លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ស្ថាបត្យករដ៏ឆ្នើមម្នាក់ថ្នាក់ពិភពលោកគឺ លោកស្រីហ្សាហា ហាឌីដ (Zaha Hadid) ដែលជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹតដែលនឹងសាងសង់ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ជាងមួយលាននាក់នៅក្នុងសម័យខ្មែរក្រហម។
លោកស្រី ហ្សាហា ហាឌីដ ជាស្ថាបត្យករដ៏ល្បីល្បាញនៅប្រទេសអង់គ្លេសនិងជាស្ត្រីទីមួយដែលបានទទួលពានរង្វាន់ Pritzker Prize ដែលជាពានរង្វាន់ល្បីល្បាញសម្រាប់ស្នាដៃស្ថាបត្យកម្ម។ ប្រទេសកម្ពុជាបានឆ្លងកាត់របបខ្មែរក្រហមដែលបណ្តាលឲ្យមនុស្សប្រហែល២លាននាក់បានស្លាប់។
កាលពីសប្តាហ៍មុន លោក ឆាំង យុ បានផ្តល់កិច្ចសម្ភាសន៍ជាមួយ VOA អំពីមរណភាពរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាការបាត់បង់ដ៏ធំធេងរបស់វប្បធម៌ពិភពលោកនិងប្រទេសកម្ពុជា។ នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយលោកឆាំង យុ អំពីកិច្ចការប្រាស្រ័យទាក់ទងក៏ដូចជាការងារគូរប្លង់វិទ្យាស្ថានស្លឹករឹតរបស់លោកនិងលោកស្រីសាហា ហាឌីដដូចតទៅ។ សូមលោកអ្នកចុចស្តាប់បទសម្ភាសន៍រវាងនាង ផន បុប្ផា នៃ VOA និងលោក លោកឆាំង យុ ទាំងស្រុងដូចតទៅ៖