វ៉ាស៊ីនតោន —
ក្រុមវេជ្ជបណ្ឌិតក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានរកឃើញថា ជនជាប់ចោទនួន ជា វ័យ៨៦ឆ្នាំ និងខៀវ សំផនវ័យ៨៣ឆ្នាំមានកាយសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសនៅពេលខាងមុខ។ នេះបើតាមរបាយការណ៍សម្ងាត់របស់ក្រុមគ្រូពេទ្យបីរូបជាភាសាអង់គ្លេសដែល បានរៀបចំដាក់ជូនចៅក្រមសាលាដំបូងកាលពីថ្ងៃទី២៦មីនា ហើយដែលវីអូអេ ទទួលបានពីប្រភពស្និទ្ធនឹងតុលាការ។
ជនជាប់ចោទទាំងពីរកំពុងរង់ចាំចូលរួមឆ្លើយបំភ្លឺនិងការពារខ្លួនក្នុងសវនាការជាច្រើន ក្រោយពេលសាលក្រមដាក់ទោសអំពីការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនិងសម្លាប់ពលរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃក្នុងសំណុំរឿង០០២ វគ្គទី១ដែលត្រូវប្រកាសឆាប់ៗខាងមុខ។ ជនជាប់ចោទទាំងពីរក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មផ្សេងៗ ដែលជាប់ទាក់ទងនឹងការសម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ ឬក្នុងសំណុំរឿង០០២វគ្គទី២ផងដែរ។
ក្រុមអ្នកវិភាគ និងមន្ត្រីតុលាការមានក្តីបារម្ភដូចគ្នាខ្លាចជនជាប់ចោទទាំងពីរនេះ មិនមានសុខភាពគ្រប់គ្រាន់អាចចូលរួមសវនាការទាំងនោះបាន។ ក៏ប៉ុន្តែរបាយការណ៍របស់ក្រុមគ្រូពេទ្យទាំងបីគឺវេជ្ជបណ្ឌិត Kin Ming CHAN វេជ្ជបណ្ឌិត Seena FAZEL និងវេជ្ជបណ្ឌិត Lina HUOT បានបញ្ជាក់ថា នួន ជាមានសុខភាពល្អ។ បញ្ហាសុខភាពរ៉ាំរ៉ៃរបស់គាត់ ជំងឺរលាកតម្រងនោម និងជំងឺឈឺកែងជើងស្តាំរបស់គាត់មិនប៉ះពាល់ដល់ការចូលរួមសវនាការកាត់ទោសទេ។
«តាមយោបល់របស់យើង បច្ចុប្បន្ននេះនួន ជាពិតជាមានសមត្ថភាពផ្តល់សក្ខីកម្ម។ នួន ជាបានពន្យល់ថា នៅក្នុងតុលាការ ព្រះរាជអាជ្ញា និងមេធាវីអាចសួរសំណួរគាត់បាន។ គាត់បង្ហាញទស្សនៈថា គាត់អាចមានវត្តមានក្នុងតុលាការព្រោះគាត់ចង់ឃើញមនុស្សម្នារដោយផ្ទាល់ ហើយបាននិយាយថា គាត់គ្មានបារម្ភក្នុងការចូលរួមសវនាការដោយផ្ទាល់ទេ»។
របាយការណ៍វេជ្ជបណ្ឌិតដោយឡែកមួយទៀតក៏បានបញ្ជាក់ពីសុខភាពជនជាប់ចោទម្នាក់ទៀតដែរគឺខៀវ សំផន ដោយលើកឡើងថា គាត់អាចចូលរួមសវនាការបាន។
«បច្ចុប្បន្ននេះមិនមានបញ្ហាសុខភាពរាងកាយណាដែលអាចប៉ះពាល់ដល់សមត្ថភាពចូលរួមការកាត់ទោសរបស់ខៀវ សំផននោះទេ»។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា៖
«ខៀវ សំផនបង្ហាញឲ្យឃើញថា មានសុខភាពល្អ ទោះបីជាគាត់មានបញ្ហាសុខ ភាពមួយចំនួនក្តី»។
ខៀវ សំផនធ្លាប់មានជំងឺដាច់សរសៃឈាមកាលពីឆ្នាំ២០០៨ តែក្រោយមកបានជាវិញ។
ទាំងនួន ជា និងខៀវ សំផនអាចសរសេរ និយាយ ស្តាប់ឮ គ្មានជំងឺបាត់ការចង ចាំ គ្មានបញ្ហាខួរក្បាល និងបញ្ហាបារម្ភដទៃទៀតទេ។
ក្រុមមេធាវីជនជាប់ចោទទាំងពីរ ជារឿយៗ បានតវ៉ាថា កូនក្តីរបស់ខ្លួនមានបញ្ហា សុខភាពច្រើនដែលមិនអាចចូលរួមការជំរះក្តីបានយូរ និងញឹកញាប់ទេ។ ក្រុមមេធាវីបានដាក់បញ្ហាសុខភាពជនជាប់ចោទនេះជូនដល់តុលាការនៅក្នុងអំឡុង មួយខែមុននេះដើម្បីឲ្យមានការពិនិត្យឡើងវិញចំពោះសុខភាពជនជាប់ចោទ ដែលត្រូវចូលរួមក្នុងសវនាការនោះ។
លោកគង់ សំអុន មេធាវីលោកខៀវ សំផនដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមពីរនាក់ បានថ្លែងថា ជាការល្អដែលកូនក្តីរបស់លោកអាចចូលរួមសវនា ការមួយពេលក្នុងមួយថ្ងៃឬចូលរួម៣ដងក្នុង១សប្តាហ៍ជាការល្អ។
«កន្លងមកដូចក្នុងសវនាការសំណុំរឿង០០២ វគ្គទី១ហ្នឹងមានកាត់ទោសរហូតដល់ពេលល្ងាច ហើយ៤ថ្ងៃក្នុង១សប្តាហ៍។ អញ្ចឹងយើងឃើញថា វាច្រើនពេក សម្រាប់មនុស្សចាស់ ដូចគាត់ បើឲ្យគាត់ធ្វើការអញ្ចឹង ពីព្រោះគាត់មិនមែនត្រូវ ចំណាយពេលតែក្នុងសវនាការទេ គាត់ត្រូវមានពេលជួបជាមួយមេធាវីក្រុម ការងារទៀត។ អញ្ចឹងទៅការសម្រាករបស់គាត់អត់សូវមានទេ កាលណាធ្វើការជាប់ពេក»។
លោកបានអះអាងថា សុខភាពកូនក្តីរបស់លោកមើលទៅល្អតាមរបៀបមនុស្សចាស់ មិនមែនមានកម្លាំងដូចក្មេងនោះទេ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា ការវាយតម្លៃពីក្រុមគ្រូពេទ្យដែលធ្វើនៅថ្ងៃទី២៤ និងថ្ងៃទី២៥មិនានោះ បានធ្វើបញ្ចប់ហើយ តែលោកមិនបានធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា៖
«សុខភាពជនជាប់ចោទមានសារៈសំខាន់ណាស់ ហើយក៏ជាការចាប់អារម្មណ៍ សម្រាប់ភាគីពាក់ព័ន្ធនានាដែរ។ ហើយយើងសង្ឃឹមថា ពួកគាត់នឹងបានចូលរួម ក្នុងដំណើរការប្រកាសសាលក្រមនៅពេលខាងមុខក្នុងសំណុំរឿង០០២ វគ្គទី១ ដែលគេគ្រោងនឹងប្រកាសនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៤នេះ ក៏ដូចជាដំណើរការនៃការជំនុំជម្រះក្តីលើសំណុំរឿងបន្ទាប់គឺសំណុំរឿង០០២ វគ្គទី២ ដែលនឹងធ្វើឡើងនៅក្នុងពេលវេលាសមស្រប»។
លោកបានបន្ថែមថា ការវាយតម្លៃបញ្ហាសុខភាពរបស់ជនជាប់ចោទជារឿងធម្មតា ដែលតុលាការតែងតែធ្វើដូច្នោះមុនពេលសវនាការកើតឡើង។
លោកនេត្រ ភក្រ្តាបានអះអាងថា មកទល់ពេលនេះគ្មានការដាក់ពាក្យសុំមក តុលាការដើម្បីសួរដេញដោលក្រុមអ្នកជំនាញផ្នែកសុខភាពនៅថ្ងៃទី២៨ខែ មីនាទេ។ សវនាការមួយនេះត្រូវបានលុបចោល៕