ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ដក​ចិន​ចេញ​ពី​សមយុទ្ធយោធា​ដោយ​ថា​ឥរិយាបថ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​​បង្កអស្ថិរភាព​


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ ថ្លែង​ក្នុង​ការប្រជុំតុមូល​អំពី​គោលនយោបាយ​អន្តោប្រវេសន៍ នៅ​មជ្ឈមណ្ឌលសន្តិសុខ Morrelly Homeland បុរីញូវយ៉ក​កាលពី​ថ្ងៃទី​២៣ ឧសភា ឆ្នាំ២០១៨។

ក្រសួង​ការពារ​ប្រទេសចិន​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ប្រកាស​ថា​ ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ដក​ប្រទេសចិន​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធយោធា​អន្តរជាតិ​នេះ​គឺ​ជា​ទង្វើ​អវិជ្ជមាន។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បាន​ប្រកាស​ថា​ ទោះបីជា​មាន​ការ​សម្រេច​បែប​នោះ​ក៏ដោយ​ ក៏​ប្រទេសចិន​នឹង​បន្ត​តួនាទី​របស់​ខ្លួន​នៅក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក​ដដែល។

សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ពី​ការ​សម្រចចិត្ត​របស់​ខ្លួន​ ដោយ​បាន​លើកឡើង​ថា​ ឥរិយាបថ​បង្ក​អស្ថិរភាព​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ផ្ទុយ​ពី​គោលការណ៍​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

លោកអនុសេនីយ៍ Christopher Loganអ្នក​នាំពាក្យ​ទី​បញ្ជាការ​ប៉ង់តាហ្គូន​បាន​អាន​សេចក្តី​ថ្លែងការណ៍​នោះ​ថា​ «សកម្មភាព​យោធា​របស់​ចិន​នៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​ជា​ការ​បង្កើន​ភាពតានតឹង​ និង​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់»។

សេចក្តីថ្លែងការណ៍​ដដែល​ថា​ ការ​ដក​ប្រទេស​ចិន​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធ RIMPAC​នេះ​គឺ​ជា​ការឆ្លើយតប​ជំហាន​ដំបូង​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​នៅសមុទ្រ​ចិន​ខាងត្បូង។ សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​អំពី​វិធានការណ៍​បន្ត​ទៀត​ដែល​នឹង​ត្រូវ​ធ្វើ​នោះ​ទេ។

រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yiបាន​ថ្លែង​ថា​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺ​សម្រាប់​ការពារ​ប្រទេស​តែ​ប៉ុណ្ណោះ និង​ថា​សកម្មភាព​ទាំងនេះ​មាន​គឺ​តិចតួច​បំផុត​បើ​ធៀប​ទៅ​នឹង​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ​នៅ​កោះHawaii និង​កោះ Guam។ លោកWang Yiបាន​ថ្លែង​នៅ​ឯសន្និសីទ​កាសែត​រួមគ្នា​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស Mike Pompeoថា«យើង​សង្ឃឹម​ថា​សហរដ្ឋអាមេរិក​នឹង​ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​នេះ‍»។

XS
SM
MD
LG