ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និងកូរ៉េខាង​ត្បូង​ពន្យា​រពេល​សមយុទ្ធ​ខាង​យោធា​រហូត​ក្រោយ​ កីឡា​អូឡាំពិក​រដូវ​រងា


រូបភាព​ឯកសារ៖ កងទ័ពជើង​ទឹក​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​យោធា​រដូវ​រងា​នៅ​ ទីក្រុង​ Pyeongchang ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី​១៩ ធ្នូ ២០១៧។
រូបភាព​ឯកសារ៖ កងទ័ពជើង​ទឹក​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​យោធា​រដូវ​រងា​នៅ​ ទីក្រុង​ Pyeongchang ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី​១៩ ធ្នូ ២០១៧។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​សម្រេច​ពន្យា​រពេ​ល​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រហូត​បន្ទាប់​ពី​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង​ Pyeongchang នៅ​ខែ​ក្រោយ​នេះ ​នេះ​យោងតាម​ពួក​មន្រ្តី​មក​ពី​ប្រទេស​ទាំង​២។

ការិយាល័យ​ប្រធានា​ធិបតី​របស់​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​សម្រេច​នេះ​បាន​កើត​មានឡើង​ក្នុង​អំឡុង​នៃ​ការ​និយាយ​ទូរសព្ទ​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូងMoon Jae-inកាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា មេដឹកនាំ​ទាំង​២​បាន​ព្រម​ព្រៀង​គ្នាកាត់​បន្ថយ​ជម្លោះ​នៅប្រកួត​កីឡាអូឡាំពិក​និង​សមយុទ្ធ​យោធារបស់​យើង​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​អាច​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​មាន​សន្តិសុខ​ដល់​ការ​ប្រកួត​កីឡា​នោះ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក​វរសេនីយ​ឯកRobert Manning អ្នកនាំ​ពាក្យ​ក្រ សួងការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «ក្រសួង​ការពារ​ប្រទេស​គាំទ្រ​ការ​សម្រេច​របស់​ប្រធានា​ធិបតី​ហើយ​នឹង​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក‍»។

សមយុទ្ធ​យោ​ធារួម​គ្នា​ប្រចាំ​ឆ្នាំ​ដែល​គេ​ហៅថា Foal Eagle ជា​ធម្មតា​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​កុម្ភៈ​និង​ខែ​មេសា​ហើយ​ជា​សមយុទ្ធ​ដ៏​ធំ​បំផុត​បង្អស់​មួយ​របស់​ពិភព លោក។ សមយុទ្ធយោធា​នោះរួមមាន​កិច្ច​ប្រតិបត្តិការកងទ័ពថ្មើរជើង ទ័ព​អាកាស នាវា​និង​កិច្ច​ប្រតិបត្តិការ​ពិសេស​ដើម្បី​បង្កើន​ការ​ប្រុងប្រៀប​ខ្លួន​ដើម្បី​ការពារ​ប្រ​ទេស​កូរ៉េខាង​ត្បូង​និង​តំបន់។ ​កូរ៉េខាង​ជើង​បាន​ច្រាន​ចោល​ជា​ប្រចាំដល់​សមយុទ្ធ​យោធា​នោះ៕

XS
SM
MD
LG