ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ​ស្វាគមន៍​ការ​បន្ដ​សន្ធិសញ្ញា​នុយក្លេអ៊ែរ ​New START


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ថ្លែង​កាល​ពី​ថ្ងៃពុធ​ថា ការ​បន្ដ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ ​គឺ​ជា​ដំណើរ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ​ នៅ​ក្នុង​ការ​កាត់បន្ថយ​ភាពតានតឹង​ជា​សាកល។

លោក​បាន​ថ្លែង​ដូច្នេះ ខណៈ​ដែល​ក្រុម​តំណាងរាស្ត្រ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ ដើម្បី​ផ្ដល់​សច្ចាប័ន​ទៅ​លើ​កិច្ចព្រមព្រៀង​ដើម្បី​បន្ដ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ New START​ នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ដ៏​កម្រ​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

លោក Putin បាន​ថ្លែង​លើក​ដំបូង​ចាប់តាំង​ពីឆ្នាំ​២០០៩ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ត្រូវ​បាន​រៀបចំ​ឡើង​តាម​អនឡាញ​នៅ​ឆ្នាំ​នេះ​ថា៖ «ច្បាស់​ណាស់ នេះ​គឺ​ជា​ជំហាន​មួយ​ទៅ​កាន់​ទិសដៅ​ដ៏​ត្រឹមត្រូវ»។

ប៉ុន្តែ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​ព្រមាន​ថា​៖ «ស្ថានភាព​នេះ​នៅ​តែ​អាច​វិវត្ត​ទៅ​មុខ​ដោយ​មិន​អាច​ទាញ​ទុក​ជា​មុន និង​មិន​អាច​គ្រប់គ្រង​បាន ប្រសិន​បើ​យើង​មិន​ធ្វើអ្វី​សោះនោះ»។

កាល​ពី​មុន​នេះ​បន្ដិច​នៅ​ថ្ងៃ​ដដែល​នេះ សមាជិក​រដ្ឋសភា​រុស្ស៊ី​ចំនួន ៣៩៩ នាក់​បាន​បោះឆ្នោត​គាំទ្រ​ដល់​ការ​បន្ដ​កិច្ចព្រមព្រៀង​នេះ ដោយ​គ្មាន​សំឡេង​បោះឆ្នោត​ជំទាស់​ទាល់​តែ​សោះ។​

ព្រឹទ្ធសភា​រុស្ស៊ី​បាន​ផ្ដល់​សច្ចាប័ន​ដល់​សន្ធិសញ្ញា​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

សន្ធិសញ្ញា​នុយក្លេអ៊ែរ​នេះ​ គឺ​ជា​សន្ធិសញ្ញា​សព្វាវុធ​ចុងក្រោយ​បង្អស់​ដែល​នៅ​សេសសល់​រវាង​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក ដែល​ជា​អតីត​សត្រូវ​នឹង​គ្នា​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG