ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​វាយ​ប្រហារ​តំបន់​ហ្គាហ្សា​​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​គ្រាប់​រ៉ុកកែត​ពីប៉ាឡេស្ទីន


បាតុករ​ប៉ាឡេស្ទីនដែល​រង​របួស​ត្រូវ​បាន​ជម្លៀស​ចេញ​ ក្នុង​ពេលប៉ះទង្គិច​គ្នា​មួយ​ជា​មួយ​ទាហាន​អ៊ីស្រាអែល ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ ត្រាំ ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋ​ធានី​របស់អ៊ីស្រាអែល កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ។
បាតុករ​ប៉ាឡេស្ទីនដែល​រង​របួស​ត្រូវ​បាន​ជម្លៀស​ចេញ​ ក្នុង​ពេលប៉ះទង្គិច​គ្នា​មួយ​ជា​មួយ​ទាហាន​អ៊ីស្រាអែល ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ ត្រាំ ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋ​ធានី​របស់អ៊ីស្រាអែល កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ។

រថក្រោះ​និង​យន្ត​ហោះ​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​នៅ​តំបន់​ Gaza Strip កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​គ្រាប់​រ៉ុកកែត​ចំនួន​៣​គ្រាប់ត្រូវ​បាន​បាញ់​ចេញ​ពី​ខាង​ប៉ាឡេស្ទីន​ឆ្ពោះទៅ​អ៊ីស្រាអែល។ នេះ​បើ​តាមប្រភព​យោ​ធា​ប៉ាឡេស្ទីន​និង​អ៊ីស្រា​អែល។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ផ្លូវនានា​នៅ​ក្នុង​តំបន់​ Gaza ​និង​តំបន់​ West Bank ៤​ថ្ងៃ​ជាប់ៗ​គ្នានៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ​របស់​ប្រធានា ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ​ ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម ​ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែល។

ការសម្រេច​របស់​ប្រធានាធិបតី​ត្រាំ បាន​ធ្វើឲ្យ​ជន​ជាតិ​ប៉ាឡេស្ទីន​ខឹង​សម្បា រដ្ឋ​ជា​ច្រើន​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​និង​សមាជិក​របស់​សហគមន៍​អន្តរជាតិ​ដែល​មិន​ទទួល​ស្គាល់​អ៊ីស្រាអែល​ជារដ្ឋ​អធិបតេយ្យ​ភាព​លើ​តំបន់​ទីក្រុង ហ្ស៊េរុយសាឡិម​ ខាង​កើត​និង​សង្កាត់​ Old City។

រដ្ឋបាល​របស់​ប្រធានា​ធិបតី ​ត្រាំ​ បាន​និយាយ​ថា ​ខ្លួន​បាន​តាំង​ចិត្ត​ដល់​ដំណោះ​ស្រាយ​រដ្ឋ២​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ​ប្រសិន​បើ​នេះ​ជា​អ្វី​ដែល​ភាគី​ទាំង​អស់​ចង់​បាន ​ហើយ​ការរើ​ទីតាំង​របស់​ស្ថាន​ទូតសហរដ្ឋ​អាមេរិក ​មិន​ត្រូវ​ប៉ះ​ពាល់ដល់​ការ​ចរចា​ទេ។ រដ្ឋបាល​របស់​ប្រធានា​ធិ​បតី​ ត្រាំ​ បាន​និយាយ​ទៀត​ថា ​ការ​សម្រេច​ដើម្បី​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ការ​ទទួល​ស្គាល់​ការ​ពិត​ថា ​ទីក្រុង​ហ្ស៊េរុយសាឡិម ​ជា​ទី​កន្លែង​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​យូរយា​ហើយ។

ប៉ាឡេ​ស្ទីន​ចង់​បាន​ទីក្រុង​ហ្ស៊េរុយសាឡិម​ ទីក្រុង Old Town​ ដែលជាទី​កន្លែង​ពិសិដ្ឋរបស់​ពួក​អ្នកកាន់​គ្រិស្តសាសនា​ ​អ៊ីស្លាម​និង​អំបូជន​ជាតិ​ជ្វីវ​ ស្ថិត​នៅ​ហើយនឹង​ជា​រដ្ឋធានីរបស់​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​អនាគត​ដែរ៕

​ការ​បាញ់​តបត​គ្នា​នេះ​កាល​ពី​ថ្ងៃ​សុក្រ​គឺ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​ជាង​១០​ថ្ងៃ​នេះ។ មិន​មាន​សេចក្តី​រាយការណ៍​ភ្លាម​ៗ​ពី​ចំនួន​មនុស្ស​ស្លាប់​និង​របួស​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG