់តាប់នៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៥
ពលរដ្ឋខ្លះនៅភ្នំពេញធ្វើដំណើរទៅស្រុកកំណើតនៅតាមខេត្ត មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៦