វ៉ាស៊ីនតោន —
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រម្សិលម៉ិញនេះ បានបដិសេធសំណើរបស់លោកខៀវ សំផន សុំពន្យារពេលជម្រះក្តីសំណុំរឿង០០២វគ្គ២រហូតទាល់តែតុលាការចេញសាលក្រមស្ថាពរចំពោះសំណុំរឿង០០២វគ្គទី១ជាមុនសិន។ ជនជាប់ចោទខៀវ សំផន ជាអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវប្រឈមមុខនឹងការជំនុំជម្រះទោសចំពោះសំណុំរឿងថ្មីបន្តនេះជាមួយនឹងជនជាប់ចោទម្នាក់ទៀតគឺលោកនួន ជា បងធំទីពីរនៃរបបតែមួយនេះ បញ្ជាក់ថា សិទ្ធិរបស់ខ្លួននឹងត្រូវប៉ះពាល់ ប្រសិនបើគេដំណើរការកាត់ទោសមុនសាលក្រមស្ថាពរសំណុំរឿង០០២វគ្គទី១ត្រូវប្រកាស។
តែមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គឺលោក នេត្រ ភក្រ្តាបានដកស្រង់ការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងមកបញ្ជាក់ថា៖
«ទាក់ទងជាមួយសំណើនេះគឺត្រូវបានអង្គជំនុំជម្រះសាលាដំបូងចេញសេចក្តីសម្រេចបដិសេធចំពោះសំណើនេះហើយ ដោយមិនធ្វើអ្វីដែលជាការស្នើសុំរបស់លោកខៀវ សំផនទេ។ ហើយអង្គជំនុំជម្រះសាលាដំបូងយល់ថា ការ ចាប់ផ្តើមដំណើរការនីតិវិធីលើសំណុំរឿង០០២ វគ្គ២ និងធានាផងដែរនូវផល ប្រយោជន៍ជាមូលដ្ឋាននៃដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះក្នុងការទទួល បានយុត្តិធម៌ប្រកបដោយអត្តន័យនិងទាន់ពេលវេលា»។
លោកបានបញ្ជាក់បន្ថែមថា សហព្រះរាជអាជ្ញានិងជនរងគ្រោះក៏បានជំទាស់នឹង សំណើជនជាប់ចោទខៀវ សំផនដែរ ដោយយោងលើហេតុផលថា ជនជាប់ចោទនិងជនរងគ្រោះមានវ័យចំណាស់ដូចគ្នាហើយ។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងរង់ចាំសាលក្រមនៃសំណុំរឿង០០២វគ្គទី១ ស្តីពីការជម្លៀសពលរដ្ឋចេញពីទីក្រុងនិងការសម្លាប់នៅទួលពោធិ៍ជ្រៃក្នុង ទសវត្សរ៍១៩៧០ ក្រោយពីបញ្ចប់ការកាត់ទោសនោះ។ សាលក្រមនេះត្រូវគេ គ្រោងនឹងប្រកាសនៅក្នុងអំឡុងខែមិថុនាខាងមុខ។ ហើយសំណុំរឿងបន្ត ដែល ជាសំណុំរឿងសំខាន់ទាក់ទងនឹងបទឧក្រិដ្ឋកម្មជាច្រើន ដែលធ្វើឲ្យពលរដ្ឋខ្មែរ ជាង១លាន៧សែននាក់ស្លាប់ឬហៅថា សំណុំរឿង០០២វគ្គទី២នោះ នៅមិន ទាន់ត្រូវគេកំណត់ថា នឹងចាប់ផ្តើមពេលណាទេ ទោះជាមានការបដិសេធការសុំ ពន្យារពេលរបស់ជនជាប់ចោទខៀវ សំផនក្តី។
តែលោកមេធាវី គង់ សំអុន ដែលការពារក្តីជនជាប់ចោទ ខៀវ សំផន បានថ្លែង ថា ការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនេះជារឿងមិនអាចទទួលយក បានទេ ដោយសារថា វានឹងប៉ះពាល់ដល់ដំណើរការកាត់ក្តី និងសិទ្ធិការពារកូនក្តីរបស់លោក។
«បញ្ហាសំខាន់គឺអង្គហេតុ។ កាលណាអង្គហេតុមួយមិនទាន់បានសម្រេចចូល ស្ថាពរផង យើងយកអង្គហេតុហ្នឹងទៅធ្វើទរក្ស្ហីករណ៍សម្រាប់រឿងក្តីបន្ទាប់ទៀត ម៉េចបាន? រឿងក្តី០០២ វគ្គទី២ ជាបញ្ហាដែលត្រូវធ្វើការដេញគ្នាទាំងអស់ ហើយ រឿងធ្វើការចោទប្រកាន់កន្លងមកនោះ វាមានការជាប់ពាក់ព័ន្ធគ្នា ព្រោះវាពាក់ព័ន្ធទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យទាំងមូល។ វាមិនមែនប្រព្រឹត្តទៅលើអំពើជាក់លាក់ណាមួយរបស់លោកខៀវ សំផនទេ ព្រោះលោកអាចជ្រាបស្រាប់ ហើយលោក ខៀវ សំផនអត់មានប្រព្រឹត្តអំពើល្មើសណាមួយដែលទាក់ទងទៅនឹងការចោទប្រកាន់កន្លងមកទេ»។
តែសហព្រះរាជអាជ្ញានិងអ្នកឃ្លាំមើលខ្លះព្រួយបារម្ភខ្លាចជនជាប់ចោទនិងជន រងគ្រោះដែលមានវ័យចំណាស់ៗនោះ មិនអាចរស់រានមានជីវិតដល់ថ្ងៃកាត់ទោស ហើយធ្វើឲ្យបាត់បង់ឱកាសរកយុត្តិធម៌។ ម្យ៉ាងទៀតការកាត់ទោសឆាប់ត្រូវគេអះអាងថា អាចសន្សំថវិកា និងពេលវេលាបានច្រើន ហើយនឹងរកយុត្តិធម៌បានឆាប់ផងដែរ៕