ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គាំទ្រ​ជន​អន្តោប្រវេសន៍​មាន​ផែនការ​រៀប​ចំ​បាតុកម្ម​ចំនួន​៦០០​នៅ​ថ្ងៃ​សៅរ៍​នេះ


ក្រុម​សកម្មជន​គាំទ្រ​​អន្តោប្រវេសន៍​រុំ​ខ្លួន​ពួក​គេ​ដោយ​ភួយ​ពណ៌​ទឹក​ប្រាក់​ដែល​តំណាង​ឲ្យ​ក្មេងៗ​ជន​អន្តោប្រវេសន៍​ ដែល​គេ​ឃើញ​មាន​ភួយ​ស្រដៀង​គ្នា​​នេះ​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ ពួក​គេ​កំពុង​ជួប​ជុំ​គ្នា​នៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃទី​២៨ មិថុនា ២០១៨។
ក្រុម​សកម្មជន​គាំទ្រ​​អន្តោប្រវេសន៍​រុំ​ខ្លួន​ពួក​គេ​ដោយ​ភួយ​ពណ៌​ទឹក​ប្រាក់​ដែល​តំណាង​ឲ្យ​ក្មេងៗ​ជន​អន្តោប្រវេសន៍​ ដែល​គេ​ឃើញ​មាន​ភួយ​ស្រដៀង​គ្នា​​នេះ​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ ពួក​គេ​កំពុង​ជួប​ជុំ​គ្នា​នៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃទី​២៨ មិថុនា ២០១៨។

ក្រុម​អ្នក​គាំទ្រ​ជន​អន្តោប្រវេសន៍​កំពុង​រៀប​ចំផែនការ​ធ្វើ​បាតុកម្ម​រាប់​រយ​កន្លែង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ជំហរ​មិន​អត់​ឱន​លើ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​របស់​ប្រធានា​ធិបតី ​ត្រាំ។

ពួក​សកម្ម​ជន​ក្រុម​ចម្រុះ​ដែល​លម្អៀង​ខាង​ឆ្វេង​និយម ​រួម​មាន​ក្រុម​ដែល​រៀបចំ​ដោយ​ការ​ដើរ​ក្បួន​របស់​ស្រ្តី​ដ៏​ធំមួយ​កាល​ពី​២ឆ្នាំ​មុន​ ​កំពុង​ជួយ​សម្រប​សម្រួល​ការ​ធ្វើ​បាតុកម្ម​ជាង​៦០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ដែល​ពួក​គេ​សង្ឃឹម​ថា ​អាច​ទាក់​ទាញ​មនុស្ស​រាប់​សែន​នាក់។

​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​បាតុកម្ម​នេះ​បា​ន​និយាយ​ថា ​ពួក​គេ​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មក​ពីមាតា​ដែល​ជំទាស់​ប្រឆាំង​ដល់​គោល​នយោបាយ​នៃ​ការ​បំ​បែក​កូន​ចេញ​ពី​ឪពុក​ម្តាយ​កាល​ពី​ពេល​មុន​របស់​រដ្ឋបាល​លោក ត្រាំ​ នៅ​ឯព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិចស៊ិច។ មាតា​ជា​ច្រើន​ម្នាក់​ដែល​ស្ថិត​នៅ​ផ្ទះ​នឹង​រៀប​ចំ​ចាត់​ចែង​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ទីក្រុង ​Portland ​រដ្ឋ ​Oregon។

ការតវ៉ា​ប្រឆាំង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ធំៗ​ដូច​ជា ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ Los Angeles​ និង​ទីក្រុង​ញូយ៉ក និង​សហគមន៍​តូច​ៗ​នានា​នៅ​ទូទាំង​ប្រទេស ​រួម​មាន​សហគមន៍ ​Appalachia និង​តំបន់​កណ្តាល​ភាគ​ខាង​លិច។

ការតវ៉ា​ប្រឆាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ រក្សា​ក្រុម​គ្រួសារ​ឲ្យ​នៅ​ជួប​ជុំ​គ្នា​ កំពុងទទួល​បាន​ថវិកា​និង​ការគាំទ្រ​មក​ពី​អង្គការ​ធំៗ​ជា​ច្រើន ​រួម​មាន​អង្គ​ការសហ ភាព​សេរីភាព​ស៊ីវិល​និង​អង្គការ ​MoveOn.org។

នៅ​ថ្ងៃ​សៅរ៍​ដែរ តារា​សម្តែង​សិល្បៈ​ជា​ច្រើន​នឹង​ចូល​រួម​ការ​ប្រគុំ​តន្រ្តី​ដើម្បី​គាំទ្រ​ការ​ខំ​ប្រឹង​ប្រែងធ្វើ​ឲ្យ​ជួប​ជុំក្រុម​គ្រួសារ​ដែល​ត្រូវ​បាន​គេ​បំបែក​នៅ​ឯព្រំដែន​ប្រ​ទេស​ម៉ិចស៊ិច​ឡើង​វិញ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG