ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចេញ​ទៅ​បោះ​ឆ្នោត​ នៅ​សហរដ្ឋអាមេរិក​គឺ​ជា​កាតព្វកិច្ច​ស្មោះ​ស្ម័គ្រ​មួយ


រូបភាព​ឯកសារ៖ អ្នក​បោះឆ្នោត​នៅទីក្រុង Florida កំពុង​បំពេញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋមកាលពី​ថ្ងៃទី ៣០ សីហា ២០១៦។
រូបភាព​ឯកសារ៖ អ្នក​បោះឆ្នោត​នៅទីក្រុង Florida កំពុង​បំពេញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋមកាលពី​ថ្ងៃទី ៣០ សីហា ២០១៦។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មនុស្ស​ចំនួន ១០ លាន​នាក់ រួម​មាន​យុវវ័យ​ក្មេងៗ និង​អ្នក​ចូល​សញ្ជាតិ​អាមេរិក ដែល​មិន​ទាន់​មាន​សិទ្ធិ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១២ ឥឡូវ​នេះ ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​ឆ្នាំ ២០១៦ នេះ​ហើយ​។

ពួកគេ​ជា​ក្រុម​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មួយ​កកើត​ឡើង​ដោយសារ​ជន​អន្តោប្រវេសន៍។ ពួកគេ​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ផ្សេងៗ​គ្នា​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ វា​មិនមែន​ជា​ការ​ចម្លែក​ទេ ដែល​ពួកគេ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ និង​អំពី​អ្វី​ដែល​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​នោះ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក មនុស្ស​ពេញ​វ័យ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ឆ្នាំ ដល់ ២៩ ឆ្នាំ ជា​ចំនួន​ភាគ​ច្រើន​នៃ​អ្នក​ដែល​ទើប​នឹង​មាន​សិទ្ធិ​បោះ​ឆ្នោត​លើក​ដំបូង ដែល​ចំនួន​នេះ​ស្មើ​នឹង ៦២ ភាគរយ នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៨។ ប៉ុន្តែ ពួកគេ​ទាំង​នេះ ជា​ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ ទោះបីជា​ពួកគេ​បាន​ចុះ​ឈ្មោះ​រួច​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​យុវជន​សកម្ម​ផ្នែក​នយោបាយ​មួយ​ចំនួន ដែល​ជា​អ្នក​បោះ​ឆ្នោត​លើក​ដំបូង​ផង​ដែរ។

នាង Elle Rogers ដែល​ជា​យុវជន​មាន​សិទ្ធិ​បោះ​ឆ្នោត​លើក​ដំបូង បាន​និយាយ​ថា៖ «ការ​បោះ​ឆ្នោត​គឺ​ជា​វិធី​មួយ​ដែល​ក្រើន​រំឭក​ដល់​មេដឹកនាំ​របស់​ពួក​យើង​ថា ពួកគេ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​យើង ដែល​ជា​ប្រជាពលរដ្ឋ។ ពួកគេ​ទទួល​បាន​ភាព​ស្រប​ច្បាប់​នៃ​ការ​ដឹកនាំ​របស់​ពួកគេ​តាម​ការ​ឯកភាព​ជា​រួម​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត»។

កាល​ពី​ឆ្នាំ ២០១២ ជនជាតិ​អាមេរិកាំង​ដើម​កំណើត Hispanic និង​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ត្រូវ​បាន​គេ​កត់ត្រា​ថា ជា​ក្រុម​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​តិច​ជាង​គេ​បំផុត៕

XS
SM
MD
LG