ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ច្រាន​ចោល​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែល


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ អ.ស.ប. អ្នក​ស្រី​​ Nikki Haley ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ព្រហស្បតិ៍ទី​២១ ធ្នូ ២០១៧។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ អ.ស.ប. អ្នក​ស្រី​​ Nikki Haley ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ព្រហស្បតិ៍ទី​២១ ធ្នូ ២០១៧។

មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេចមួយ​ដោយ​សំឡេង​ដ៏​លើស​លុប​ដោយច្រាន​ចោល​ការ​សម្រេចចិត្ត​របស់​សហរដ្ឋ​អា មេរិក​ដើម្បី​ទទួល​ស្គាល់​ទីក្រុង Jerusalem ​ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែលហើយ​នឹង​ការរើ​ស្ថាន​ទូត​របស់​ខ្លួន​ទៅកាន់​ទីក្រុង​នោះ។

លោកស្រីឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកNikki Haley ប្រចាំ​នៅ​អង្គការ​សហប្រ​ជាជាតិ​បាននិយាយ​មុនពេល​ការ​បោះឆ្នោត​ថា «សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​នៅ​ថ្ងៃ​នេះដែល​ខ្លួន​បាន​ទទួល​រងការរិះគន់​តែ​ម្នាក់ឯង​នៅ​ក្នុងមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​សកម្មភាព​អនុវត្តនូវសិទ្ធិ​របស់​ខ្លួន​ក្នុងនាម​ជា​ប្រ ទេស​មាន​អធិបតេយ្យភាព​មួយ‍»។

លោកស្រីឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​យើង​នឹងមិន​បំភ្លេច​ទេ នៅពេល​ដែល​គេ​អំពាវនាវ​ដល់​យើង​ឲ្យ​ធ្វើ​ការ​វិភាគ​ទានដ៏​ច្រើន​បំផុតនៅ​ក្នុង​ពិភពលោកទៅ​អង្គការ​សហ​ប្រជាជាតិ ហើយយើងនឹងមិន​បំភ្លេច​ទេ​នៅពេល​ដែល​ប្រទេស​ជាច្រើន​អំពាវនាវ​ដល់​យើង ដូច​ដែល​ពួកគេ​បាន​ធ្វើ​ជា​ញឹក​ញាប់ឲ្យ​បង់​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ហើយ​ប្រើប្រាស់​ឥទ្ធិ​ពល​របស់​យើង​ដើម្បីប្រយោជន៍​របស់​ពួកគេ‍»។

សម័យ​ប្រជុំរបស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​គ្រា​បន្ទាន់​នេះ ​បាន​ស្នើ​ឡើង​ដោយ​ប៉ាឡេស្ទីន​ដោយ​មានការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អារ៉ាប់​និង​ប្រ​ទេស​មិន​ចូល​បក្ស​សម្ព័ន្ធ។

​សេចក្តី​សម្រេចចិត្ត​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ឡើង​ពី​ឋានៈ​ភាពពិសេស​របស់​ទីក្រុង Jerusalem ​ជា​ទីក្រុង​ពិសិដ្ឋ​ហើយ​នឹង​ជា​បញ្ហា​ឋានៈ​ភាព​ចុងក្រោយដែល​នឹង​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុងការ​ចរចា​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​នៅ​ថ្ងៃ​អនាគត៕

XS
SM
MD
LG