ព្រះមហាក្សត្រ Charles ទី៣ ឡើងគ្រងរាជ្យជាផ្លូវការ ហើយថ្ងៃបុណ្យព្រះសពម្ចាស់ក្សត្រិយានីត្រូវកំណត់
- Henry Ridgwell
ព្រះមហាក្សត្រ Charles ទី៣ ត្រូវបានប្រទានការតែងតាំងជាផ្លូវការជាព្រះមហាក្សត្រ និងជាប្រមុខរដ្ឋនៃចក្រភពអង់គ្លេស និងប្រជាជាតិ Commonwealth ក្នុងព្រះរាជពិធីមួយដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងឡុងដ៍ ទៅតាមលំនាំប្រពៃណីប្រវត្តិសាស្ត្ររបស់អង់គ្លេសជាច្រើនរយឆ្នាំមកហើយ។ ព្រះអង្គម្ចាស់ Charles បានក្លាយជាព្រះមហាក្សត្រក្រោយពេលព្រះមហាក្សត្រិយានី Elizabeth ទី២ ស្តេចយាងសោយទិវង្គត។ គ្រួសាររាជវង្សានុវង្ស បានប្រកាសកាលបរិច្ឆេទប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសពរបស់ព្រះមហាក្សត្រិយានី នៅថ្ងៃចន្ទទី១៩ ខែកញ្ញា នៅឯព្រះវិហារ Westminster Abbey ក្នុងទីក្រុងឡុងដ៍។ លោក Henry Ridgwell នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ហើយលោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក