ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ដោយ​ការ​មិន​ទុក​ចិត្ត​​ចិន ​ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋ​អាមេ​រិក​បង្កើន​សមយុទ្ធ​ខាង​យោធា


រូបឯកសារ៖ ប្រព័ន្ធ​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជាមួយ​នឹង​​រថក្រោះ​ ក្រោយ​ពេល​សម​យុទ្ធ​រួម​គ្នា​រវាង​ហ្វីលីពីន និង​អាមេរិក រយៈ​​ពេល​១១​ថ្ងៃ ដែល​គេ​ដាក់​ឈ្មោះ​ថា Balikatan 2016 កាល​ពី​ឆ្នាំ​២០១៦ នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ ប្រព័ន្ធ​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជាមួយ​នឹង​​រថក្រោះ​ ក្រោយ​ពេល​សម​យុទ្ធ​រួម​គ្នា​រវាង​ហ្វីលីពីន និង​អាមេរិក រយៈ​​ពេល​១១​ថ្ងៃ ដែល​គេ​ដាក់​ឈ្មោះ​ថា Balikatan 2016 កាល​ពី​ឆ្នាំ​២០១៦ នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

​ប្រទេស​ហ្វីលីពីន​នឹង​បង្កើន​ចំនួន​សមយុទ្ធ​ខាង​យោ​ធា​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ស្ថាបនា​ចំណង​ទាក់​ទង​ឡើង​វិញ​ជាមួយ​សម្ព័ន្ធ​មិត្ត​ចាស់​ ដែល​មាន​ការ​ទុក​ចិត្តខ្លាំង ​ក្នុង​ករណី​ចិន​គំរាម​កំហែង​ទាមទារ​ដែន​សមុទ្រ​ដ៏​ស្មុគ្រ​ស្មាញ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ ​ថ្វី​បើ​មិត្តភាព​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​ម៉ានីល​កំពុង​កើន​ឡើង​ក៏​ដោយ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ម៉ានីល​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​សមយុទ្ធ​ចំនួន​២៨១​ដង​នៅ​ឆ្នាំ​២០១៩​ដែល​កើនពី​ចំនួន​២៦១​ដង​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្នុងគេហទព័រ​ កាល​ពី​ថ្ងៃ​ទី១ ​ខែ​តុលា។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគី​ទាំង​២​រំពឹង​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​នៅ​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម ​សន្តិសុខ​ផ្លូវ​នាវា​ចរណ៍​ ជំនួយ​មនុស្ស​ធម៌​ និង​ជំនួយ​គ្រោះ​មហន្តរាយ។

ប្រធានា​ធិបតីហ្វីលីពីន​លោក​ Rodrigo Duterte​ បាន​កាត់​បន្ថយ​ជំនួយ​ខាង​យោ​ធាមក​ពី​សហរដ្ឋ​អាមេរិក​ដែល​ជា​មហា​អំណាច​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ចាប់​តាំង​ពី​ចូល​កាន់​ដំណែង​នៅ​ឆ្នាំ​២០១៦​ ហើយ​បាន​ស្ថាបនា​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​ចិន​ដែល​ជាគូ​ប្រជែង​របស់​សហរដ្ឋ​អាមេរិក។ ​ក៏​ប៉ុន្តែ ​ប្រជា​ពលរដ្ឋ​ហ្វីលីពីន​ជា​ច្រើន ​ជា​ពិសេសពួក​មន្រ្តីក្នុង​រង្វង់យោធា ​មាន​ការ​ទុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក ដែល​ជាអតីត​អណា​និគម​មុន​សង្គ្រាម​លោក​លើក​ទី២។

លោក​ Denny Roy ​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល ​East-West ​នៅ​កោះ​ហាវ៉ៃ​បាន​និយាយ​ថា «អ្នក​ដែល​មាន​ឥទ្ធិ​ពល​ខ្លាំងៗ​បំផុត​នៅ​ហ្វីលីពីន​បន្ត​ឲ្យ​តម្លៃ​ភាព​ដៃគូ​ខាង​សន្តិសុខ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ហើយ​ភ័យ​ខ្លាច​ការ​ត្រួតត្រា​របស់​ចិន ​ហើយ​ជាពិសេស ​ការ​ទន្ទ្រាន​របស់​ចិន​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខ​របស់​ហ្វីលីពីន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG