ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

វិមាន​ក្រឹមឡាំង ស្វាគមន៍​កាយវិការ​របស់​សហរដ្ឋ​អាមេរិក​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


រូបឯកសារ៖ ​លោក ​Dmitry Peskov​ ជា​​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​។

ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃសុក្រ​នេះ​ បាន​ស្វាគមន៍​ជំហាន​ដំបូង​របស់​សហ​រដ្ឋ​អាមេរិក​ដែលរកឃើញ​ការសម្រប​សម្រួល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ជា​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​កើតឡើង​នៅ​ឆ្នាំ​២០១៥​ តែ​លុបចោល​ដោយលោក Donald Trump នៅ​ពេល​ដែល​លោក​កាន់តំណែងជាប្រធានាធិបតី​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក ​Dmitry Peskov​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​ វាជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ លែង​អំពាវនាវ​ឱ្យមាន​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់​ ប៉ុន្តែ​បាន​និយាយ​ថា​ នៅ​ទីបំផុត​នៅមាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើ។

លោក​ Peskov ​បាន​បន្ថែម​ថា៖ «សម្ពាធទណ្ឌកម្ម​មិនបាន​ជួយ​ដល់​កិច្ចព្រមព្រៀង​ទេ​ តែវា​បាន​ធ្វើឱ្យ​ស្ថានការណ៍​ឈាន​ដល់​ទីទាល់ច្រក»។​

កិច្ចព្រមព្រៀង​នេះ​ ធ្វើ​នៅក្នុង​ឆ្នាំ​២០១៥​ ដោយលោក​ប្រធានាធិបតី​ Barack Obama ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាងខ្លាំង​ជាថ្នូរ​នឹង​ការសន្យា​ផ្តល់​ជំនួយ​សេដ្ឋកិច្ច។ ​លោក ​Trump ​បាន​ដក​ស.រ.អ. ​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៨​ ហើយ​បានដាក់​ទណ្ឌកម្ម​ជាថ្មីទៅ​លើ​រដ្ឋឥស្លាម​នេះ។​

រដ្ឋបាលលោក ​Biden ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ស្នើ​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ និង​បាន​ដកចេញវិធានការ​ជានិមិត្តរូប​យ៉ាង​ធំ​ពីរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ Tehran​ ដែល​កំណត់​ដោយ​លោក Trump។​ វិធានការ​ទាំងនោះ​ រួមមាន​ឈប់​អំពាវនាវ​ឱ្យ​មាន​ទណ្ឌកម្ម​អន្តរជាតិ​លើ​រដ្ឋាភិបាល​ក្រុងតេ​ហេរ៉ង់ និងដក​ការរឹតត្បិត​លើអ្នកការទូត​អ៊ីរ៉ង់​នៅ​ញូវយ៉ក៕

XS
SM
MD
LG