ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ក្តី​បារម្ភ


រូបភាព​ឯកសារ៖ អ្នក​បោះឆ្នោត​នៅទីក្រុង Florida កំពុង​បំពេញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋមកាលពី​ថ្ងៃទី ៣០ សីហា ២០១៦។
រូបភាព​ឯកសារ៖ អ្នក​បោះឆ្នោត​នៅទីក្រុង Florida កំពុង​បំពេញ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋមកាលពី​ថ្ងៃទី ៣០ សីហា ២០១៦។

ការ​លើក​ឡើង​ផ្សេងៗ​អំពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ការ​បារម្ភ និង​ធ្វើ​ឲ្យ​គេ​មាន​ការ​សង្ស័យ​ចំពោះ​អនាគត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ផ្នែក​មួយ​ដែល​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​ចំពោះ​ភាព​រីក​ចម្រើន និង​សន្តិសុខ​នៅ​ថ្ងៃ​អនាគត​របស់​សហរដ្ឋ​អាមេរិក។

ការ​បោះ​ឆ្នោត​ដែល​មាន​ការ​រិះគន់ គួរ​ឲ្យ​ខ្មាសអៀន និង​មាន​លក្ខណៈ​បុគ្គល​បែប​នេះ បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ចម្ងល់​អំពី​លទ្ធភាព​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន ដែល​ថា​នឹង​ចូលរួម​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ទាំង​អតីត​ប្រធានាធិបតី George W. Bush និង​ទាំង​ប្រធានាធិបតី Barack Obama សុទ្ធតែ​បាន​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​បើក​ឲ្យ​មាន​ច្រក​ផ្នែក​ការទូត សន្តិសុខ និង​សេដ្ឋកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នេះ​ជា​ការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​មេដឹកនាំ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​បន្ត​ភាព​ជា​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នឹង​ជួយ​ទប់ទល់​ជាមួយ​នឹង​អំណាច និង​ឥទ្ធិពល​ដែល​កំពុងតែ​មាន​ការ​កើន​ឡើង​របស់​ចិន។

ទោះជាយ៉ាងណាក៏ដោយ ការ​លើក​ឡើង​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ គឺ​លោក Donald Trump និង​លោកស្រី Hillary Clinton បាន​កាត់​បន្ថយ​នូវ​ក្ដី​សង្ឃឹម​ឲ្យ​មាន​តួនាទី​ដ៏​ប្រសើរ​ជាង​មុន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក Robert Manning មកពី​មជ្ឈមណ្ឌល​សិក្សា​សន្តិសុខ​អន្តរជាតិ Brent Scowcroft នៃ​ក្រុមប្រឹក្សា Atlantic បាន​និយាយ​ថា គេ​ឃើញ​មាន​ការ​ភ័យខ្លាច និង​ការ​មិន​ពេញចិត្ត​នៅបណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រសិនបើ​លោក Trump ក្លាយជា​ប្រធានាធិបតី។

ចំណែក​ឯ​លោកស្រី Clinton វិញ ទោះបីជា​លោកស្រី​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​នូវ​ការ​ធ្វើ​ឲ្យ​មាន​សមតុល្យ​ឡើង​វិញ​នៃ​ផ្នែក​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Obama ក៏ដោយ ក៏​លោកស្រី​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG