កម្រងរូបភាព៖ ពលរដ្ឋនៅភ្នំពេញត្រៀមចេញបោះឆ្នោត ខណៈមណ្ឌលបោះឆ្នោតរៀបចំបើកដំណើរការនៅថ្ងៃស្អែក
នៅរសៀលថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ បានចេញទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត ខណៈមន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីពាក់ព័ន្ធនានា ត្រៀមបញ្ចប់ការងារ មួយថ្ងៃមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ទូទាំងប្រទេស នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ស្អែកនេះ ដោយមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ ឬចៅសង្កាត់ សម្រាប់ឃុំសង្កាត់សរុបចំនួន ១.៦៥២ នៅទូទាំងប្រទេសកម្ពុជា។ ការិយាល័យបោះឆ្នោត នឹងចាប់ដំណើរការពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល៕